រោងចក្រផលិតសម្បកកង់ធំមួយរបស់ចិន

រោងចក្រផលិតសម្បកកង់ធំមួយរបស់ចិន គ្រោងបោះទុនវិនិយោគ ៣០០លានដុល្លារ សង់រោងចក្រនៅខេត្តព្រះសីហនុ


គម្រោងវិនិយោគរោងចក្រផលិតសម្បកកង់រថយន្ដដ៏ធំមួយរបស់ចិន Celimo Tires ថ្មីនេះ បានសម្រេចបោះទុនវិនិយោគសរុប ៣០០លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយគម្រោងនេះ នឹងត្រូវវិនិយោគដោយក្រុមហ៊ុន Hondo Group ដែលជាសហគ្រាសឯកជនមួយនៅក្នុងខេត្តជាំងស៊ូប្រទេសចិន ហើយគម្រោងវិនិយោគមួយនេះ ក៏ជាគម្រោងឧស្សាហកម្មធំជាងគេបំផុតមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានចិន China Daily។
កិច្ចប្រជុំប្រព័ន្ធតាមអនឡាញ ស្ដីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ២.០ រវាងទីក្រុងហ្វូស៊ីប្រទេសចិន និងខេត្តព្រះសីហនុប្រទេសកម្ពុជា

តំណាង​ក្រុមហ៊ុន Hondo Group ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ដ Celimo Tires បាន​អះអាង​ថា រោងចក្រ​នេះ នឹង​មាន​ប្រតិបត្តិការ​នៅ​មុន​ចុងឆ្នាំ​២០២២​ខាង​មុខ ដោយ​វា​មាន​សមត្ថភាព​ផលិត​សម្បក​កង់​រថយន្ដ​បាន​ដល់​ទៅ ៦​លាន​សម្បក​កង់​ក្នុង​មួយ​ឆ្នាំ និង​អាច​បង្កើត​ការងារ​បាន​ដល់​ទៅ ១​ពាន់​៦​រយ​កន្លែង​ផង​ដែរ​។ សម្បក​កង់​រថយន្ដ ដែល​ផលិត​នៅ​ក្នុង​រោងចក្រ​នេះ នឹង​ត្រូវ​បាន​លក់​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក និង​ប្រទេស​ប្រេ​ស៊ី​ល​ជាដើម​។

លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​បាន​អះអាង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ទាក់ទាញ​សហគ្រាស និង​ស្ថាប័នឯកជន​ចំនួន ១៧០​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន អឺរ៉ុប សហរដ្ឋ​អា​មេ​រិច អាស៊ី​អាគ្នេយ៍ និង​តំបន់​ផ្សេង​ទៀត បង្កើត​ការងារ​ជិត​៣​ម៉ឺន​កន្លែង​។ បើ​គិត​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២១ ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ នាំ​ចូល​របស់​សហគ្រាស​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​មាន​ដល់​ទៅ​ជាង​២​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក កើនឡើង​ជាង ៤០%​ធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​ទៅ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ផ្ដល់​ផលប្រយោជន៍ និង​ការងារ​យ៉ាងច្រើន​ដល់​ខេត្ត​ព្រះ​សីហ​នុ កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក និង​ភាព​ក្រីក្រ ហើយ​វា​ក៏​ដើរតួ​នាទី​ជា​អ្នក​បើក​ច្រក​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ​។

បើ​តាម​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ  បច្ចុប្បន្ន​ខេត្ត​ព្រះ​សី​ហនុមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១១ បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​នោះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​សម្ពោធ​ដាក់​ដំណើរការ​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ​៕




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឲ្យពន្យារពេលអនុវត្តយកពន្ធចំណេញលើមូលធនបន្ដទៀត

បើគ្មានអ្វីប្រែប្រួលទេអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចាប់ផ្តើមអនុវត្តការយកពន្ធលើប្រាក់ចំណេញមូលធន ចាប់ពីឆ្នាំ២០២២ តទ…

អ្នកឧកញ៉ា សៀ ឫទ្ធី បង្ហើបពីផែនការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យ និងឡូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ