សោម ស្រីពេជ្រ

Articles by author សោម ស្រីពេជ្រ

ព្រលានយន្តហោះសៀមរាបអង្គរ ទទួលបានអ្នកដំណើរជាង១លាននាក់ នៅ១១ខែឆ្នាំនេះ និងរំពឹងកើនដល់២លាននាក់ នៅឆ្នាំក្រោយ

ដោយ​ សោម ស្រីពេជ្រ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ១លាន៣សែននាក់នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៤ នេះ និងរំពឹងកើនដល់២លាននាក់ នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាភិបាលរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានបន្ថែមថា ក្រុមហ៊ុនក៏កំពុងសិក្សាលទ្ធភាពបោះទុនវិនិយោគលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅជុំវិញព្រលានយន្តហោះនេះ ដើម្បីទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។