ធនាគារជាតិរបស់ថៃនឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ

ក្រុមអ្នកវិភាគរំពឹងទុកថា ធនាគារជាតិរបស់ថៃនឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ


គិតតាំងពីដើមឆ្នាំមកទល់ដើមខែមិថុនានេះ ធនាគារកណ្ដាលរបស់ប្រទេសថៃបានដំឡើងអត្រាកប្រាក់ជាបន្ដបន្ទាប់ចំនួន៣ដងរួចមកហើយ។ ប៉ុន្ដែ សម្រាប់ក្រុមអ្នកវិភាគអះអាងថា ធនាគារកណ្ដាលរបស់ថៃទំនងជានឹងមិបញ្ឈប់ការដំឡើងការប្រាក់ត្រឹមនេះទេ ពោលគឺនឹងអាចបន្តដំឡើងថែមទៀតនៅឆ្នាំនេះ ដើម្បីទប់ស្កាត់ការកើនឡើងនៃសម្ពាធអតិផរណា បើទោះជាការដំឡើងអត្រាការប្រាក់បែបនេះ អាចប៉ះពាល់ដល់ទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកក។
ធនាគារជាតិរបស់ថៃនឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះ

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) របស់ធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់បន្ថែម ០,២៥% កាលពីថ្ងៃពុធ ទី៣១ ខែឧសភា ជាលើកទី៣នៅឆ្នាំនេះដោយបានឡើងដល់ ២% ដោយសារគណៈកម្មាធិការនេះយល់ថា សេដ្ឋកិច្ចថៃទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរបើធៀបនឹងឆ្នាំមុន ហើយវាថែមទាំងអាចកើនលើសពីការព្យាកររបស់ខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនមូលបត្រ KGI ។

លោក ប្រាក្រម ផាថមប៊ន (Pragrom Pathomboorn) សេដ្ឋវិទូជាន់ខ្ពស់របស់ក្រុមហ៊ុនមូលបត្រ KGI បាននិយាយថា គណៈកម្មាធិការគផោលនយោបាយរូបិយវត្ថុរបស់ថៃ បានដំឡើងអត្រាការប្រាក់របស់ខ្លួន ទោះជាសេដ្ឋកិច្ចពិភពលោកកំពុងបង្ហាញសញ្ញានៃការធ្លាក់ចុះក៏ដោយ ខណៈដែលតម្លៃនាំចេញរបស់ថៃវិញ បានធ្លាក់ចុះក្នុងកម្រិតមធ្យមក្នុងខែមេសា ហើយសន្ទស្សន៍ផលិតកម្មរោងចក្រផលិត (MPI) បានធ្លាក់ចុះយ៉ាងខ្លាំង។ ទោះយ៉ាងណា ការដំឡើងអត្រាការប្រាក់ ក៏បានធ្វើឲ្យអតិផរណាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់កាលពីខែមេសា។

សេដ្ឋវិទូរូបនេះបានបន្ថែមថា ទោះជាអតិផរណារួម (Headlines Inflation) បានធ្លាក់ចុះក៏ពិតមែន ប៉ុន្តែ អតិផរណាជាស្នូល (Core Inflation) នៅតែកើនខ្ពស់នៅឡើយ ហើយថា ហានិភ័យអតិផរណាមួយចំនួនបានកើតឡើង ដោយសារតែរងសម្ពាធតម្រូវការកាន់តែខ្លាំងនៅចំពេលសកម្មភាពសេដ្ឋកិច្ចកើនឡើង និងចំណាយកាន់តែខ្ពស់ ព្រោះតែមានសម្ពាធនៃការផ្គត់ផ្គង់។

លោក ប្រាក្រម បានកត់សម្គាល់ថា សម្ពាធអតិផរណាបណ្ដាលមកពីតម្រូវការ និងការផ្គត់ផ្គង់បានបន្តកើនឡើង ហើយការកើនឡើងនូវប្រាក់កម្ចីមិនដំណើរការ (NPLs) អាចត្រូវបានគ្រប់គ្រងបាន តាមរយៈវិធានការកំណត់គោលដៅ និងការដោះស្រាយបំណុលប្រកបដោយនិរន្តរភាពសម្រាប់ក្រុមដែលងាយរងគ្រោះ។

សេដ្ឋវិទូរូបនេះបានបង្ហាញថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ថៃ អាចនឹងដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនបន្ថែម ០,២៥% ទៀត ដើម្បីឱ្យឡើងដល់ ២,២៥% នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២ ខែសីហាឆ្នាំនេះ។

លោក ប្រាក្រម បាននិយាយថា ការធ្លាក់ចុះអតិផរណាជាបន្តបន្ទាប់ និងកំណើន GDP ទាបនៅត្រឹម ២,៧% នៅក្នុងត្រីមាសទី១ឆ្នាំនេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុននោះ គឺមានន័យថា ការបង្កើនអត្រាការប្រាក់គោលនេះ អាចរារាំងដល់កំណើន និងស្ថិរភាពសេដ្ឋកិច្ច ជាជាងការមិនដំឡើងអត្រាការប្រាក់បន្ថែមទៀត៕

ប្រទេសវៀតណាម គឺជាទីផ្សារគោលដៅដ៏សំខាន់មួយ ក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មដែលមិនទាន់កែច្នៃ ក្នុងនោះរួមមាន ផលិតស្រូវរបស់កម្ពុជា ផងដែរ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាម មានបំណងកាត់បន្ថយការនាំចេញអង្កររបស់ខ្លួនពីជាង ៧លានតោន ក្នុងឆ្នាំ២០២២ ឱ្យមកនៅត្រឹម ៤លានតោន ក្នុងមួយឆ្នាំវិញត្រឹមឆ្នាំ២០៣០ ក្នុងគោលបំណងជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការពារបរិស្ថាន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ៕




អត្ថបទបន្ទាប់


ហេតុអ្វី IEA នឹងកំណត់ស្តង់ដារនាំចូលវត្ថុធាតុដើមសម្រាប់យានយន្ដអគ្គិសនី?

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នឹងបង្កើតគោលការណ៍ណែនាំស្ដង់ដារមួយនៅចុងឆ្នាំនេះ ក្នុងគោលបំណងកំណត់ចំពោះការពឹងផ្អែកនៃការនាំចូលរបស់ប្រទេ…

វៀតណាមជាទីផ្សារ និងកន្លែងផលិតម៉ូតូដ៏ចម្បង ដោយមានយានយន្ដចុះបញ្ជីជាង៧០លានគ្រឿង

វៀតណាម ដែលមានប្រជាពលរដ្ឋប្រមាណជា ១០០ លាននាក់ កំពុងតែប្រើប្រាស់ទោចក្រយានយន្តជាង៧០លានគ្រឿង។ គេបានអះអាងថា ប្រទេសនេះស្ថិតនៅក្នុងចំណោមទីផ្សារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ