#វិស័យសេដ្ឋកិច្ច

Articles by Tag វិស័យសេដ្ឋកិច្ច

ប្រាក់ដុល្លារអាម៉េរិក ធ្លាក់ថ្លៃ រីឯមាសឡើងថ្លៃ ខណៈការព្រួយបារម្ភពីបញ្ហាពន្ធគយធ្វើឱ្យតម្រូវការមាសកើនឡើង

ដោយ​ ​ ខេមបូណូមីស
ហាងឆេងមាសលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២ ខែមិថុនា នេះ បានហក់ឡើងថ្លៃដល់ប្រមាណ៣,៣០៦ដុល្លារអាម៉េរិក ក្នុងមួយអោន ឬជាង៤,០៣១ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង រីឯប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃ ខណៈសង្រ្គាមនៅអ៊ុយក្រែន កាន់តែតានតឹង ហើយការគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថានឹងដំឡើងពន្ធ១គុណនឹង២លើទំនិញដែកថែប និងអាលុយមីញ៉ូម បានធ្វើឱ្យបណ្ដាវិនិយោគិនងាកទៅបង្កើនការទិញចូលទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ដូចជាមាសជាដើម។