ក្រុមហ៊ុនវៀតណាម Vingroup

ក្រុមហ៊ុនយក្ស Vingroup វៀតណាម នឹងបោះផ្សាយលក់មូលបត្រនៅអាមេរិកក្នុងតម្លៃ ៣ពាន់លានដុល្លារ នៅឆ្នាំក្រោយ


ក្រុមហ៊ុនដ៏ធំជាងគេបំផុតរបស់វៀតណាម Vingroup គ្រោងនឹងចុះបញ្ជីក្រុមហ៊ុនផលិតរថយន្ដរបស់ខ្លួននៅលើទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក្នុងតម្លៃយ៉ាងហោចណាស់ ៣ ពាន់លានដុល្លារ ក្នុងឆមាសទីពីរ ឆ្នាំ២០២២ខាងមុខនេះ ខណៈដែលថ្មីៗនេះ ក្រុមហ៊ុនវៀតណាមមួយនេះ ក៏បានបង្ហាញពីមហិច្ឆតាក្នុងការពង្រីកទីផ្សារលក់ និងផលិតរថយន្ដអគ្គិសនីនៅក្នុងសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន VinGroup ក្នុងប្រទេសវៀតណាម​
ដោយ

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ក្រុមហ៊ុន​វៀតណាម Vingroup បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី ដើម្បី​កាន់កាប់​ចំណែក​ភាគហ៊ុន​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន VinFast ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន ក្នុង​គោលបំណង​ជំរុញ​ដល់​ដំណើរការ​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ក្មេងខ្ចី​របស់​វៀតណាម VinFast ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Vingroup ក៏​ធ្លាប់​បាន​លើក​ឡើង​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ដំបូង  ក្នុង​តម្លៃ​យ៉ាង​ហោច​ណាស់ ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ក្រុមហ៊ុន​នេះ អាច​មាន​តម្លៃ​សរុប ៦០ ពាន់​លាន​ដុល្លារ​។

ទន្ទឹម​នេះ ក្រុមហ៊ុន VinFast កំពុង​ទទួលយក​ហានិភ័យ​លើ​ការ​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ផង​ដែរ ដោយ​ក្រុមហ៊ុន​គិត​ថា វា​ជា​កន្លែង​ដ៏​សាក​សម​សម្រាប់​ការ​លក់​រថយន្ត អគ្គិសនី​របស់​ខ្លួន ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់ ពី​ក្រុមហ៊ុន Tesla  និង General Motors​ជាដើម​។ ក្រៅពី​នេះ ក្រុមហ៊ុន Vingroup  ក៏​កំពុង​កំណត់​គោលដៅ​លក់​រថយន្ត​អគ្គិសនី​ទូ​ទាំង​ពិភពលោក​ឱ្យ​បាន​ចំនួន ៤​ម៉ឺន ២​ពាន់ គ្រឿង​នៅ​ឆ្នាំ​ក្រោយ ពោល​គឺ​កើនឡើង​ពី​ផែនការ​ដែល​បាន​កំណត់​កាល​មុន​មាន​តែ ១​ម៉ឺន ៥​ពាន់​គ្រឿង​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Vingroup ក៏​កំពុង​ស្វែងរក​មូលនិធិ​ដើមទុន ១ ពាន់​លាន​ដុល្លារ ពី​វិនិយោគិន​សកល​សម្រាប់ VinFast មុន​ពេល​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​អា​មេ​រិ​ក​ផង​ដែរ​។

សូម​ជម្រាប ក្រុមហ៊ុន Vingroup ជា​ក្រុមហ៊ុន​របស់​មហាសេដ្ឋី​លំដាប់​កំពូល​របស់​វៀតណាម​គឺ លោក  Pham Nhat Vuong ។ ទន្ទឹម​នេះ ក្រុមហ៊ុន​មួយ​នេះ ក៏​បាន​ក្លាយ​ខ្លួន​ជា​អ្នក​បង្កើត​រថយន្ត​អគ្គ​ស​នី​ដំបូង​គេ​របស់​ប្រទេស​តំបន់​អាស៊ាន ដែល​នឹង​ឈាន​ជើង​ទៅ​ប្រកួត ជាមួយនឹង​រថយន្ត​អគ្គិសនី​ម៉ាក​ល្បី​ៗ​លំដាប់​ពិភពលោក​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិបត្តិបំណុលក្រុមហ៊ុន Evergrande នឹងមិនប៉ះពាល់ដល់ការផ្តល់ហិរញ្ញប្បទានរយៈពេលវែងរបស់ចិនដែរ ឬទេ?

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលមានជំពាក់បំណុលរាប់រយពាន់លានដុល្លារនោះ បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនប្រហែលជាមិនអាចសង…

ប្រធានIMF៖កំណើនសេដ្ឋកិច្ចសកលអាចនឹងត្រូវរាំងស្ទះដោយសារ កូវីដ១៩បំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
ប្រធាន IMF និយាយថា កូវីដ១៩អូមីក្រុងអាចរារាំងកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទំនងជាបន្ថយការព្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ