ធនាគារអេស៊ីលីដា និងធនាគារជប៉ុនSMBC

១០ឆ្នាំនៃការចាប់ដៃគ្នារវាងធនាគារអេស៊ីលីដា និងធនាគារជប៉ុនSMBC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអ្វីខ្លះ?


អស់រយៈពេល ១០ឆ្នាំមកហើយ ដែលធានាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ដៃគ្នាជាមួយ ធនាគារជប៉ុន SMBC ដើម្បីពង្រឹងសមត្ថភាព គុណភាព ក៏ដូចជា ពង្រីកសេវាកម្មរបស់ធានាគារ អេស៊ីលីដា ឲ្យកាន់តែប្រសើរឡើង និងចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិ្ចចជាតិ តាមរយៈការផ្ដល់កម្ចីឥណទាន សម្រាប់អាជីវកម្ម ដែលមិនដែលប៉ះពាល់ដល់បរិស្ថាន និងសង្គម។
១០ឆ្នាំនៃការចាប់ដៃគ្នារវាងធនាគារអេស៊ីលីដា និងធនាគារជប៉ុនSMBC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអ្វីខ្លះ?

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ការចូលរួមរបស់ធនាគារ SMBC ជាផ្នែកមួយដ៏សំខាន់ ដែលធ្វើឲ្យធនាគារ អេស៊ីដា ទទួលបានអតិថិជនខ្នាតសាជីវកម្មកើនឡើងជាបន្តបន្ទាប់ ពីទំហំទឹកប្រាក់ឥណទាន ៤រយលានដុល្លារ រហូតកើតដល់ ២ពាន់លានដុល្លារ នាពេលបច្ចុប្បន្ន។

ថ្លែងនាឱកាសអញ្ជើញខួប ១០ឆ្នាំ នៃកិច្ចសហការរវាង ធានាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ធនាគារជប៉ុន SMBC លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា នេះជាខួបលើកទី១០ឆ្នាំ នៃការចាប់ដៃគូគ្នារវាង ធនាគារអេស៊ីលីដា និងធនាគារជប៉ុន SMBC ដែលទទួលបាននូវលទ្ធផលផ្លែផ្កាគួរឲ្យកត់សម្គាល់។

បណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា ធនាគារ SMBC បានរួមចំណែកយ៉ាងសំខាន់ ជាមួយធនាគារ អេស៊ីលីដា ក្នុងប្រតិបត្តិការផ្ដល់កម្ចីឥណទានសម្រាប់អាជីវកម្មនានា នៅក្នុងវិស័យសំខាន់ៗ របស់កម្ពុជា ពិសេសជាផ្នែកមួយដ៏សំខាន់ ដែលជំរុញឲ្យធនាគារ អេស៊ីដា ទទួលបានអតិថិជនខ្នាតសាជីវកម្មកើនឡើង ជាបន្តបន្ទាប់។ បើតាមបណ្ឌិត អ៊ិន ចាន់នី ធនាគារ អេស៊ីលីដា និងធនាគារ SMBC បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នានៅ ឆ្នាំ២០១៣ ដើម្បីបង្កើតការិយាល័យសាជីវកម្មអន្តរជាតិរបស់ធនាគារ អេស៊ីលីដា ដើម្បីអាចផ្ដល់សេវាទៅកាន់សហគ្រាសធំៗ ពិសេសសហគ្រាសជប៉ុន តែម្ដង។

លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមថា អំឡុងនៃការចុះអនុស្សរណៈយោគយល់គ្នាដំបូង រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ធនាគារជប៉ុន SMBC មានអតិថិជននៃធនាគារ អេស៊ីលីដា ខ្នាតសាជីវកម្ម មានអតិថិជនតែ៩ពាន់សាជីវកម្មប៉ុណ្ណោះ ដែលមានទំហំទឹកប្រាក់ ៤រយលានដុល្លារ ប៉ុន្ដែមកទល់ពេលបច្ចុប្បន្ន មានអតិថិជនខ្នាតសាជីវកម្មនេះ មានរហូតជាង ២ម៉ឺន១ពាន់ សាជីវកម្ម និងមានទំហំទឹកប្រាក់រហូត ២ពាន់លានដុល្លារអាមេរិក។

យ៉ាងណាមិញ ដើម្បីអបអរសាទរនៃការសហការគ្នារវាងធនាគារ អេស៊ីលីដា និងធនាគារ SMBC ភាគីទាំងពីរបាននិងកំពុងគិតគូរ រៀបចំឲ្យមានដូចជា រតនាភិបាល មូលនិធិសម្រាប់ផ្គត់ផ្ដង់ការលូតលាស់ ពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើហិរញ្ញប្បទានអន្តរជាតិ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងនិងពង្រីកសមត្ថភាព របស់ធនាគារអេស៊ីលីដា បន្ថែមទៀត។ លើសពីនោះ ភាគីទាំងពីរ ក៏បានពិភាក្សា និងគិតគូរលើការផ្ដល់កម្ចីឥណទានដែលមិនប៉ះពាល់ដល់ សង្គម បរិស្ថាន ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ផងដែរ៕




អត្ថបទបន្ទាប់


អាមេរិកថា នឹងមិនឲ្យចិន «ដាក់សម្ពាធបែបគន្លងថ្មី» ទៅលើតៃវ៉ាន់ឡើយ ក្រោយចិនប្រកាសកែប្រែគោលជំហរចំពោះតៃវ៉ាន់

ព័ត៌មាន
ប្រធានសភាលោកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃពុធ ទី១០ សីហានេះថា សហរដ្ឋអាមេរិកមិនអាចអនុញ្ញាតឱ្យប្រទេសចិនដាក់ «សម្ពាធកម្រិតថ្មី» លើកោះ…

បុរី ប៉េងហួត និងធនាគារ ស្ថាបនា ធ្វើដៃគូរសហការ ដើម្បីផ្តល់ការប្រាក់ពិសេសត្រឹមតែ 6% សម្រាប់ឥណទានគេហដ្ឋាន និងអត្ថប្រយោជន៍ជាច្រើនទៀត

ព័ត៌មាន
នាព្រឹកថ្ងៃទី11 ខែសីហា ឆ្នាំ2022 បុរី ប៉េង ហួត និងធនាគារ ស្ថាបនា បានរៀបចំកម្មពិធីចុះហត្ថលេខានៃភាពជាដៃគូសហការ នៅការិយាល័យលក់ហ្គ្រេនស្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ