Latest

Articles by published date

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អាចនឹងបង្កើនការទិញដំឡូងមី និងពោតក្រហម ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាទីផ្សារ ក្រោយថៃ បិទការនាំចូល

ដោយ​ ​ ខេមបូណូមីស
ការបិទច្រកព្រំដែនទាំងអស់ជាឯកតោភាគីពីសំណាក់យោធាថៃ បានធ្វើឱ្យរាំងស្ទះដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែនទ្វេភាគី និងកំពុងបង្កក្ដីបារម្ភសម្រាប់ទីផ្សារកសិផលកម្ពុជា ដូចជាដំឡូងមី និងដាំពោតជាដើម។ ស្ថិតក្នុងស្ថាភាពនេះ សេដ្ឋីកសិកម្មនៅកម្ពុជា និងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះទីផ្សារកសិផល ព្រោះពួកគេបានត្រៀមផែនការរួចហើយក្នុងការជួយប្រមូលទិញកសិផលដោយផ្ទាល់ និងស្វែងរកទីផ្សារនាំចេញទៅកាន់ប្រទេសផ្សេងក្រៅពីប្រទេសថៃ។