#វិស័យសេដ្ឋកិច្ច

Articles by Tag វិស័យសេដ្ឋកិច្ច

ប្រទេសសម្ពន្ធភាពតំបន់ប៉ាស៊ីហ្វិក ដែលមានទំហំសេដ្ឋកិច្ចជិត៤ទ្រីលានដុល្លារ កំពុងសម្លឹងឱកាសពង្រឹងភាពជាដៃគូជាមួយអាស៊ាន

ដោយ​ ​ ខេមបូណូមីស
ក្រុមប្រទេសសម្ពន្ធភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន ប្រទេសឈីលី កូឡុំប៊ី ម៉ិកស៊ិក និងប៉េរូ ដែលមានទំហំសេដ្ឋកិច្ចរហូតដល់ជិត៤ទ្រីលានដុល្លារ នឹងពង្រឹងភាពជាដៃគូជាមួយនឹងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាននៅឆ្នាំក្រោយនេះ នៅពេលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះឆ្លាស់វេននៃកិច្ចប្រជុំកំពូលអាស៊ាន។ ការសម្លឹងឱកាសពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាននេះ ក៏ដោយសារអាស៊ានត្រូវបានគេចាត់ទុកថា ជាតារាកំពុងរះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។