ពលកកើតឡើងវិញនៅកម្ពុជា

អ្នកឧកញ៉ា សៀ ឫទ្ធី បង្ហើបពីផែនការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា


អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បីល្បាញក្នុងវិស័យអចលនទ្រព្យ និងឡូជីស្ទីកនៅកម្ពុជា បានបង្ហាញពីផែនការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដែលជាទស្សនវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន។
មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី (រូបភាព៖ ខេមបូណូមីស)

កត្តាដែលជំរុញឲ្យអ្នកជំនួញល្បីឈ្មោះរូបនេះ ងាកមកចាប់អារម្មណ៍លើការវិនិយោគវិស័យនេះ ក្រោយសង្កេតមើលឃើញថា តម្រូវការថាមពលកកើតឡើងវិញលើសកលលោកកំពុងមានការកើនឡើង គួបផ្សំនិន្នាការវិនិយោគរបស់ក្រុមហ៊ុនធំៗលើពិភពលោកក៏កំពុងមានទំនោរកាន់តែខ្លាំងលើវិស័យមួយនេះផងដែរ។ ជាមួយគ្នានេះ អ្នកឧកញ៉ាសៀ ឫទ្ធី ក៏បានស្នើឲ្យវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុកងាកមកផ្តោតសំខាន់លើវិស័យផលិតថាមពលកកើតឡើងវិញដើម្បីចាប់យកឱកាសទីផ្សារនាំចេញ ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជាកូរ៉េខាងត្បូងជាដើម។ 

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបអ្នកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានខេមបូណូមីសថា ជាទស្សនៈវែងឆ្ងាយរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គ្រោងងាកទៅវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងលើសកលលោកនាពេលអនាគត។ 

ការគ្រោងងាកមកវិនិយោគលើវិស័យថាមពលនេះ ធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ាសង្កេតឃើញតម្រូវការថាមពលកកើតឡើងវិញលើពិភពលោកកំពុងមានការកើនឡើង ជាមួយក្តីរំពឹងនឹងមានការកើនឡើងបន្ថែមទៀតនៅអនាគត។ 

ទន្ទឹមនឹងបង្ហាញពីផែនការអភិវឌ្ឍរយៈពេលវែង អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញពីផែនការអភិវឌ្ឍរយៈពេលខ្លី និងមធ្យមផងដែរ ដែលផែនការទាំងនេះជាចំណុច ដែលអ្នកវិនិយោគត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍមុខជំនួញ និងដំណើរការអាជីវកម្ម។ ទោះបីវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២១ បានបង្កការរំខានដល់ការអភិវឌ្ឍគម្រោងអចលនទ្រព្យមួយចំនួនក៏ដោយ តែអ្នកជំនួញដ៏ល្បីល្បាញរូបនេះនៅតែបន្តពុះពារ និងជម្នះរហូតបញ្ចប់ការសាងសង់ដោយជោគជ័យជាមួយលទ្ធផលដ៏ល្អប្រសើរ។

អ្នកឧកញ៉ា សៀ ឬទ្ធី ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ជាពិសេសលើវិស័យអចលនទ្រព្យ ដឹកជញ្ជូន និងឡូជីស្ទីក។ អ្នកជំនួញរូបនេះ កំពុងក្តោបក្តាប់លើមុខជំនួញជាច្រើនក្នុងដៃ ខណៈបច្ចុប្បន្នក្រុមហ៊ុនអ្នកឧកញ៉ា កំពុងអភិវឌ្ឍន៍គម្រោងបុរីខុនដូភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ និង អគារ The Bridge The PEAK តំបន់សេដ្ឋកិច្ចពិសេស តំបន់បណ្តុំឧស្សាហកម្ម SME និងគម្រោងបុរីតម្លៃសមរម្យនៅទីក្រុងរណបសិរីមង្គលជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផលិតសម្បកកង់ធំមួយរបស់ចិន គ្រោងបោះទុនវិនិយោគ ៣០០លានដុល្លារ សង់រោងចក្រនៅខេត្តព្រះសីហនុ

ព័ត៌មាន
គម្រោងវិនិយោគរោងចក្រផលិតសម្បកកង់រថយន្ដដ៏ធំមួយរបស់ចិន Celimo Tires ថ្មីនេះ បានសម្រេចបោះទុនវិនិយោគសរុប ៣០០លានដុល្លារអាមេរិក នៅក្នុងតំប…

TikTok ចាប់ផ្ដើមដំណើរការប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាពជាភាសាខ្មែរ

ព័ត៌មាន
កាន់តែវិសេសសម្រាប់អ្នកនិយមបណ្ដាញសង្គមវីដេអូខ្លីៗ ដែលមានបេសកកម្មលើកទឹកចិត្ដបង្កើតភាពច្នៃប្រឌិត និងការកម្សាន្ដ ពេលនេះ TikTok កំពុងតែបង្កើតប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ