ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងធ្វើឡើងតាមរយៈរោងចក្រផលិតរបស់ខ្លួន និងក្រុមហ៊ុន AutoAlliance Thailand ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Mazda របស់ប្រទេសជប៉ុន។ ក្រុមហ៊ុនផលិតរថយន្តបានបន្តថា ការពង្រីកការវិនិយោគនេះនឹងបន្ថែមការងារថ្មីប្រហែល ជាង១ពាន់២រយកន្លែងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Ford ហើយប្រហែល ៤០០ លានដុល្លារនៃការវិនិយោគនឹងឆ្ពោះទៅរកបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
សូមជម្រាបថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំទីបួនរបស់អាស៊ី ដែលមានក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនរបស់ពិភពលោកដូចជា Toyota និង Honda ជាដើម។ ខណៈដែរឧស្សាហកម្មនេះ មានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងការងារផលិតកម្ម។
សូមជម្រាបដែរថា ក្រោយពីមើលឃើញទីផ្សាររបស់រថយន្តអគ្គសនី ថ្មីៗនេះ ក្រុមហ៊ុន Ford ក៏គ្រោងនឹងបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនីរបស់ខ្លួនដល់ទៅ ៦០ម៉ឺនគ្រឿង នៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ ២០២៣ ផងដែរ។ ខណៈដែល នាយកប្រតិបត្តិរបស់ក្រុមហ៊ុន រំពឹងថា នឹងធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេទីពីរនៅសហរដ្ឋអាមេរិកបន្ទាប់ពីក្រុមហ៊ុន Tesla ។ នេះបើយោងតាមការចុហផ្សាយដោយសារព័ត៌មាន CNBC៕
អត្ថបទ ស៊ើង និមល់