វិស័យកសិកម្ម

ការហក់ឡើងតម្លៃជី បានជំរុញឱ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្ម​​កើនឡើងប្រមាណ​​១៥%


​ការហក់ឡើងថ្លៃនៃប្រេងឥន្ធនៈ ដែលបណ្ដាលមកពីវិបត្តិសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យជីកសិកម្មនាំចូលមកកាន់កម្ពុជា មានការឡើងថ្លៃយ៉ាងគំហុក។ ការឡើងថ្លៃនៃធាតុចូលកសិកម្មដ៏សំខាន់នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម អះអាងថា បានធ្វើឱ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្មកើនឡើងក្នុងរង្វង់ ១៥% ប៉ុន្តែវានឹងមិនបង្កជាផលប៉ះពាល់ដល់សន្តិសុខស្បៀងជាតិឡើយ។
វិស័យកសិកម្ម
ដោយ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការកើនឡើងថ្លៃជីបានធ្វើឱ្យថ្លៃដើមក្នុងការផលិតកសិកម្មមានការកើនឡើងរង្វង់ប្រមាណ១៥%។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រសិនបើស្ថានភាពនេះបង្ខំឱ្យកសិករផ្អាក ឬកាត់បន្ថយការប្រើប្រាស់ជីកសិកម្ម នោះទិន្នផលអាចនឹងធ្លាក់ចុះប្រមាណ៣៥%។ អ្នកនាំពាក្យរូបនេះបានវាយតម្លៃថា ទោះបីជាទិន្នផលត្រូវធ្លាក់ចុះក្នុងកម្រិតនេះមែន ក៏វាមិនប៉ះពាល់ដល់សន្តិសុខស្បៀងជារួមនោះដែរ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ក្រសួងកសិកម្មកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះតាមរយៈការជំរុញការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីជួយកាត់បន្ថយការចំណាយ និងបន្ធូរបន្ថយបន្ទុកបញ្ហាប្រឈមនានារបស់កសិករចំពោះការកើនឡើងនៃថ្លៃដើមផលិត។
ជាមួយគ្នានេះឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម រំពឹងថា ការនាំចូលវត្ថុធាតុដើមជីកសិកម្មនឹងអាចមានការកាត់បន្ថយនាពេលខាងមុខ ដោយជំនួសមកវិញនូវវត្ថុធាតុដើមក្នុងស្រុក។ ការរំពឹងបែបនេះ ក៏ដោយសារតែបច្ចុប្បន្នកម្ពុជាកំពុងបង្កើនការផលិតជី ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មកសិកម្ម។ ការណ៍នេះវានឹងធ្វើឱ្យថ្លៃដើមផលិតមានការធ្លាក់ចុះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជំរុញដល់ភាគីពាក់ព័ន្ធឱ្យខិតខំបង្កើតរោងចក្រ និងបង្កើនការផលិតជីកសិកម្មនៅក្នុងស្រុកឱ្យបានក្នុងកម្រិតមួយ ដែលអាចធានាភាពជាម្ចាស់ការខ្ពស់។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រពង្រឹងការផលិតក្នុងស្រុកនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីខាងក្រៅ និងធានារក្សាស្ថិរភាពនៃខ្សែច្រវាក់ផលិតកម្មកសិកម្មកម្ពុជាប្រកបដោយចីរភាព៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ទុរេននាំចូលកំពុងវាយបំបាក់ទីផ្សារទុរេនក្នុងស្រុក ខណៈអ្នកដាំស្នើឱ្យគយបង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលទុរេនខុសច្បាប់ពីប្រទេសជិតខាង

នាពេលថ្មីៗនេះប្រជាពលរដ្ឋបានប្រទះឃើញមានការដាក់លក់ទុរេននៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃទាបខុសប្រក្រតីរហូតដល់១៣,០០០រៀលក្ន…

តើអ្នកផលិតក្នុងស្រុកគួរពង្រឹងបន្ថែមលើអ្វីខ្លះ ដើម្បីចាប់យកឱកាសមាស ក្រោយពលរដ្ឋរួមគ្នាពហិការទំនិញថៃ?

ចលនាធ្វើពហិការទំនិញនាំចូលពីប្រទេសថៃ និងការងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋខ្មែរ កំពុងក្លាយជាកាលានុវត្តភាពមាសសម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ