ចក្រភពអង់គ្លេស

តើសេដ្ឋកិច្ចអង់គ្លេសនឹងទៅជាយ៉ាងណាក្រោយពេលលោក បូរីស ចនសុន លាលែងពីតំណែងនាយករដ្ឋមន្ត្រី?


ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើឱ្យមានស្រពិចស្រពិលកាន់តែខ្លាំងឡើងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដែលមានការចោទជាសំណួរឡើងថា តើវានឹងទៅជាយ៉ាងណា ខណៈដែលអង់គ្លេសស្ថិតក្រោមភាពតានតឹងរួចទៅហើយ ជុំវិញបញ្ហាអត្រាអតិផរណា ដែលឈានទៅដល់កម្រិត២ខ្ទង់ និងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចផងដែរនោះ?
បន្ទាប់ពីលោក បូរីស ចនសុន លាលែងពីតំណែងនាយករដ្ឋមន្ត្រី,អង់គ្លេសសេដ្ឋកិច្ចនឹងទៅជាយ៉ាងណា?
ដោយ

លោក Johnson បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា លោក​នឹង​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ហើយ​ការ​ជ្រើសរើស​អ្នក​មក​ជំនួស​លោក​អាច​ចំណាយពេល​ច្រើន​ស​ប្តា​ហ៍​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ដែល​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​៥​ក្នុង​ពិភពលោក​មួយ​នេះ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រសាត់​បន្ថែម​ទៀត នៅ​ពេល​ដែល​រូបិយ​វត្ថុ​របស់​ចក្រភព​អង់គ្លេស​ក៏​បាន​ធ្លាក់​ជិត​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ២ ឆ្នាំ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ហើយ​ធនាគារកណ្ដាល​អង់គ្លេស​ស្ថិត​ក្នុង​ស្ថានភាព​កាន់តែ​លំបាក ដោយ​ប្រហែលជា​នឹង​ត្រូវ​ដំឡើង​អត្រា​ការ​ប្រាក់ ជាមួយនឹង​ការ​ធានា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច​។

ក្នុងអំឡុងពេល​នៃ​ការ​ប្រកួតប្រជែង​ដឹកនាំ​គណបក្ស​អភិរក្ស​នេះ មានការ​ប្រែប្រួល​ផ្សេង​ៗ​គ្នា​។ លោកស្រី Theresa May ត្រូវការ​ពេលវេលា​តិច​ជាង​៣​ស​ប្តា​ហ៍ ដើម្បី​ឡើង​គ្រប់គ្រង​តំណែង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស បន្ទាប់​ពី​លោក David Cameron បាន​លាឈប់​នៅ​ឆ្នាំ​២០១៦ ចំណែក​គូប្រជែង​ខ្លះ​ទៀត​បាន​បោះបង់​ចោលការ​ប្រកួត​ក៏​មាន​ដែរ​។

ប៉ុន្តែ​លោក ច​ន​សុ​ន បាន​ចំណាយពេល​២​ខែ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ថ្មី បន្ទាប់​ពី​លោកស្រី Theresa May បាន​ប្រកាស​ពី​បំណង​លាលែង​ពី​តំណែង​នៅ​ឆ្នាំ​២០១៩ ហើយ​នៅ​ពេល​លោក ច​ន​សុ​ន បាន​ប្រកាស​ពី​លាលែង​ពី​តំណែង​នេះ គឺ​មាន​បេក្ខជន​យ៉ាងតិច​ជិត​១០​នាក់​ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​នេះ​។

អ្វី​ចោទ​ជា​បញ្ហា​នោះ គឺថា​តើ​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស​នឹង​ប្រែ​ទៅ​ជា​យ៉ាងណា​នៅ​ក្រោយ​ពេល​លោក បូ​រី​ស ច​ន​សុ​ន បាន​សម្រេចចិត្ត​លាឈប់​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ហើយ​នោះ នៅ​ចំ​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ កំពុង​រង្គោះរង្គើ0x017d7

ចក្រភព​អង់គ្លេស​កំពុង​មាន​រង​សម្ពាធ​នៃ​អត្រា​អតិផរណា​ដែល​កំពុង​ដំណើរការ​ក្នុង​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​រយៈពេល ៤០ ឆ្នាំ​មកនេះ​គឺ​ឡើង​ដល់ ៩.១% ឯណោះ ហើយ​ធនាគារកណ្ដាល​អង់គ្លេស (BoE) គិត​ថា​វា​នឹង​កើនឡើង​ដល់ ១១% នៅ​ចុងឆ្នាំ​នេះ​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​និយាយ​កាលពី​ខែមេសា​ថា ចក្រភព​អង់គ្លេស​នឹង​ប្រឈម​មុខ​អតិផរណា​កើនឡើង និង​កំណើន​យឺត​ជាង​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២៣​។

ការ​ធ្លាក់​ចុះ​តម្លៃ​លុយ​ស្ទឺ​លីង (Sterling) ដែល​ជា​រូបិយ​វត្ថុ​ផ្លូវការ​របស់​ចក្រភព​អង់គ្លេស ថ្មី​ៗ​នេះ​បាន​បន្ថែម​ទៅ​លើ​សម្ពាធ​អតិផរណា​ចាប់តាំងពី​ពេល​នោះ​មក ទោះបីជា​ការ​រំពឹង​ទុក​នៃ​ការ​កើនឡើង​នៃ​ការ​ចំណាយ​សាធារណៈ ឬ​ក៏​ការ​កាត់​បន្ថយពន្ធ ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​គណបក្ស​អភិរក្សនិយម បាន​ជំរុញ​ឱ្យ​លុយ​ផោន​កើនឡើង​មួយ​កម្រិត​ទៀត​ក៏​ដោយ​។

ដូច្នេះ​ហើយ​គ្រប់​អ្នក​ដែល​ឡើង​កាន់​តំណែង​ជំនួស​លោក ច​ន​សុ​ន គឺ​ត្រូវ​តែ​ខិតខំ​ធ្វើ​ការងារ​ជា​ច្រើន ដើម្បី​ទូទាត់​ផល​ប៉ះពាល់​នៃ​ការ​កើនឡើង​នៃ​តម្លៃ​ថាមពល និង​អាហារ​ពិភពលោក ហើយ​មេដឹកនាំ​ថ្មី​នោះ ក៏​ត្រូវ​សម្រេចចិត្ត​ពី​រឿង​ពន្ធដារ និង​ការ​ចំណាយ​ដែល​អាច​បន្ថយ​ហានិភ័យ នៃ​ការ​ដាំ​ក្បាល​សេដ្ឋកិច្ច ប៉ុន្តែ​ក៏​ប្រហែលជា​អាច​បន្ថែម​សម្ពាធ​អតិផរណា​នៅ​ក្នុង​សេដ្ឋកិច្ច​ក៏​ថា​បាន​ដែរ​។

ក្រុម​អ្នកវិភាគ​នៅ​ធនាគារ Citi នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួក​គេ​រំពឹង​ថា គូប្រជែង​ក្នុង​ការ​ដឹកនាំ​គណបក្ស​អភិរក្សនិយម គឺ​លោកស្រី Priti Patel ជា​រដ្ឋមន្ត្រី​មហាផ្ទៃ និង​លោកស្រី Liz Truss ជា​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក Johnson នោះ​អាច​នឹង​អំពាវនាវ​ឱ្យ​កាត់​បន្ថយពន្ធ​ឆាប់រហ័ស និង​បង្កើន​ការ​ចំណាយ​ថែម​ទៀត សម្រាប់​រដ្ឋាភិបាល​អង់គ្លេស​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


សាជីវកម្មឥណទានកម្ពុជា ផ្តល់ការធានាឥណទានជាង ៥០០ ក្រុមហ៊ុនអាជីវកម្ម និងមានទំហំទឹកប្រាក់ជាង ៥០លានដុល្លារ

ព័ត៌មាន
សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួន ៥១៥ ក្រុមហ៊ុន និងអាជីវកម្មហើយ បើគិតចាប់តាំងពីគម្រោងនេះត្រូវបានដាក…

នាយករដ្ឋមន្ត្រីចិន៖ សេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ ប៉ុន្ដែមូលដ្ឋានគ្រឹះនៅមិនទាន់រឹងមាំ

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងស្ទុះងើបឡើងវិញជាបណ្ដើរៗហើយ ប៉ុន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ