Advertisement
វិនិយោគ​វិស័យ​ធនាគារ

វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុង​វិស័យ​ធនាគារ​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆមាស​ទី១


ក្នុង​អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​ធនាគារ​ធំៗ​ពី​បរទេស​ជា​ច្រើន​បាន​ចូល​មក និង​បាន​សន្យា​​នឹង​ចូល​មក​រកស៊ី​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​វិនិយោគផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​ធនាគារ កើន​ឡើង​យ៉ាង​ខ្លាំង។
អគារធនាគារ Bred របស់​ប្រទេស​បារាំង​ដែល​ទើប​ចូល​មក​កម្ពុជា​នា​ដើម​ឆ្នាំ​២០១៧នេះ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

លោក​ជំទាវ ជា សិរី អគ្គនាយិកា ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ថ្លែង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆមាស​ទី១ ឆ្នាំ​២០១៧​នេះ ដោយសារ​មួយ​ផ្នែក គឺ​ការ​បង្កើត​ថ្មី​នៃ​ធនាគារ​បរទេស​ចំនួន​២​ទៀត មក​ពី​ប្រទេស​បារាំង និង​មក​ពី​ប្រទេស​ជប៉ុន។

ថ្លែង​តាម​រយៈ​អ៊ីម៉េល​ លោក​ជំទាវ ជា សិរី បាន​មាន​ប្រសាសន៍​ថា ធនាគារ​ទាំង​ពីរ​នោះ​គឺ​ធនាគារ BRED មក​ពី​ប្រទេស​បារាំង​ និង Mizuho មក​ពី​ប្រទេស​ជប៉ុន

យោង​តាម​លោកជំទាវ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) នៅ​ក្នុង​វិស័យ​ធនាគារ​បាន​កើន​ឡើង​ជា​លំដាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក។ 

Advertisement

នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៧ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​នេះ​មាន​ចំនួន ៤៣៩​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង ៨៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក​ជំទាវ បាន​បន្ត​ថា លើស​ពី​នេះ​ទៀត ការ​កើន​ឡើងនេះ​​ក៏​ដោយសារ​ការ​បញ្ចេញ​ទុន​បន្ថែម​ពី​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​អនុលោម​តាម​បទ​បញ្ជា​ថ្មី​ស្តីពី​តម្រូវការ​មូលធន​អប្បបរមា​ដែល​ត្រូវ​បាន​ដាក់​ចេញ​នៅ​ឆ្នាំ​២០១៦ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ទាំង​នោះ​បង្កើន​ដើម​ទុន​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​នៅ​ត្រឹម​ខែ​មីនា​ ឆ្នាំ២០១៨។

Advertisement

លោក​ជំទាវ ជា សិរី បាន​និយាយ​ថា លំហូរ​មូលធន​បន្ត​ចូល​ក្នុង​វិស័យ​ធនាគារ​បង្ហាញ​ពី​សក្តានុពល​ដ៏​អស្ចារ្យ​នៃ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន ៤​ ដូចជា វិស័យ​ឧស្សាហ​កម្ម ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​អចលន​ទ្រព្យ។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បង្កើន​តម្រូវការ​ដើម​ទុន​អប្បបរមា​សម្រាប់​ធនាគារ​ពី ៣៧,៥ លាន​ដុល្លារ​ទៅ ៧៥​លាន​ដុល្លារ។ 

សម្រាប់​សាខា​ធនាគារ​បរទេស គឺ​ត្រូវ​បង្កើន​ទុន​អប្បបរមា ពី ១២,៥​លាន​ដុល្លារ ទៅ ៥០​លាន​ដុល្លារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ដែល​ទទួល​ប្រាក់​បញ្ញើ​ត្រូវ​កើន​ពី ២,៥​លាន​ដុល្លារ ទៅ ៣០​លាន​ដុល្លារ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរស​កូរ៉េ​ងាក​ទៅ«រើស»​ប្រពន្ធ​នៅវៀតណាម បន្ទាប់​ពីស្ងាត់​នៅ​ស្រុក​ខ្មែរ!

ព័ត៌មាន
ស្ត្រី​វៀតណាម​ក្មេងៗ ៦​នាក់​ ឈរ​តម្រង់​ជួរ​គ្នា​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដើម្បី​ឲ្យ​បុរស​កូរ៉េ​ជ្រើសរើស​យក​ធ្វើ​ប្រពន្ធ។ បើ​មាន​សំណាង នា...

កម្ពុជា​មាន​ចំណុច​ល្អ​​៧​យ៉ាង​សម្រាប់​វិនិយោគិន​​ថៃ​មក​រកស៊ី

ព័ត៌មាន
ស្ថាប័ន​ជំរុញ​សហគ្រាស​ថៃ ណែនាំ​៧​ចំណុច​ពី​កម្ពុជា ឲ្យ​ពាណិជ្ជករ​ថៃ​បាន​ស្គាល់​ឱកាស​រក​ស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​អ្នក​ជិតខាង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ