ប្រទេសថៃ

មន្ត្រីថៃរំពឹងថាទីផ្សារផ្លែឈើថៃនៅប្រទេសចិននឹងកាន់តែមានកំណើនថែមទៀត


ត្រឹមតែក្នុងព្រឹត្តិការណ៍មហោស្រពមួយនៅក្រុងគ័ងចូវ ពាណិជ្ជករថៃរំពឹងថានឹងអាចលក់ចេញផ្លែឈើស្រស់ក្នុងតម្លៃរហូតដល់ទៅជាង ៥០០ លានបាត ឬជាង ១៤ លានដុល្លារ។ ប្រទេសថៃនៅពេលនេះនាំចេញផ្លែឈើស្រស់ទៅប្រទេសចិនច្រើនជាងគេបំផុត ដោយទទួលបានប្រាក់សរុបជិត ៥ ពាន់លានដុល្លារ ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត the Nation ។
ប្រទេសថៃលក់ផ្លែឈើនៅចិនកាន់តែច្រើនអំឡុងមហោស្រពផ្លែឈើនៅគ័ងចូវ
ដោយ

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ ដែលកំពុងបន្តរៀបចំព្រឹត្តិការណ៍មួយក្រោមឈ្មោះថា មហោស្រពរដូវផ្លែឈើមាសនិងទុរេនថៃ បានប្រមូលប្រាក់សរុប ២០ លានបាត ឬជិត ៦ សែនដុល្លារ កើនឡើង ២៦០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ប្រភពដដែលបានអះអាងថា ព្រឹត្តិការណ៍នេះគឺថៃបានរៀបចំនៅទីក្រុងគ័រចូវ ប្រទេសចិន ដែលមានប្រជាជនជិត ១៩ លាននាក់ តាមរយៈបណ្ដាញអាជីវកម្មផ្សារទំនើប ឡូទុស (Lotus) របស់សម្ព័ន្ធក្រុមហ៊ុន ចារឿន ផោកហេន (Charoen Pokphand Group/CP) ។

លោក ភូស៊ីត រ៉ាតាណាក់គុល សេរីរឿងរិទ្ធ (Phusit Ratanakul Sereroengrit) ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ បានប៉ាន់ប្រមាណថា ការលក់ក្នុងអំឡុងមហោស្រពផ្លែឈឺនេះនឹងទទួលបានប្រាក់ចំណូលលើសពី ២ លានដុល្លារ រីឯការលក់តាមបណ្តាញសាជីវកម្មផ្សារទំនើបត្រូវបានគេរំពឹងថានឹងមានតម្លៃជាង ១៤ លានដុល្លារថែមទៀត។
ថៃជាប្រទេសនាំចេញផ្លែឈើទៅកាន់ប្រទេសចិនច្រើនជាងគេបំផុតនៅលើពិភពលោក ដោយកាលពីឆ្នាំ២០២២ ថៃអាចនាំចេញផ្លែឈើទៅចិនក្នុងតម្លៃសរុបរហូតដល់ជិត ៥ ពាន់លានដុល្លារ ពោលគឺកើនឡើងជិត ៤ ភាគរយឯណោះ។
ផ្លែឈើស្រស់របស់ថៃដែលកំពុងតែមានប្រជាប្រិយភាពនៅទីផ្សារក្រុងគ័ងចូវនាពេលនេះ មានដូចជាទុរេន មង្ឃុត មៀន សាវម៉ាវ និងដូង។ ព្រឹត្តិការណ៍មហោស្រពរដូវផ្លែឈើមាសនិងទុរេនថៃនេះប្រព្រឹត្តទៅតាមសាខាផ្សារទំនើប ឡូទុស នៅក្នុងខេត្តក្វាងទុង ប្រទេសចិន ចំនួន ៥៦ សាខា និងតាមទីផ្សាអនឡាញនានារបស់ផ្សារទំនើបនេះ៕




អត្ថបទបន្ទាប់


ហេតុអ្វីឥណ្ឌូនេស៊ីបង្កើនការនាំចូលផលិតផលកសិកម្មយ៉ាងគំហុកពីវៀតណាមនៅជិតពាក់កណ្ដាលឆ្នាំ២០២៣?

ព័ត៌មាន
គិតមកត្រឹមជិតពាក់កណ្ដាលឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ី បានសម្រុកនាំចូលផលិតផលកសិកម្មពីវៀតណាមយ៉ាងច្រើន ដោយក្នុងនោះការនាំចូលអង្ករបានកើនឡើងដ…

ក្រសួងការងារថា ពលករធ្វើការងារនៅក្រៅប្រទេស ១,៣លាននាក់ បានផ្ញើប្រាក់មកស្រុកកំណើតជាង ២,៧ពាន់លានដុល្លារក្នុង១ឆ្នាំៗ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា បច្ចុប្បន្នមានពលករខ្មែរប្រមាណ១លាន៣សែននាក់កំពុងបម្រើការងារនៅតាមប្រទេសនាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ