Advertisement
Advertisement
ភាគហ៊ុន​អេស៊ីលីដា

ធនាគារអេស៊ីលីដា នឹងគោះជួងបោះផ្សាយលក់ភាគហ៊ុនជាផ្លូវការ នៅដើមសប្ដាហ៍ក្រោយនេះ!


បន្ទាប់ពីមានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពីវិនិយោគិនផ្សារមូលបត្រ ចំពោះវត្តមានធនាគារអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជានោះ នៅទីបំផុត ធនាគារ អេស៊ីលីដា បានប្រកាសថា នឹងគោះជួង បោះផ្សាយលក់មូលបត្ររបស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជាជាផ្លូវកា នៅដើមសប្ដាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃចន្ទ ទី ២៥ ខែឧសភានេះ ។
ធនាគារ អេស៊ីលីដា គ្រោងបោះផ្សាយលក់ភាគហ៊ុន នៅពេលឆាប់ៗនេះ បន្ទាប់ពីទើបទទួលបានការយល់ព្រមពីធនាគារជាតិ
Advertisement

បើ​តាម​ការ​អះអាង​របស់​ធនាគារ​អេ​ស៊ី​លី​ដា វិនិយោគិន​អាច​ដាក់​បញ្ជា​ទិញ​/​លក់​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា  ភី​អិ​ល​ស៊ី ចាប់ពី​ម៉ោង ០៨:០០ ព្រឹក នៅ​ថ្ងៃ​ចុះបញ្ជី​តទៅ​។

វត្តមាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ការ​បើក​នូវ​ទំព័រ​ស័ក​រាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ​មួយ​នេះ​ផង ហើយ​វា​ក៏​ជា​កាតាលីករ​ដ៏​សំខាន់​មួយទៀត សម្រាប់​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​ការ​ស្រូប​ទាញ​ក្រុមហ៊ុន​ថ្មី​ៗ​កាន់តែ​ច្រើន​ថែម​ទៀត​ចូល​មក​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ​។

គេ​នោះ​ចាំ​បាន​ថា នៅ​ក្នុងអំឡុងពេល​ធ្វើ​បរិវិសកម្ម កាលពី​ពេល​កន្លង​ទៅ ធនាគារ​អេ​ស៊ី​លី​ដា ទទួល​បាន​វិនិយោគិន​រហូត​ប្រមាណ ២៥០០ នាក់ បាន​ធ្វើ​បរិវិសកម្ម (​ទិញ​)​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ ទោះបីជា​ពេល​នោះ ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ជាស​កល​ក៏​ដោយ​។ ហើយ​ចំនួន​នេះ គឺជា​ចំនួន​វិនិយោគិន​ដែល​ចូលរួម​ច្រើន​បំផុត សម្រាប់​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅ​កម្ពុជា ធៀប​នឹង​គ្រា​កន្លង​ទៅ​។

បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ចូលរួម​ក្នុង​ដំណាក់កាល​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេ​ស៊ី​លី​ដា វិនិយោគិន​រូបវន្តបុគ្គល និង​នីតិបុគ្គល មានឱកាស​វិនិយោគ​ជា​លើក​ដំបូង​នៅ​ក្នុង​ធនាគារពាណិជ្ជ ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បណ្ឌិត បន្ថែម​ថា ភាគ​ហ៊ុ​និក​សាធារណៈ​ថ្មី របស់​ធនាគារ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​រីក​ចម្រើន​របស់​ធនាគារ តាម​រយៈ​ភាគលាភ​និង​ចំណេញ​មូលធន​។ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេ​ស៊ី​លី​ដា បាន​ទាក់ទាញ​វិនិយោគិន​រូបវន្តបុគ្គល​សញ្ជាតិ​ខ្មែរ​ជា​ច្រើន​ចូលរួម​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នឹង​បន្ត​រួមចំណែក​អភិវឌ្ឍ​ផ្សារ​មូលធន​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា “​ជាមួយនឹង​ការ​ចុះបញ្ជី​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា           មូលធនូបនីយកម្ម​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នឹង​កើនឡើង ៣ ដង​។ 

គួរ​បញ្ជាក់​ថា ក្រោយ​ពី​បាន​បិទ​បញ្ចប់​ការ​បើក​ឲ្យ​មានការ​កំណត់​តម្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) របស់​ធនាគារ​អេ​ស៊ី​លី​ដា កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ រួច​មក តម្លៃ​ភាគហ៊ុន​ចុង​ក្រោយ របស់​ធនាគារ​នេះ ត្រូវ​បាន​កំណត់ និង​អនុម័ត ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា គឺ​មាន​តម្លៃ ១៦.២០០​រៀល ក្នុង​មួយ​ភាគហ៊ុន ខណៈ​ដែល​តម្លៃ ដែល​បាន​ដាក់​ឲ្យ​ដេញថ្លៃ នា​ពេល​នោះ គឺ​មាន​ចន្លោះ​ពី ១៥.០០០ រៀល ទៅ ១៧.៤០០ រៀល​ក្នុង​មួយ​ភាគហ៊ុន​។

ថ្មី​ៗ​នេះ​ដែរ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ក៏​បាន​ប្រកាស អំពី​ការ​រៀបចំ​ដាក់​ម៉ាស៊ីន​អេ​ធី​អឹ​ម​បន្ថែមចំនួន ១១៥​គ្រឿង​បន្ថែម​ទៀត ដើម្បី​បំពេញ​នូវ​តម្រូវការ ស្រប​តាម​យុទ្ធសាស្ត្រ​ឌី​ជី​ថ​ល ព្រមទាំង​ពង្រីក នូវ​វិសាលភាព គាំទ្រ​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន និង​សាធារណជន ឲ្យ​កាន់តែ​ទូលំទូលាយ​។ ការ​បន្ថែម​ម៉ាស៊ីន​អេ​ធី​អឹ​ម អេ​ស៊ី​លី​ដា ចំនួន ១១៥ គ្រឿង ទៀត​នេះ នាំ​ឲ្យ​ម៉ាស៊ីន​អេ​ធី​អឹ​ម អេ​ស៊ី​លី​ដា​សរុប​ទាំងអស់​ចំនួន ៧៥១ គ្រឿង នៅ​ទូ​ទាំង​ប្រទេស​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី ពុង ឃាវសែ គ្រោងអភិវឌ្ឍស្ពានបេតុងខ្សែកាបមួយខ្សែ ភ្ជាប់ពីកោះពេជ្រទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា

ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញ បានស្នើសុំគោលការណ៍អនុញ្ញាតនាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួនដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ដើម្បីអនុញ្ញាតឲ្យក្រុមហ...

អគ្គនាយកដ្ឋានពន្ធដារ “អញ្ជើញឧកញ៉ារកស៊ីធំម្នាក់” ឲ្យចូលខ្លួនទូទាត់សងបំណុលពន្ធ

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ១៩ ខែឧសភា បានចេញលិខិតមួយ អញ្ចើញឧកញ៉ារកស៊ីធំម្នាក់ ដែលមានបញ្ជាក់ឈ្មោះលើលិខិតនោះថា ឧកញ៉ា ស៊ី គង់ទ្រីវ ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ