សេដ្ឋកិច្ចមហាយក្សឥណ្ឌា

សេដ្ឋកិច្ចមហាយក្សឥណ្ឌានឹងថមថយកំណើនមកវិញនៅឆ្នាំ២០២៣ ដោយសារកត្តាអ្វីខ្លះ?


ធនាគារវិនិយោគដ៏ធំរបស់អាមេរិក ហ្គោលម៉េន ស៊ែក (Goldman Sachs) បានរំពឹងថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងថយចុះមកត្រឹមកំណើន ៥,៩% នៅឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះពីកំណើនជិត ៦,៩% ដែលត្រូវបានប៉ាន់ស្មានទុកនៅក្នុងឆ្នាំ២០២២នេះ។ ការថមថយនៃកំណើនសេដ្ឋកិច្ចមហាយក្សឥណ្ឌានៅឆ្នាំក្រោយ ដោយសារកំណើនការជំរុញផ្នែកសេដ្ឋកិច្ចនៅក្រោយកូវីដ១៩មានការថយចុះ ហើយមានការរឹតបន្តឹងផ្នែករូបិយវត្ថុ ដែលនឹងដាក់បន្ទុកទៅលើតម្រូវការក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
សេដ្ឋកិច្ចមហាយក្សឥណ្ឌានឹងថមថយកំណើនមកវិញនៅឆ្នាំ២០២៣ ដោយសារកត្តាអ្វីខ្លះ?

លោក សានតានូ សេនហ្គូបតា (Santanu Sengupta) សេដ្ឋវិទូឥណ្ឌាប្រចាំនៅធនាគារវិនិយោគ Goldman Sachs បាននិយាយកាលពីថ្ងៃទី ២០ ខែវិច្ឆិកាថា សេដ្ឋកិច្ចឥណ្ឌាត្រូវបានរំពឹងថានឹងមានខុសពីអ្វីដែលបានដៅទុកសម្រាប់ឆ្នាំ២០២៣ ជាមួយការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងឆមាសទីមួយ ដោយសារតែឥទ្ធិពលនៃការជំរុញផ្នែកសេដ្ឋកិច្ចលើការបើកប្រទេសឡើងវិញត្រូវបានកាត់បន្ថយ។

ធនាគារវិនិយោគរបស់សហរដ្ឋអាមេរិក Goldman Sachs បានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាក្នុងរយៈពេល៧ខែចាប់តាំងពីខែមីនា ឆ្នាំ២០២២ដែលគេចាត់ទុកថាជាពេលកបើកទ្វារឡើងវិញក្រោយការឆ្លងជំងឺកូវីដនោះ គឺមានល្បឿនលឿនជាងកំណើននៃប្រទេសមានទីផ្សារដែលកំពុងរីកចម្រើនបំផុតផ្សេងទៀតនៅក្នុងរយៈពេល ៧ ខែដំបូងបន្ទាប់ពីពួកគេបានបើកទ្វារឡើងវិញ។

លោក សេនហ្គូបតា សេដ្ឋវិទូឥណ្ឌាប្រចាំនៅធនាគារវិនិយោគ Goldman Sachs បាននិយាយថា នៅក្នុងឆមាសទី២ គេរំពឹងថាកំណើននឹងកើនឡើងឡើងវិញនៅពេលដែលកំណើនសេដ្ឋកិច្ចសកលងើបឡើងវិញ ការនាំចេញសុទ្ធធ្លាក់ចុះ ហើយវដ្តនៃការវិនិយោគកើនឡើង។

ធនាគារទុនបម្រុងនៃប្រទេសឥណ្ឌា (RBI) កាលពីសប្តាហ៍មុនបានកំណត់អត្រាកំណើនក្នុងស្រុកនៅកម្រិត ៧% សម្រាប់ឆ្នាំ២០២២-២៣។

លោក សេនហ្គូបតា រំពឹងថា រដ្ឋាភិបាលនឹងបន្តផ្តោតលើការចំណាយមូលធន និងមើលឃើញសញ្ញានៃការបន្តងើបឡើងវិញនៃការវិនិយោគដែលកំពុងចាប់កំណើតជាមួយលក្ខខណ្ឌអំណោយផលជួយឱ្យសេដ្ឋកិច្ចកើនឡើងនៅឆមាសទី២។

ធនាគារ Goldman Sachs រំពឹងថាអតិផរណាឥណ្ឌាដែលកំពុងកើនខ្ពស់នោះ នឹងធ្លាក់ចុះមកនៅ ៦,១% ក្នុងឆ្នាំ២០២៣ ពោលគឺបន្តធ្លាក់ចុះពី ៦,៨% ក្នុងឆ្នាំ២០២២ ហើយថា អន្តរាគមន៍របស់រដ្ឋាភិបាលទំនងជានឹងកំណត់តម្លៃម្ហូបអាហារ ហើយអតិផរណាទំនិញស្នូលប្រហែលជាបានឡើងថ្លៃដល់កម្រិតកំពូលរួចទៅហើយ។

ក្រុមហ៊ុន Goldman រំពឹងថា ធនាគារកណ្ដាលឥណ្ឌា នឹងដំឡើងអត្រាការប្រាក់គោល ០,៥% នៅក្នុងខែធ្នូ ឆ្នាំ២០២២ និងដំឡើង ០,៣៥ បន្ថែមទៀតនៅខែកុម្ភៈឆ្នាំក្រោយ ដោយធ្វើបន្តរហូតដល់អត្រា ៦,៧៥%៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កូរ៉េខាងជើងថា «សោកស្ដាយខ្លាំង» ក្រោយប្រមុខ UN ថ្កោលទោសខ្លួន ហើយបានចោទ UN ថា ជា «អាយ៉ងអាមេរិក»

ព័ត៌មាន
យោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យ …

ហេតុអ្វីអូស្ត្រាលីនៅតែមិនអាចរកទីផ្សារជំនួសចិនបាន ក្រោយទំនាក់ទំនងទ្វេភាគីប្រេះស្រាំខ្លាំង?

ព័ត៌មាន
ប្រទេសអូស្ត្រាលីបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យទៅលេងឆ្នេរសមុទ្ររបស់ខ្លួន ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ