#វិនិយោគ

Articles by Tag វិនិយោគ

គម្រោងវិនិយោគចំនួន២៩៦ជាមួយទុន៧ពាន់លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរដ្ឋ

ដោយ​ សោម ស្រីពេជ្រ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីដើមឆ្នាំ២០២៤ មកទល់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានអនុម័តគម្រោងចំនួន២៩៦ ជាមួយទុនវិនិយោគប្រមាណ៧ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារជាង៥ម៉ឺន៣ពាន់កន្លែង។