Advertisement
មីក្រូហិរញ្ញវត្ថុ

មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​លក់​ឲ្យ​អ្នក​ឧកញ៉ា ពុង ឃាវ​សែ បាត់​ទៅ​ហើយ!


នៅ​ទី​បំផុត គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​សម្រេច​ចិត្ត​លក់​ភាគហ៊ុន​ទាំង​ស្រុង​ទៅ​ឲ្យ ធនាគារ ប្រៃសណីយ៍​កម្ពុជា ដែល​ជា​ធនាគារ​ពាណិជ្ជ​ដ៏​ធំ​មួយ​គ្រប់គ្រង​ដោយ​អ្នក​ឧកញ៉ា ពុង ឃាវ សែ តារា​ជំនួញ​«អាត់កឺ» នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) ផង​ដែរ។
គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​លក់​ភាគហ៊ុន​ទាំងស្រុង​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​របស់​ឧកញ៉ា ពុង ឃាវសែ។ រូបភាព៖ គេហ​ទំព័រ​ ហ្វូណន
ដោយ
Advertisement

បច្ចុប្បន្ន ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ របស់​ធនាគារ ប្រៃសណីយ៍ កម្ពុជា ក.អ ទៅ​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ដែល​ធ្វើការ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​បង្ហើប​ប្រាប់ សារព័ត៌មាន ខេមបូណូមីស ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន ដែល​ទើបតែ​បង្កើត​ឡើង​បាន​ប៉ុន្មាន​ឆ្នាំ​នេះ បាន​លក់​ទៅ​ឲ្យ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាត់​ទៅ​ហើយ ដោយ​មិន​បាន​បញ្ជាក់​ពី​ទឹក​ប្រាក់​ទិញ​លក់​នោះ​ដែរ។

បុគ្គលិក​គ្រឹះសា្ថន​មីក្រូ​ហិរញ្ញវត្ថុ ហ្វូណន ដដែល​ បាន​បន្ត​ថា ការ​លក់​នេះ​បាន​ធ្វើ​ឡើង​មុន​មួយ​ខែ បន្ទាប់​ពី​ធនាគារ​ជាតិ​ដាក់​កំហិត​បន្ទាប​អត្រា​ការ​ប្រាក់​កម្ចី​មក​នៅ​ត្រឹម ១៨​ភាគរយ​ក្នុង​១​ឆ្នាំ​។ ដូច្នេះ វា​មិន​មាន​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​នោះ​ទេ។

Advertisement

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន ខេមបូណូមីស សួរ​ថា តើ​ពេល​នេះ​ជា​វេលា​ដ៏​ត្រឹមត្រូវ​និង​សម​ស្រប​លក់​ភាគហ៊ុន​ទាំង​ស្រុង ឬ? មន្ត្រី​ជាន់​ខ្ពស់​គ្រឹះសា្ថន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា ៖ «ពិត​ប្រាកដណាស់ បើ​មិន​ដូច្នេះ​ទេ ប្រាកដ​ជា​លំបាក! ឥឡូវ​នេះ វា​ល្អ​ប្រសើរ​ហើយ»។ 

ជុំវិញ​ទៅ​នឹង​ការ​ទិញ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន នេះ ដែរ សារព័ត៌មាន ខេមបូណូមីស បាន​ព្យាយាម​ទំនាក់​ទំនង​តាម​សារ​អេឡិចត្រូនិក ទៅ​កាន់​ថ្នាក់​ដឹកនាំ​ធនាគារ​ ប្រៃសណីយ៍​កម្ពុជា និង ធនាគារ កាណាឌីយ៉ា ជា​ច្រើន​លើក​ច្រើន​សា​ដែរ ប៉ុន្តែ មិន​មាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​រយៈ​ពេល​ជាង​១​ខែ​កន្លង​មក​នេះ។

អ្នក​ជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម ធនាគារ​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា ការ​ទិញ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន នេះ ទំនង​ជា​ការ​​​ដឹង​ខ្លួនមុន គឺ​ធ្វើ​ឡើង​តែ​មួយ​ខែ​ប៉ុណ្ណោះ នៅ​មុន​​ការ​​ប្រកាស​​របស់​​ធនាគារ​​ជាតិ​​នៃ​កម្ពុជា  ដាក់​​កំហិត​​បន្ទាប​អត្រា​ការ​ប្រាក់​កម្ចី​មក​ត្រឹម​១៨ ភាគរយ​ក្នុង​១​ឆ្នាំ​ (ប្រហាក់​ប្រហែល​ទៅ​នឹង​ធនាគារ​ពាណិជ្ជ) ដែល​បញ្ហា​នោះ​ច្បាស់​ណាស់ វា​នឹង​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ មិន​អាច​ឈរ​​ជើង​ប្រកួត​ប្រជែងជាមួយ​នឹង​ធនាគារ​ធំៗ​បាន​ទេ។

Advertisement

ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ​ចុះ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គេ​នៅ​មិន​ទាន់​រក​ឃើញ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​ផ្សេង​ទៀត លក់​ភាគហ៊ុន លក់​អាជីវកម្ម​ទាំង​ស្រុង ឬ​ច្របាច់​បញ្ចូល​គ្នា ទៅ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ផ្សេងៗ ឬ វិនិយោគិន​​មក​ពី​ក្រៅប្រទេស ក្រៅតែ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហ្វូណន នេះ​ទេ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ទាំង​អស់​នៅ​តែ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ជា​ធម្មតា ដោយ​មាន​ខ្លះ​ទើប​តែ​នឹង​បើក​ថ្មី​ក៏​មាន​ដែរ។ ដោយ​ឡែក​ធនាគារ​ធំៗ​ពី​បរទេស​ជា​ច្រើន​បាន​ចូល​មក និង​បាន​សន្យា​នឹង​ចូល​មក​រក​ស៊ី​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​ធនាគារ កើន​ឡើង​យ៉ាង​ខ្លាំង។

លោក​ជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ថ្លែង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ ដោយសារ​មួយ​ផ្នែក គឺ​ការ​បង្កើត​ថ្មី​នៃ​ធនាគារ​បរទេស​ចំនួន​២​ទៀត មក​ពី​ប្រទេស​បារាំង និង​មក​ពី​ប្រទេស​ជប៉ុន។

ថ្លែង​តាមរយៈ​អ៊ីម៉េល លោកជំទាវ ជា សិរី បាន​មាន​ប្រសាសន៍​ថា ធនាគារ​ទាំង​ពីរ​នោះ​គឺ​ធនាគារ BRED មក​ពី​ប្រទេស​បារាំង និង Mizuho មកពីប្រទេសជប៉ុន

យោង​តាម​លោក​ជំទាវ ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) នៅ​ក្នុង​វិស័យ​ធនាគារ​បាន​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ហើយ​​នៅ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០១៧ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​នេះ​មាន​ចំនួន ៤៣៩​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង ៨៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​មាន​ចំណុច​ល្អ​​៧​យ៉ាង​សម្រាប់​វិនិយោគិន​​ថៃ​មក​រកស៊ី

ព័ត៌មាន
ស្ថាប័ន​ជំរុញ​សហគ្រាស​ថៃ ណែនាំ​៧​ចំណុច​ពី​កម្ពុជា ឲ្យ​ពាណិជ្ជករ​ថៃ​បាន​ស្គាល់​ឱកាស​រក​ស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​អ្នក​ជិតខាង...

សកលវិទ្យាល័យ​ឯកជន​អាមេរិក Fulbright ​បង្រៀន​លទ្ធិ​ម៉ាក្ស-លេនីន នៅ​វៀតណាម

ព័ត៌មាន
សកល​វិទ្យាល័យ​អាមេរិក​ Fulbright ជា​សកល​វិទ្យាល័យ​ឯកជន​អាមេរិកាំង​មិន​រក​ប្រាក់​កម្រៃ​ដំបូង​គេ​បង្អស់​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​បើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ