ប្រួទេសឥណ្ឌូនេស៊ី

ហេតុអ្វីឥណ្ឌូនេស៊ីបង្កើនការនាំចូលផលិតផលកសិកម្មយ៉ាងគំហុកពីវៀតណាមនៅជិតពាក់កណ្ដាលឆ្នាំ២០២៣?


គិតមកត្រឹមជិតពាក់កណ្ដាលឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ី បានសម្រុកនាំចូលផលិតផលកសិកម្មពីវៀតណាមយ៉ាងច្រើន ដោយក្នុងនោះការនាំចូលអង្ករបានកើនឡើងដល់ទៅ១៥ដង ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលកាហ្វេវិញក៏មានកំណើនជិត៣ដងផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។ តើមានកត្តាអ្វីខ្លះជំរុញឲ្យឥណ្ឌូនេស៊ីនាំចូលផលិតផលកសិកម្មពីវៀតណាមកាន់តែច្រើនយ៉ាងដូច្នេះ?
ឥណ្ឌូនេស៊ីបង្កើនការនាំចូលផលិតផលកសិកម្មពីវៀតណាមយ៉ាងគំហុក
ដោយ

បើតាមការអះអាងរបស់សារព័ត៌មានវៀតណាម VN Express កំណើននៃការនាំចូលនេះ ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ានមួយនេះ បានទិញអង្ករពីវៀតណាមក្នុងតម្លៃដល់ទៅជាង ១៨១លានដុល្លារ ដែលមានប្រមាណជិត១០% នៃការនាំចេញអង្ករសរុបរបស់វៀតណាមនៅជិតពាក់កណ្ដាលឆ្នាំនេះ ហើយបានរំកិលឈ្មោះពីចំណាត់ថ្នាក់លេខរៀងទី៨ មកឈរនៅលេខរៀងទី៣វិញ ក្នុងបញ្ជីឈ្មោះអ្នកទិញអង្ករច្រើនជាងគេបំផុតរបស់វៀតណាម ខណៈប្រទេសហ្វីលីពីនឈរលេខ១ និងចិនឈរលេខពីរ។ នេះបើតាមតួលេខពីគយវៀតណាម។

ទន្ទឹមគ្នានេះ នៅជិតពាក់កណ្ដាលឆ្នាំ២០២៣ ប្រទេសឥណ្ឌូនេស៊ីក៏បានទិញកាហ្វេពីវៀតណាមក្នុងតម្លៃសរុបដល់ទៅ ៧៦លានដុល្លារផងដែរ ដោយមានកំណើនប្រមាណ ១៨៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងកសិកម្មឥណ្ឌូនេស៊ី បានបញ្ជាក់ថ្មីៗនេះថា តម្រូវការនាំចូលផលិតផលកសិកម្មកើនឡើងថ្មីៗនេះ ក៏ដោយសារតែប្រទេសនេះ កំពុងប្រឈមនឹងបាតុភូត El Nino ដែលកំពុងបង្កឲ្យមានគ្រោះរាំងស្ងួតនៅចន្លោះខែឧសភា ដល់ខែកក្កដា។ ដោយសារតែកត្តាអាកាសធាតុមិនអំណោយផលយ៉ាងដូច្នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានសម្រេចចិត្តនាំចូលអង្ករដល់ទៅ២លានតោន នៅឆ្នាំនេះ។
តាមការប៉ាន់ប្រមាណរបស់ក្រសួងកសិកម្មអាមេរិក បានឲ្យដឹងថា ទិន្នផលកាហ្វេ អង្ករ និងអាហារសមុទ្រសកលលោក កំពុងមានទំនោរថយចុះ ដោយសារតែបាតុភូត El Nino ហើយវាក៏មានហានិភ័យនៃការធ្លាក់ចុះបន្ថែមទៀត ដែលជំរុញឲ្យប្រទេសនានាបង្កើនស្ដុកស្បៀងអាហាររបស់ខ្លួន៕





អត្ថបទបន្ទាប់


ប្រធានសមាគមឧកញ៉ាកម្ពុជា លើកឡើងពីហេតុផលអ្វីខ្លះ ជុំវិញការចងក្រងសៀវភៅពាក់ព័ន្ធនឹងសមាគមឧកញ៉ាកម្ពុជា?

សមាគមឧកញ៉ាកម្ពុជា ដែលទើបតែបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ១០ ខែមិថុនាកន្លងទៅនេះ បាននិងកំពុងបន្ដពង្រីកសកម្មភាពរបស់ខ្លួនជាបន្ដបន្ទាប់ ដ…

មន្ត្រីថៃរំពឹងថាទីផ្សារផ្លែឈើថៃនៅប្រទេសចិននឹងកាន់តែមានកំណើនថែមទៀត

ត្រឹមតែក្នុងព្រឹត្តិការណ៍មហោស្រពមួយនៅក្រុងគ័ងចូវ ពាណិជ្ជករថៃរំពឹងថានឹងអាចលក់ចេញផ្លែឈើស្រស់ក្នុងតម្លៃរហូតដល់ទៅជាង ៥០០ លានបាត ឬជាង ១៤ លាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ