Latest

Articles by published date

តើការគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈរបស់កម្ពុជា មានប្រសិទ្ធភាពកម្រិតណាដែរ?

ដោយ​ ​ ខេមបូណូមីស
ការខ្ចីបំណុលរបស់រដ្ឋាភិបាលកម្ពុជា ពីប្រទេស និងស្ថាប័នដៃគូនានា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលគ្រោងខ្ចីលុយពីដៃគូអភិវឌ្ឍចំនួន២ពាន់លានអេសដេអ៊ែរ សមមូលនឹងប្រមាណ២,៧ពាន់លានដុល្លារ មានការកើនឡើងចំនួន៣០០លានអេសដេអ៊ែរ ឬប្រមាណជាង៣៩០លានដុល្លារបើធៀបនឹងឆ្នាំ២០២៤។