ការសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រទីកោះនរា

មហាសេដ្ឋី ពុង ឃាវសែ គ្រោងអភិវឌ្ឍស្ពានបេតុងខ្សែកាបមួយខ្សែ ភ្ជាប់ពីកោះពេជ្រទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា


អាជ្ញាធររាជធានីភ្នំពេញ បានស្នើសុំគោលការណ៍អនុញ្ញាតនាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួនដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ អាចសាងសង់ស្ពានបេតុងខ្សែកាបមួយខ្សែ ភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍ កោះនរា របស់ក្រុមហ៊ុននេះ។ នេះបើយោងតាមលិខិតមួយ ដែលបានរដ្ឋបាលរាជធានីភ្នំពេញផ្ញើជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែឧសភាកន្លងទៅថ្មីៗនេះ។
មហាសេដ្ឋី ពុង ឃាវសែ គ្រោង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ

នៅ​ក្នុង​លិខិត​នោះ​ដែរ បាន​បញ្ជាក់​ថា ក្រុមហ៊ុន OCIC បាន​ស្នើ​សុំ​គោលការណ៍​នាំ​ចូល​សម្ភារ និង​គ្រឿងចក្រ​នេះ ដោយ​មាន​តម្លៃ ទឹកប្រាក់​សរុប ជិត ៤១​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ពន្ធ និង​អាករ​ផ្សេង​ៗ ជា​បន្ទុក​របស់​រដ្ឋ ដែល​សាលា​រាជធានី​ភ្នំពេញ បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ដើម្បី​ពិនិត្យ​និង​សម្រេច​។

ក្រុមហ៊ុន​វិនិយោគទុន​ក្រៅប្រទេស (OCIC) នឹង​ធ្វើការ​អភិវឌ្ឍ​កោះន​រា ឲ្យ​ក្លាយជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ ពោល​គឺ​ស្ថិត​នៅ​ប្រប​មាត់ច្រាំង​ទន្លេមេគង្គ ដែល​បាន​បាក់​បាត់បង់​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​។

ខេ​ម​បូ​ណូ​មី​ស ក៏​បាន​ទាក់ទង​ទៅ​កាន់ អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង​  បាន​បញ្ជាក់​ថា ​គម្រោង​សាងសង់​ស្ពាន​នេះ​ស្ថិតនៅក្នុងដំណាក់កាលសិក្សា​នៅឡើយ​ទេ ដោយ​ក្រោយ​សិក្សា​រួច អាច​នឹង​ធ្វើការ​សាងសង់​នៅ​ចុងឆ្នាំ​នេះ​តែ​ម្តង​។ លោក​បាន​បន្ថែម​ថា ស្ពានបេតុង​ខ្សែកាប​ថ្មី​នេះ នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​សាងសង់​ក្រោម​៥០​លាន​ដុល្លារ ដើម្បី​សម្រួល​ដល់​ការ​ចេញពី​កោះ​ពេជ្រ ទៅ​កាន់​គម្រោង​អភិវឌ្ឍ​កោះន​រា​។​យ៉ាងណាមិញ លោក​បាន​បញ្ជាក់​ថា លោក​មិន​អាច​ឆ្លើយ​អ្វី​លម្អិត​ជុំវិញ​ការ​សាងសង់​ស្ពាន និង​ការ​អភិវឌ្ឍ​កោះន​រា​នេះ លើស​ពី​នេះនោះ​ទេ ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ខេ​មូ​ណូ​មី​ស​ថា លោក​ក៏​មិន​ទាន់​អាច​ប្រាប់​លម្អិត​ពី​ព័ត៌មាន​នៃ​ការ​សាងសង់​ស្ពាន​នេះ​នៅឡើយ​ដែរ តែ​លោក​ទទួលស្គាល់​ថា លិខិតស្នើ​មួយ​ច្បាប់​លេខ ៥៥០ ចុះ​ថ្ងៃ​ទី​១៣ ខែឧសភា ស្តី​ពី​ការ​សុំ​គោលការណ៍​នាំ​សម្ភារ និង​គ្រឿងចក្រ​សម្រាប់​ស្ថាបនា​ស្ពានបេតុង​ខ្សែកាប​មួយ​ខ្សែ​នោះ ជា​រឿង​ពិតមែន តែ​លិខិត​នេះ​គួរតែ​ជា​ចរាចរណ៍​ផ្ទៃក្នុង​ប៉ុណ្ណោះ​។

គួរ​ជម្រាប​ថា ស្ពានបេតុង​ខ្សែកាប​ថ្មី ដែល​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​(OCIC)​នេះ  ទំនងជា​ដើម្បី​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល ដល់​ការ​ចេញចូល​ទីក្រុង​រណប​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​នេះ ដែល​នឹង​ផុស​ចេញ​រូបរាង​ឡើង ពី​ដែនទឹក​កោះន​រា ទៅ​ខាងកើត​ទីក្រុង​កោះ​ពេជ្រ លាតសន្ធឹង​រហូត​ជិត​កៀនស្វាយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ទីក្រុង​រណប​កោះន​រា​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែល​វា​លាតសន្ធឹង​ចាប់ពី​ចំណុច​ក្បាលទឹក​ត្រង់​ទន្លេបាសាក់ (​ខាងកើត​ទីក្រុង​រណប​កោះ​ពេជ្រ​) ប្រប​មាត់ច្រាំង​ទន្លេមេគង្គ​រហូត​ដល់​កោះ​ប្រាក់ ជិត​កៀនស្វាយ ឯណោះ ដែល​សរុប​ផ្ទៃ​ទឹក​គ្រោង​នឹង​ចាក់​ខ្សាច់​ចាក់​ដី ចាក់​ថ្ម បំពេញ​ដើម្បី​អភិវឌ្ឍ​វិនិយោគ​សរុប​ប្រមាណ ១០០​ហិ​កតា​។

មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​ធនធានទឹក និង អ្នកជំនាញ​ជលវិទ្យា ធ្លាប់​បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ដែរ​ថា កោះន​រា ក៏​ដូច​ជា​កោះ​ប្រាក់​ពី​មុន​ជា​ដែន​កោះ​គោក​ដែល​មាន​មនុស្ស​រស់នៅ​រាប់រយ​គ្រួសារ ប៉ុន្តែ​ដោយសារ​តែ ការ​បម្រែបម្រួល​ធម្មជាតិ សណ្ឋាន​ដី  និង សណ្ឋាន​ទឹកទន្លេ​បាន​ធ្វើ​ឲ្យ​ដី​កោះ​អស់នេះ​បាក់​ស្រុត​បន្តិច​ម្តង​ៗ រហូត​ដល់​បាត់បង់​ដី​កោះ​អស់​តែ​ម្តង​។

ប្រភព​ខាងលើ​ដដែល​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​កោះន​រាកោះ​ប្រាក់​នេះ ស្ថិត​នៅ​ចំ​ពីមុខ​ទឹក​ហូរ បុក​យ៉ាង​ខ្លាំង ដូច្នេះ​មិន​អាច​ទ្រាំទ្រ​ទៅ​នឹង​កម្លាំង​ទឹក​ហូរ ក៏​បង្ក​ឲ្យ​មានការ​បាក់​ស្រុត​អស់​តែ​ម្តង​ទៅ​។ ហើយ​ការ​ចាក់​បំពេញ​ដីខ្សាច់​ដើម្បី​អភិវឌ្ឍន៍​នេះ​គឺជា​រឿង​ល្អ ដែល​វា​នឹង​អាច​ការពារ​មិន​ឲ្យ​មានការ​បាក់​ស្រុត​ច្រាំង​តទៅ​ទៀត ប៉ុន្តែ​ត្រូវធ្វើ​ទៅ​តាម​ស្តងដារ​បច្ចេកទេស​ច្បាស់លាស់​។

ប្រភព​ពី​អ្នកជំនាញ និង អ្នកជំនួញ​ដីធ្លី​ដ៏​ល្បីល្បាញ​ខាងលើ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​អភិវឌ្ឍន៍​នេះ ទទួល​បាន ស​. ជ​. ណ ពី​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ ក្រុមហ៊ុន​គ្រោង​នឹង​ធ្វើការ​ចាក់​ខ្សាច់ ចាក់​ដី និង ថ្ម បំពេញ​ទៅ​លើ​កោះ​ក្នុង​ទន្លេមេគង្គ​ដែល​បាន​បាក់​ដី បាក់​ច្រាំង​បាត់​កោះ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​។

រូបភាពជ្រុងម្ខាងនៃទីក្រុងកោះពេជ្រ
រូបភាពពីជ្រុងម្ខាងនៃគម្រោងអភិវឌ្ឍន៍កោះនរា

សូម​បញ្ជាក់​ផង​ដែរ​ថា​អ្នកឧកញ៉ា ពុង ឃាវ​សែ បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ចំនួន​ពីរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទី​១ ទីក្រុង​រណប​កោះ​ពេជ្រ ដែល​បច្ចុប្បន្ន​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទេសចរណ៍ ដ៏​ទាក់ទាញ​បំផុត​សម្រាប់​រាជធានី​ភ្នំពេញ ជាទី​កន្លែង​បណ្តុំ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម​ធំ​ៗ ខ្ពស់​ៗ ដូច​ជា អគារ​ស្នាក់​នៅ​រួម ខុន​ដូ ផ្សារ​ទំនើប សណ្ឋាគារ ដែល​ភាគច្រើន​វិនិយោគ​ដោយ​ចិន ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទី​២ គឺ​ទីក្រុង​រណប​ជ្រោយចង្វារ ទីក្រុង​នៃ​អនាគត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ក្រោម​ទុន​វិនិយោគ​ចំនួន ១៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ក្នុង​គម្រោង​ប្លង់​មេ និង​មានការ​សាងសង់​អគារ​ពាណិជ្ជកម្ម​ធំ​ៗ ផ្សារ​ទំនើប លំនៅ​ដ្ឋា​ន​ប្រណីត​ៗ អគារ​ស្នាក់​នៅ​រួម និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ទៀត​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Airbus ទារបំណុល Thai Airways ដែលជំពាក់ថ្លៃជួលយន្ដហោះ៣០គ្រឿង

ក្រុមហ៊ុនផលិតយន្ដហោះ Airbus បានជូនដំណឹងដល់ក្រុមហ៊ុន Thai Airways ឲ្យរូតរះសងបំណុល ដែលជំពាក់ថ្លៃជួលយន្ដហោះ ៣០ គ្រឿង ខណៈដែលកាលបរិច្ឆេទផ…

ធនាគារអេស៊ីលីដា នឹងគោះជួងបោះផ្សាយលក់ភាគហ៊ុនជាផ្លូវការ នៅដើមសប្ដាហ៍ក្រោយនេះ!

បន្ទាប់ពីមានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពីវិនិយោគិនផ្សារមូលបត្រ ចំពោះវត្តមានធនាគារអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជានោះ នៅទីបំផុត ធនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ