ការធ្លាយបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រនៅថៃ

ប្រេងរាប់ម៉ឺនលីត្របានលេចធ្លាយចេញពីបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រនៅប្រទេសថៃ


អាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ កំពុងដុតដៃដុតជើងខ្លាំងមែនទែន ក្នុងការសម្អាតប្រេងឆៅចេញពីផ្ទៃទឹកសមុទ្រ ដោយសារតែប្រេងឆៅរាប់ម៉ឺនលីត្របានលេចធ្លាយចេញពីបំពង់បង្ហូរប្រេងនៅក្រោមបាតសមុទ្រ និងកំពុងធ្វើឲ្យកង្វក់ទឹកសមុទ្រ ដែលនៅក្បែរនឹងតំបន់ម៉ាប តាផូត នៅក្នុងខេត្តរ៉ាក់យ៉ងប្រទេសថៃ។
ការធ្លាយបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រនៅថៃ
ដោយ

បើតាម​សេចក្ដីរាយការណ៍ពីប្រភពព័ត៌មាន​ថៃបាងកកប៉ុស្ដិ៍ ការលេចធ្លាយ​ប្រេងចេញពីបំពងបង្ហូរប្រេង​នៅក្រោមបាតសមុទ្រនេះ គឺបានកើតឡើងមកតាំងពីថ្ងៃអង្គារសប្ដាហ៍នេះមកម្ល៉េះ ហើយយ៉ាងហោចណាស់​មានប្រេងប្រហែល ​១៦ម៉ឺនលីត្រ​​ត្រូវបាន​លេចធ្លាយចូលទៅក្នុងសមុទ្រ។

សមុទ្រ​នៅក្បែរតំបន់​ ម៉ាប តាភូត នៃខេត្ត​រ៉ាក់យ៉ង​ប្រទេសថៃ កំពុង​ត្រូវបាន​បំពុលទៅដោយប្រេងឆៅ ដែលបាន​លេចធ្លាយ​ចេញពី​បំពង់បង្ហូរប្រេង​នៅក្រោមបាតសមុទ្ររាប់ម៉ឺនលីត្រ ដោយបំពង់​បង្ហូរប្រេង​​ដែលលេចធ្លាយ​ប្រេងនេះ គឺជា​របស់​ក្រុមហុន Star Petroleum Refining Public Company limited។

សម្រង់​សម្ដីដោយ​ការសែតបាងកកប៉ុស្ដិ៍ លោក សាផុន ថុងឌី អគ្គនាយ​ក​ នាយកដ្ឋាន​ធនធាន​ឆ្នេរសមុទ្ររបស់ថៃ បានអះអាងថា តាមការរាយការណ៍ពីក្រុមហ៊ុន​បានឲ្យដឹងថា ប្រេងដែលបាន​លេចធ្លាយ​ចេញទៅពាសពេញផ្ទៃទឹកសមុទ្រនេះ គឺបាន​លេចធ្លាយ​តាំងពីយប់ថ្ងៃអង្គារទី ២៥ មករាមកម្ល៉េះ ហើយអាជ្ញាធរ​ក៏កំពុង​ដុតដៃដុតជើងខ្លាំងណាស់ដែរ ក្នុងការសម្អាតប្រេងទាំងនោះចេញពីផ្ទៃទឹកសមុទ្រ និង​បញ្ឈប់វា​កុំឲ្យ​រសាត់​ទៅកាន់តែឆ្ងាយ​ទៅកាន់ភាគខាងជើង​ និងបន្ដទៅកាន់ឆ្នេរសមុទ្រ​នៅក្នុង​ខេត្ត​រ៉ាក់យ៉ង ខណៈប្រេងទាំងនោះ ក៏កំពុង​រសាត់​អណ្ដែត​កាន់តែឆ្ងាយទៅៗ និងអាចទៅដល់ច្រាំងនៃឆ្នេសមុទ្រ​ឆាប់ៗនេះ បើសិនជាទប់ស្កាត់មិនបានទាន់ពេលវេលា។

តាមការរាយការណ៍ ប្រេងដែលបានលេចចេញពីបំពង់បង្ហូរប្រេងនេះ គឺបានកើតឡើងនៅចំណុចត្រង់​កន្លែងនាវា​ផ្ទុកប្រេង​ឈប់លើកដាក់ប្រេង ដែលវាត្រូវបានគេសង្ស័យថា ជាការលេចធ្លាយដោយខ្លួនឯង។ ទោះយ៉ាងណា ក្រុមហ៊ុន​​កំពុង​បន្ដ​វាយតម្លៃ​លើហេតុការណ៍នេះ​បន្ថែមទៀត។

បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ផ្ដល់ទូក និង​កម្លាំងជាច្រើន រួមទាំង​ឧបករណ៍នានា​ដែលចាំបាច់ ទៅឲ្យ​រដ្ឋាភិបាល និង​ភ្នាក់ងារ​ឯកជន ដើម្បី​ចូលរួម​សម្អាត​ប្រេង​ដែលលេចធ្លាយចេញពីផ្ទៃទឹកសមុទ្រ។ ការសម្អាត​ប្រេងទាំងនេះ អាចនឹងត្រូវការ​ពេលវេលា​៧ថ្ងៃ ខណៈដែល​ការសង្គ្រោះ​ឲ្យមាន​ប្រតិបត្តិ​ការ​កប៉ាល់ដឹកប្រេងឡើងវិញ​អាច​ត្រូវការយៈពេល​១៥ថ្ងៃឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងប្រឈមនឹងការដកតំណែង

ព័ត៌មាន
រដ្ឋាភិបាលអង់គ្លេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក បូរីស ចនសុន ហាក់មានភាពរង្គោះរង្គើកាន់តែខ្លាំង ក្រោយគណបក្សប្រឆាំង ក៏ដូចជាសមាជិកសភាបានទ…

អាមេរិកត្រូវបង់ពន្ធលើទំនិញនាំចូលទៅចិនតម្លៃជិត៦៥០លានដុល្លារ ក្រោយចាញ់ក្ដីចិននៅWTO

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោកបានកាត់សេចក្តីឲ្យប្រទេសចិនឈ្នះអាមេរិក ដោយអនុញ្ញាតឲ្យប៉េកាំងដាក់ពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាមេរិកដែលមានតម្លៃប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ