ពាណិជ្ជកម្មពិភពលោក

ក្រុមប្រទេសមានការដឹកជញ្ជូនតាមសមុទ្របានព្រមាន​ថា ពាណិជ្ជកម្មពិភពលោកកំពុងបែកបាក់ ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក


ពាណិជ្ជកម្មពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងថ្មី ដែលមិនមែនមានតែសង្គ្រាម និងពន្ធគយ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរាំងស្ទះកាន់តែខ្លាំងឡើងនៅតាមផ្លូវដឹកជញ្ជូនតាមសមុទ្រ​ផងដែរ។ ​ក្រុម​ប្រទេសដែលមានឧស្សាហកម្មដឹកជញ្ជូនតាមសមុទ្រសំខាន់ៗចំនួន១៨ ​(CSG) បានព្រមានថា ខ្សែច្រវាក់ផ្គត់ផ្គង់​ពិភពលោក​កំពុងចាប់ផ្តើមបែកបាក់ ដែលអាចធ្វើឱ្យថ្លៃដើម និងហានិភ័យកើន​ឡើងសម្រាប់អាជីវកម្ម ហើយអាចជះផលប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី៩ ខែកញ្ញា នេះ។
ពាណិជ្ជកម្មពិភពលោក
ដោយ

ក្រុមប្រទេសដែលមានឧស្សាហកម្មដឹកជញ្ជូនតាមសមុទ្រសំខាន់ៗចំនួន១៨ មានឈ្មោះថា ក្រុមពិគ្រោះយោបល់ផ្នែកដឹកជញ្ជូនតាមសមុទ្រ ដែលមានសមាជិករួមមានអង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង កាណាដា និងសិង្ហបុរីជាដើមបានព្រមានថា ជម្លោះប្រដាប់អាវុធ សង្គ្រាមពាណិជ្ជកម្ម និងអាកាសធាតុអាក្រក់ កំពុងជំរុញឱ្យពាណិជ្ជកម្មពិភពលោកឈានទៅរកការផ្លាស់ប្ដូររចនាសម្ព័ន្ធ។
ក្រុមនេះបានព្រមានផងដែរថា ផ្លូវដឹកជញ្ជូនតាមសមុទ្រកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងធ្វើជាឧបករណ៍ដាក់សម្ពាធ និងបង្កើនហានិភ័យ។ ការបិទច្រកសមុទ្រ Hormuz គឺជាឧទាហរណ៍ដ៏សំខាន់មួយ ដែលបានធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នកើនឡើង។ ក្រុម CSG ក៏បានលើកឡើងពីវិបត្តិកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនធ្វើជាភ័ស្តុតាងបង្ហាញថា ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកមានភាពងាយរងគ្រោះយ៉ាងខ្លាំង។
ការព្រមាននេះធ្វើឡើងចំពេលភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិនកំពុងបន្ថែមសម្ពាធលើពាណិជ្ជកម្មអន្តរជាតិ ដោយទិន្ន័យបានបង្ហាញថា ប្រមាណ៨០% នៃពាណិជ្ជកម្មពិភពលោកត្រូវបានដឹកជញ្ជូនតាមសមុទ្រ។ ដូច្នេះពន្ធគយថ្មី ទណ្ឌកម្ម ឬការរឹតបន្តឹងលើកំពង់ផែ និងផ្លូវដឹកជញ្ជូនអាចធ្វើឱ្យថ្លៃដើមកើនឡើងនៅទូទាំងពិភពលោក។ ក្រុមប្រទេសទាំងនេះបានព្រមានថា ការបែកបាក់កាន់តែខ្លាំងអាចបង្កើតប្រព័ន្ធដឹកជញ្ជូនពីរជាន់ ដែលនាវាមួយចំនួនដំណើរការនៅក្រៅក្របខណ្ឌធានារ៉ាប់រង សុវត្ថិភាព និងតម្លាភាពតាមស្តង់ដាធម្មតា។
ទន្ទឹងនឹងនេះ ប្រទេសទាំងនេះបានស្នើឱ្យបណ្ដាប្រទេសមានវិស័យដឹកជញ្ជូនតាមសមុទ្រគោរពច្បាប់អន្តរជាតិ ការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាលំហូរពាណិជ្ជកម្មសកលឱ្យបន្តដំណើរការដោយរលូន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា ផលិតផលក្លែងក្លាយជាបញ្ហាប្រឈមទី២បន្ទាប់ពីស្កេមអនឡាញ ដែលសហគមន៍អន្តរជាតិកំពុងដាក់ការឃ្លាំមើលនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសារព្រមានធ្ងន់ៗថា ការចរាចរទំនិញក្លែងក្លាយកំពុងក្លាយជាវិបត្តិប្រឈមធំទី២ បន្ទាប់ពីបទល្មើសស្កេមអនឡាញ ឬ Online Sc…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ