Latest

Articles by published date

អាម៉េរិកនឹងឈានទៅបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអាស៊ានឆាប់ៗនេះ

ដោយ​ ​ ខេមបូណូមីស
តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន ក្រៀ (Jamieson Greer) បានអះអាងថា អាម៉េរិកនឹងឈានទៅបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធបញ្ហាពន្ធគយដ៏ចម្រូងចម្រាស់របស់លោក ដូណាល់ ត្រាំ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាននៅប៉ុន្មានខែខាងមុខ ខណៈលោករំពឹងនឹងអាចឈានទៅបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះជាមួយប្រទេសមួយចំនួនក្នុងពេលឆាប់ៗនេះ។ ការបញ្ជាក់បែបនេះរបស់តំណាងពាណិជ្ជកម្មអាម៉េរិក ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសមភាគីអាស៊ាន កាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។