#វិស័យសំណង់

Articles by Tag វិស័យសំណង់

ថៃ បើកការស៊ើបអង្កេតលើគម្រោងសាងសង់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនម៉ៅការចិន ដែលជាអ្នកសង់អគារដួលរលំក្នុងគ្រោះរញ្ជួយដី

ដោយ​ ​ ខេមបូណូមីស
រដ្ឋាភិបាលថៃ កំពុងបើកការស៊ើបអង្កេតលើគម្រោងសាងសង់ទាំងអស់ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនម៉ៅការចិនមួយ ដែលជាអ្នកម៉ៅការសាងសង់អគារការិយាល័យសវនកម្មរដ្ឋ (SAO) ដែលបានដួលរលំនៅក្នុងទីក្រុងបាងកក អំឡុងពេលការរញ្ជួយដីដ៏កំណាចកម្រិត៧,៧រ៉ិចទ័រ កាលពីពេលថ្មីៗ។ ទាក់ទិននឹងបញ្ហានេះ ស្ថានទូតចិន ប្រចាំក្រុងបាងកក បានចេញមុខនិយាយការពារក្រុមហ៊ុនចិន នានា ដែលរកស៊ីនៅក្នុងប្រទេសថៃ ថា សុទ្ធតែត្រូវបានណែនាំឱ្យគោរពច្បាប់យ៉ាងតឹងរ៉ឹងតាមការណែនាំរបស់រដ្ឋាភិបាលចិន។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាសារព័ត៌មានក្នុងស្រុករបស់ថៃ។