តំបន់មជ្ឈិមបូព៌ា

UN ព្រមានថា ពិភពលោកកំពុងឈានចូលយុគសម័យនៃចលាចល ខណៈជម្លោះនៅហ្គាហ្សានៅតែស្ថិតក្នុងភាពខ្វែងគំនិត


អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក អង់តូញ៉ូ ហ្គូធឺរ៉េស (Antonio Guterres) បានព្រមានថា ពិភពលោកកំពុងតែឈានចូលទៅក្នុង «យុគសម័យនៃភាពចលាចល» ខណៈក្រុមប្រឹក្សាសន្តិសុខរបស់ UN នៅតែមានការខ្វែងគំនិតគ្នាជុំវិញបញ្ហាសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តំបន់មជ្ឈិមបូព៌ា
ដោយ

ការព្រមានរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងក្រោយ អ៊ីស្រាអែលបាននិយាយកាលពីសប្ដាហ៍មុនថា អ៊ីស្រាអែលមានចេតនាបន្តការវាយប្រហារផ្នែកយោធាទៅលើទីក្រុងរ៉ាហ្វាស្ថិតនៅខាងត្បូងតំបន់ហ្គាហ្សាជាទីដែលពលរដ្ឋជាង១លាននាក់បានស្វែងរកទីជម្រកនៅទីនោះ។

លោក ហ្គូធឺរ៉េស បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា សកម្មភាពបែបនេះ វាបានបង្កើននូវអ្វីដែលជាសុបិន្តអាក្រក់រួចទៅហើយសម្រាប់មនុស្សធម៌ ព្រោះផលវិបាកក្នុងតំបន់នេះសែនពិបាករកអ្វីប្រៀបពុំបានឡើយ។ សម្រាប់លោកវាល្មមដល់ពេលដែលត្រូវមានបទឈប់បាញ់ផ្នែកមនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌហើយពេលនេះ។

លោក ហ្គូធឺរ៉េស ក៏បានអំពាវនាវឱ្យមានកំណែទម្រង់នៅក្រុមប្រឹក្សាសន្តិសុខដែរ ខណៈដែលសមាជិកក្រុមប្រឹក្សានេះមិនអាចមានជំហររួមគ្នាមួយស្តីពីសង្គ្រាមនៅហ្គាហ្សា បើទោះជាមានការអំពាវនាវពីភ្នាក់ងារសហប្រជាជាតិជាច្រើនសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។

លោកបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលជាវេទិកាដ៏ចម្បងសម្រាប់ចោទសួរពីសន្តិភាពពិភពលោក ត្រូវបានជាប់គាំង ដោយសារតែការខ្វែងគំនិតគ្នាពីភមិសាស្ត្រនយោបាយ ហើយនេះមិនមែនជាលើកទីមួយទេ ដែលក្រុមប្រឹក្សានេះខ្វែងគំនិតគ្នាបែបនេះ ប៉ុន្តែលើកនេះគឺជាការបែកបាក់គ្នាដ៏អាក្រក់បំផុតដោយសារបច្ចុប្បន្ននេះវាមានសភាពកាន់តែជ្រៅ និងកាន់តែគ្រោះថ្នាក់ជាងមុន។

លោកបានព្រមានថា ពិភពលោកសព្វថ្ងៃនេះកំពុងតែឈានចូលដល់ «យុគសម័យនៃភាពចលាចលហើយ» ដែលសេរីភាពសម្រាប់មនុស្សទាំងអស់គ្នា ប្រកបដោយគ្រោះថ្នាក់ និងមិនអាចទាយទុកមុនបានជាមួយនឹងនិទណ្ឌភាពទាំងនោះ។ មេអង្គការសហប្រជាជាតិរូបនេះបានជំរុញឱ្យមេដឹកនាំពិភពលោកចាប់យកឱកាស«កិច្ចប្រជុំកំពូលស្ដីពីអនាគត»ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកញ្ញានៅទីក្រុងញូវយ៉ក នៅខាងក្រៅមហាសន្និបាតប្រចាំឆ្នាំ ដើម្បី«បង្កើតពហុភាគីនិយមសម្រាប់ឆ្នាំទៅខាងមុខទៀត»៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអគារកប់ពពកខ្ពស់បំផុតទាំង១០ក្នុងលោក ដែលគ្រោងសាងសង់បញ្ចប់ជាស្ថារពរនៅឆ្នាំ២០២៤ នេះស្ថិតក្នុងប្រទេសណាខ្លះ?

ព័ត៌មាន
ទោះជាជួបព្យុះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក្ដី ក៏មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក នៅតែបន្តឈរនៅកំពូលតារាង ក្នុងចំណោមប្…

ទីក្រុងឌូបៃ បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានភ្ញៀវទេសចរ១៧លាននាក់នៅឆ្នាំ២០២៣

ព័ត៌មាន
ព្រះអង្គម្ចាស់ សេក ហេមដាន ប៊ីន ម៉ូហាម៉េដ (Sheikh Hamdan bin Mohammed) របស់ប្រទេសអារ៉ាប់រួម បានប្រកាសតាមប្រព័ន្ធ X ថា ទីក្រុងឌូបៃ បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ