តើ​អ្នក​ដឹងទេ?

Articles by category តើ​អ្នក​ដឹងទេ?

សម្ដេច ហ៊ុន ម៉ាណែត៖ ពិភពលោកនឹងកាន់តែមានសុវត្ថិភាពនិងស្រស់បំព្រង បើស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន

ដោយ​ ខន ណារី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកស្រ្តីជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយសម្ដេចយល់ឃើញថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាព និងស្រស់បំព្រង ប្រសិនបើមានស្ត្រីកាន់តែច្រើនបានក្លាយជាអ្នកដឹកនាំ។ លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផងដែរថា ការរារាំងមិនឱ្យស្ត្រីទទួលបាននូវឱកាសក្នុងការអភិវឌ្ឍខ្លួនឯង គឺជាការខាតបង់ដ៏គួរឱ្យសោកស្តាយនូវមូលធនមនុស្ស។