វៀតណាម-ឡាវ

វៀតណាមវិនិយោគគម្រោងវារីអគ្គិសនីនិងរ៉ែក្នុងប្រទេសឡាវជាមួយតម្លៃ៨០០លានដុល្លារ


ប្រទេសវៀតណាម និងឡាវ គឺជាប្រទេសជិតខាងគ្នា ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយក្នុងនោះ ប្រទេសទាំងពីរក៏ជាដៃគូវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាផងដែរ។ ជាក់ស្ដែង គិតមកទល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគកំពុងដំណើរការនៅវៀតណាមជាង៤០០គម្រោងឯណោះ ជាមួយនឹងទុនវិនិយោគសរុបជាង៤ពាន់៣រយលានដុល្លារអាមេរិក។ ក្នុងនោះ បើមើលទៅលើការវិនិយោគលើគម្រោងវារីអគ្គិសនី និងវិស័យរ៉ែវិញ វៀតណាមបានវិនិយោគនៅវៀតណាមដល់ទៅជាង៨០០លានដុល្លារ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Vientiane Times។
វៀតណាមវិនិយោគតម្លៃ៨០០លានដុល្លារ លើវារីអគ្គិសនីនិងរ៉ែក្នុងប្រទេសឡាវ
ដោយ

នាយក​នៃនាយកដ្ឋានថាមពល និងរ៉ែ​នៅក្នុង​ខេត្ត​ អាថាពឺ របស់ឡាវ គឺលោក វីថាយ៉ា ផុមម៉ាឆាញ (Vithaya Phommachanh) បានបញ្ជាក់ថា ក្នុងចំណោម​ទុនវិនិយោគ ៨១៥លានដុល្លារ ដែល​ប្រទេស​វៀតណាម​​បាន​វិនិយោគ នៅក្នុង​គម្រោង​វារីអគ្គិសនី និងរ៉ែ នៅក្នុង​ប្រទេសឡាវនោះ គឺមាន​ជាង៦៩០លានដុល្លារ បានវិនិយោគ​នៅក្នុងគម្រោង​ថាមពលវារីអគ្គិសនី​​មួយចំនួន ដែលគ្រោងនឹងបញ្ចប់​នៅ​ក្នុងឆ្នាំ២០២៥។ ក្នុងចំណោមគម្រោងថាមពលទាំងនោះ ក៏មានរួមបញ្ចូល​ការវិនិយោគលើ​​ថាមពលកម្ដៅ, បន្ទះស្រូបពន្លឺព្រះអាទិត្យសូឡា និងរោងចក្រ​ថាមពលជីវម៉ាស រួមទាំង​ខ្សែបញ្ជូន​អគ្គិសនីមួយចំនួនផងដែរ។

ដោយឡែក ទឹកប្រាក់ជិត​៣១លានដុល្លារទៀត គឺត្រូវបាន​វិនិយោគ​នៅក្នុង​ស្ថានីយ​បំប្លែងថាមពលនៅក្នុងប្រទេសឡាវ ខណៈទឹកប្រាក់​ជាង​៩៣លានដុល្លារអាមេរិកទៀត គឺបានវិនិយោគ​នៅក្នុង​វិស័យ​រ៉ែ។

បើតាម​ប្រភព័ត៌មានឡាវ Vientaine Times បាន​ឲ្យដឹងទៀតថា ប្រទេសវៀតណាម បច្ចុប្បន្ន កំពុងដំណើរការ​គម្រោងវិនិយោគ​​សរុប​​ចំនួន ៤១៧ គម្រោង​នៅក្នុង​​ប្រទេសឡាវ ដែលមានតម្លៃ​សរុប​ជាង​៤ពាន់​៣រយលានដុល្លារអាមេរិក ដែលនាំឲ្យ​វៀតណាម ឈរក្នុងលំដាប់ទី៣ ក្នុងចំណោម​ប្រទេស និងដែនដីចំនួន​៥៤ ដែលបាន​វិនិយោគ​នៅក្នុង​ប្រទេសឡាវ​។

យ៉ាងណាមិញ នៅឆ្នាំ២០២១កន្លងទៅនេះ រដ្ឋាភិបាល​ឡាវ ក៏ទើបតែ​បាន​អនុញ្ញាត​ឲ្យក្រុមហ៊ុនវៀតណាម វិនិយោគ​នៅក្នុងគម្រោងធំៗចំនួន​៣បន្ថែម ដោយក្នុងនោះ មាន២គម្រោងវិនិយោគ​នៅក្នុងវិស័យរ៉ែ និងមួយគម្រោងទៀត​វិនិយោគ​នៅក្នុង​វិស័យធនាគារ។

គួរបញ្ជាក់ថា បើក្រឡេកទៅមើល​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និងឡាវវិញ ឃើញថាកាលពីឆ្នាំ២០២១​សម្រេចបានជាង​១ពាន់​៣រយលានដុល្លារ កើនឡើងជាង​៣៣% ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ វៀតណាម​នាំចេញទៅឡាវ មានជិត៦០០លានដុល្លារ កើនឡើង​៤% ខណៈដែល​ឡាវនាំចេញទៅវៀតណាមវិញ​មានជាង៧៧៨លានដុល្លារ កើនឡើងប្រមាណ៧០%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនសម្លឹងឃើញឱកាសនាំចេញអគ្គិសនីទៅអឺរ៉ុប ជាមួយប្រាក់ចំណូលរាប់ពាន់លានដុល្លារ

ព័ត៌មាន
អ៊ុយក្រែនរំពឹងថា នឹងអាចរកបានប្រាក់ចំណូលប្រមាណ ១,៦ ពាន់លានដុល្លារ ពីការនាំចេញថាមពលអគ្គិសនីទៅកាន់សហភាពអឺរ៉ុបនៅចុងឆ្នាំនេះ ហើយខ្លួនក៏ប…

ការនាំចេញក្នុងខែឧសភារបស់ចិនកើនឡើង ខណៈសកម្មភាពពាណិជ្ជកម្មងើបឡើងវិញ ក្រោយបន្ធូរបន្ថយវិធានការកូវីដ១៩

ព័ត៌មាន
ការនាំចេញរបស់ប្រទេសចិនបានស្ទុះងើបឡើងដល់ទៅតួលេខ ២ ខ្ទង់ឯណោះ នៅក្នុងខែឧសភាកន្លងមកនេះ ខណៈដែលអាជ្ញាធរមូលដ្ឋានបានបន្ធូរបន្ថយវិធានការមួយចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ