ខន ណារី

Articles by author ខន ណារី

កត្តាអ្វីខ្លះជំរុញឲ្យតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមបន្តធ្លាក់ចុះជិត៤០% នៅ៧ខែឆ្នាំនេះ?

ដោយ​ ខន ណារី
របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២នេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ក្នុងបរិមាណ ៦៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ថយចុះ ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។ ប្រទេសវៀតណាម គឺនៅតែជាទីផ្សារខ្នងបង្អែកដ៏ធំសម្រាប់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ខណៈដែលការកែច្នៃនៅក្នុងស្រុកហាក់មិនទាន់មានច្រើនគ្រប់គ្រាន់នៅឡើយ។