ប្រព័ន្ធអនុគ្រោះពន្ធ(GSP) របស់អង់គ្លេសសម្រាប់កម្ពុជា

តើប្រព័ន្ធអនុគ្រោះពន្ធ(GSP) របស់អង់គ្លេសសម្រាប់កម្ពុជា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតណា?


តើប្រព័ន្ធអនុគ្រោះពន្ធ(GSP) របស់អង់គ្លេសសម្រាប់កម្ពុជា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតណា? យើងឃើញថា ប្រទេសអង់គ្លេសនៅតែផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ដល់កម្ពុជា បើទោះជា សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) ២០% ពីកម្ពុជា កាលពីឆ្នាំ២០២០ ក៏ដោយ។
តើប្រព័ន្ធអនុគ្រោះពន្ធ(GSP) របស់អង់គ្លេសសម្រាប់កម្ពុជា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតណា?

យ៉ាងណាមិញ នាឱកាសជួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសនាពេលថ្មីៗនេះ ភាគីកម្ពុជា បានអរគុណចំពោះអង់គ្លេស ដែលបានផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ដល់កម្ពុជា។ កម្ពុជា បានចាត់ទុកថា ការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ដល់កម្ពុជា ពីអង់គ្លេស គឺជាការរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសកាន់តែប្រសើរឡើង។

ថ្លែងនៅចំពោះមុខអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ា នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍ នៃចក្រភពអង់គ្លេស លោកជំទាវ Amanda Milling កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា។

ជុំវិញប្រព័ន្ធអនុគ្រោះពន្ធ(GSP)របស់អង់គ្លេស សម្រាប់កម្ពុជានេះ ត្រូវបានក្រុមអ្នកជំនាញគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈជំរុញ​កំណើននៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អង់គ្លេស មានភាពល្អប្រសើរតាំងពីយូរយារណាស់មកហើយ ពិសេសតាមរយៈការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP)របស់អង់គ្លេស ដល់ប្រទេសកម្ពុជា ដែលអាចឲ្យកម្ពុជា នាំចេញទំនិញសំខាន់ៗ ដូចជា ផលិផលសម្លៀក​បំពាក់​មួយ​ចំនួន ស្បែកជើង ផលិតផលសម្រាប់ការធ្វើដំណើរ ជាដើម ទៅកាន់ទីផ្សារប្រទេសអង់គ្លេស។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ ជាគោលការណ៍របស់ក្រសួងពាណិជ្ជកម្ម គឺការពង្រឹងនូវទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដូច្នេះ ការរក្សាបានទំនាក់ទំនងទ្វេភាគីល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក សុទ្ធតែមានសារៈសំខាន់សម្រាប់កម្ពុជា ពិសេសទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស តែម្ដង។ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា មិនថាទីផ្សារក្នុងតំបន់ ឬទីផ្សារនៅតំបន់អឺរ៉ុប សុទ្ធតែផ្ដល់អត្ថប្រយោជន៍សំខាន់សម្រាប់បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានគូសបញ្ជាក់ថា មិនថាគោលការណ៍​នៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ឬប្រព័ន្ធអនុគ្រោះពន្ធ(EBA) សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ។ បើតាមបណ្ឌិត ហុង វណ្ណៈ ទាំងប្រព័ន្ធអនុគ្រោះពន្ធ(GSP)របស់អង់គ្លេស សម្រាប់កម្ពុជា ឬប្រព័ន្ធអនុគ្រោះពន្ធ(EBA) ដែលសហភាពអឺរ៉ុប បានដកពីកម្ពុជា ប្រហែល​២០% នៃផលិតផល​សរុប​របស់​កម្ពុជា​ដែលនាំទៅអឺរ៉ុប កាលពីឆ្នាំ២០២០ សុទ្ធតែមានអត្ថប្រយោជន៍សម្រាប់កម្ពុជា។ ក៏ប៉ុន្តែ មិនមែនមានន័យថា កម្ពុជា ត្រូវតែផ្ដាច់ទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលបានដកប្រព័ន្ធ(EBA) ពីកម្ពុជា នោះទេ ដូច្នេះ ការរក្សានូវទំនាក់ទំនងទ្វេភាគី និងពហុភាគី នៅតែសំខាន់ ក្នុងកិច្ចការជំរុញទំហំពាណិជ្ជកម្មអន្តរជាតិ តាមរយៈការនាំចេញទំនិញ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិសរុប មានជាង ២៧ពាន់លានដុល្លារ កើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នា។ ដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស នៅឆមាសទី១ ឆ្នាំ២០២២ នេះ មានទំហំទឹកប្រាក់ ៤៥៦លានដុល្លារ កើនឡើង៤៤% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមិនអាចធានាថា មិនឲ្យមានទំនាស់ និងសង្គ្រាមឡើយ ប៉ុន្ដែជាអ្នកផ្តល់វេទិកាបើកចំហសម្រាប់កិច្ចសន្ទនា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ក្នុងប្រធានអាស៊ាននៅឆ្នាំនេះបានគូសបញ្ជាក់ថា អាស៊ានមិនអាចធានាដាច់ណាត់មិនឲ្យមានទំនាស់ និងសង្គ្រាមកើតឡើងនោះទេ ប៉ុន្ដែ…

ក្រសួងកសិកម្ម ស្នើឲ្យរដ្ឋបាលខេត្តចំនួន៣ បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវាដឹកសត្វឆ្លងខេត្ត

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះបានស្នើឲ្យរដ្ឋបាល ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ