នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងប្រឈមនឹងការដកតំណែង

លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងប្រឈមនឹងការដកតំណែង


រដ្ឋាភិបាលអង់គ្លេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក បូរីស ចនសុន ហាក់មានភាពរង្គោះរង្គើកាន់តែខ្លាំង ក្រោយគណបក្សប្រឆាំង ក៏ដូចជាសមាជិកសភាបានទាមទារឱ្យលោក បូរី ចនសុន ចុះចេញពីតំណែង ក្រោយលោកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ដែលលោកបានចូលរួមកម្មវិធីជប់លៀងមួយ ក្នុងអំឡុងពេលដែលប្រទេសអង់គ្លេសស្ថិតនៅក្នុងការបិទខ្ទប់ប្រទេសកាលពីឆ្នាំ ២០២០។ តើកៅអីនាយករដ្ឋមន្រ្តី បូរីស ចនសុន នៅដដែល ឬយ៉ាងណា? នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងប្រឈមនឹងការដកតំណែង

ជុំវិញរឿងរ៉ាវនេះ លោក បូរីស ចនសុន ផ្ទាល់លោកបានចេញមុខ​មក​ទទួលស្គាល់កំហុស និងបានសុំទោស ចំពោះការដែលលោកបានរៀបចំ​កម្មវិធី​ជប់លៀង​នៅ​និវេសនដ្ឋាន​របស់លោក អំឡុងពេល​​មានការបិទខ្ទប់ប្រទេសកាលពីឆ្នាំ ២០២០។ ក៏ប៉ុន្តែការសុំទោសនេះ មិនទាន់គ្រប់គ្រាន់នោះទេ ដោយគណបក្សប្រឆាំង និងសមាជិកសភា​បានទាមទារឱ្យរូបលោកចុះចេញពីតំណែង ដើម្បីបង្ហាញពីភាពទទួលខុសត្រូវ។

តែយ៉ាងណាមិញ លោក បូរីស ចនសុន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានចេញមុខ​មក​ច្រានចោលនូវការអំពាវនាវរបស់គណបក្សប្រឆាំង និងសមាជិកសភា ដែលទាមទារឲ្យ​រូបលោកលែងពីតំណែង ដោយលោកបានឆ្លើយតបថា ការជួបជុំរបស់លោក មិនបានបំពាននូវច្បាប់ដែលបានដាក់ចេញអំឡុងពេលមានការបិទខ្ទប់នោះទេ។ ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលរបស់លោក​ក៏កំពុងតែរវល់ផ្តោតទៅលើកិច្ចការសំខាន់មួយចំនួន ដូចជាការជំរុញកំណើន​សេដ្ឋកិច្ច​បន្ទាប់ពី​វិបត្តិកូវីដ១៩ និងដឹកនាំការឆ្លើយតប​របស់លោកខាងលិច​ចំពោះ​វិបត្តិនៅប្រទេសអ៊ុយក្រែនជាដើម។

គួរជម្រាបថា រឿងអាស្រូវនេះក៏ត្រូវបាន​បើកការស៊ើបអង្កេត​ដោយ​មន្ត្រីប៉ូលីស​អង់គ្លេសផងដែរ ហើយលទ្ធផល​នៃការស៊ើបអង្កេត​ពីកំហុសនេះ យ៉ាងណានោះ នឹងត្រូវបង្ហាញឆាប់ៗនេះ។ ទោះយ៉ាងណា ក្នុងជួរដ្ឋាភិបាលអង់គ្លេស ពិសេស​សមាជិក​សភា បាន​ចេញមុខ​ទាមទារ​ឲ្យ​លោកបូរីសចនសុន​​ចុះចេញពីតំណែង បើទោះបីជាលោកចេញមុខសុំទោស​និងទទួលស្គាល់កំហុសក្ដី។

យ៉ាងណាក៏ដោយចុះ សំឡេង​នៃការទាមទារឱ្យលោក បូរីស ចនសុន ចុះចេញពី​តំណែងក៏កំពុង​ដាក់សម្ពាធ​កាន់តែខ្លាំង​ទៅលើ​នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ។

ក្នុងករណី​លោកបូរីស ចនសុន ពិតជាត្រូវ​ចុះចេញពីតំណែងមែននោះ លោកស្រី លីស ទ្រូស បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​ នឹង​អាចឡើងជំនួស​តំណែង​នាយករដ្ឋមន្ត្រីអង់គ្លេស​ជំនួស​លោកចនសុន៕ 

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ចិនហាក់ដកដៃពីអាមរិក និងងាកទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបកាន់តែច្រើន

ចិនងាកទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបកាន់តែច្រើន ចំពេលភាពតានតឹងជាមួយអាមេរិកកាន់តែឡើងខ្លាំង។ ចំពេលមានការកើនឡើងនូវភាពតានត…

ប្រេងរាប់ម៉ឺនលីត្របានលេចធ្លាយចេញពីបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រនៅប្រទេសថៃ

អាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ កំពុងដុតដៃដុតជើងខ្លាំងមែនទែន ក្នុងការសម្អាតប្រេងឆៅចេញពីផ្ទៃទឹកសមុទ្រ ដោយសារតែប្រេងឆៅរាប់ម៉ឺនលីត្របានលេចធ្លាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ