Latest

Articles by published date

បណ្ដាក្រុមហ៊ុនបន្ទះសូឡាចិន កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រផលិត ដើម្បីគេចផុតពីពន្ធគយរបស់អាម៉េរិក

ដោយ​ ​ ខេមបូណូមីស
រោងចក្រផលិតបន្ទះសូឡាគ្រប់គ្រងដោយរដ្ឋចិនធំៗបំផុតមួយចំនួននៅក្នុងប្រទេសវៀតណាម កំពុងកាត់បន្ថយការផលិត និងជម្រុះចោលបុគ្គលិកយ៉ាងច្រើន ដោយសារតែសហរដ្ឋអាម៉េរិក បានដំឡើងពន្ធលើបន្ទះសូឡាដែលនាំចូលពីប្រទេសវៀតណាម និងប្រទេសចំនួន៣ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍រួមមានប្រទេសថៃ ម៉ាឡេស៊ី និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។