#តំបន់មជ្ឈិមបូព៌ា

Articles by Tag តំបន់មជ្ឈិមបូព៌ា

អាម៉េរិក បើកការវាយប្រហារយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅតំបន់មជ្ឈិមបូព៌ា ផ្ដាច់ជីវិតមនុស្ស និងរបួសរាប់រយនាក់

ដោយ​ ​ ខេមបូណូមីស
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមីនា បានបញ្ជាឱ្យកងកម្លាំងបើកការវាយប្រហារយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី (Houthi) ដែលចងសម្ព័ន្ធមិត្តជាមួយប្រទេសអ៊ីរ៉ង់ ដោយសារក្រុមឧទ្ទាមដ៏គ្រោះថ្នាក់នេះតែងតែវាយប្រហារទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។ ការវាយប្រហារដោយយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅតំបន់មជ្ឈិមបូព៌ានេះ បានផ្ដាច់ជីវិតមនុស្សយ៉ាងតិច៣១នាក់ និងរបួស១០១នាក់ ហើយប្រតិបត្តិការយោធានេះនឹងអាចបន្តរយៈពេលជាច្រើនសប្ដាហ៍ទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។