ប្រាក់បៀវត្សរ៍

ម៉ាឡេស៊ីនឹងខាតថវិកាជាង២ពាន់លានដុល្លារក្នុង១ឆ្នាំ ក្រោមផែនការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ


នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃសុក្រនេះថា មន្រ្តីរដ្ឋាភិបាលទាំងអស់នឹងទទួលប្រាក់ឧបត្ថម្ភបន្ថែម ដោយផែនការនេះគ្រោងនឹងអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខតទៅ ។ តាមរយៈគម្រោងនេះ មន្រ្តីរដ្ឋាភិបាលចាប់ពីថ្នាក់ដឹកនាំដល់បុគ្គលិកអាចនឹងត្រូវដំឡើងប្រាក់បៀវត្សរ៍ចាប់ពី៧%រហូតដល់១៥%។
ប្រាក់បៀវត្សរ៍
ដោយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម បានអះអាងថា ប្រទេសម៉ាឡេស៊ីនឹងកែសម្រួល សេវាសាធារណៈថ្មី ហើយនៅពេលនោះមន្រ្តីរដ្ឋាភិបាលនឹងទទួលឱកាសដំឡើងប្រាក់បៀវត្សរ៍ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤។ ក្រោមផែនការដំឡើងប្រាក់ខែនេះ មន្រ្តីរដ្ឋាភិបាលម៉ាឡេស៊ីទាំង១,៦លាននាក់ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការដាក់ចេញគោលនយោបាយថ្មីរបស់លោក អានវ៉ា។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលសម្លឹងមើលការអនុវត្តកំណែទម្រង់សារពើពន្ធ រួមទាំងការកាត់បន្ថយការឧបត្ថម្ភធនប្រេងឥន្ធនៈ និងអត្រាពន្ធមួយចំនួន។លោក អានវ៉ា បាននិយាយថា មន្ត្រីរដ្ឋាភិបាលនៅក្នុងតួនាទីគ្រប់គ្រងនឹងទទួលបានការដំឡើងប្រាក់បៀវត្សរ៍៧% ខណៈអ្នកនៅក្នុងតួនាទីវិជ្ជាជីវៈ និងប្រតិបត្តិនឹងទទួលបានការដំឡើងប្រាក់ខែ១៥%។លោកបានបន្តថា ការសម្រេចកែសម្រួលឆ្នាំសារពើរពន្ធរបស់ម៉ាឡេស៊ី គឺអាចនឹងនាំឲ្យកម្រិតប្រាក់ចំណូល សម្រាប់មន្ត្រីរដ្ឋាភិបាលទាំងអស់នឹងកើនចន្លោះពី១៦,៨%ទៅ៤២,៧%។ ការកែសម្រួលប្រាក់បៀវត្សរ៍នេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ច្រើនជាង២ពាន់លានដុល្លារក្នុងមួយឆ្នាំ។

តាមរយៈការដាក់ចេញគោលនយោបាយនេះ ត្រូវបានគេព្យាករណ៍ថា អតិផរណានឹងមាននិន្នាការកើនឡើងខ្ពស់នៅក្នុងឆមាសទីពីរ ហើយកំណើនអតិផរណានេះ គឺដោយសារការសម្រេចកាត់បន្ថយការឧបត្ថម្ភធនប្រេងម៉ាស៊ូត ប៉ុន្តែទោះបីជាយ៉ាងណាធនាគារកណ្តាលម៉ាឡេស៊ីអះអាងថា ផលប៉ះពាល់ទំនងជានៅតែអាចគ្រប់គ្រងបាន៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


សមាគមអ្នកផលិតសូឡាអាម៉េរិកស្នើឱ្យរដ្ឋាភិបាលអាម៉េរិកដំឡើងពន្ធលើសូឡា ខណៈការនាំចូលសូឡាពី៤ប្រទេសក្នុងអាស៊ានរូមទាំងកម្ពុជាកើនឡើងយ៉ាងគំហុក

កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា សមាគមក្រុមអ្នកផលិតបន្ទះសូឡា ឬ បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាម៉េរិកបានស្នើឱ្យក្រសួងពាណិជ្ជកម្មអាម៉េរិក…

ចិន និងវៀតណាមគ្រោងជំរុញការតភ្ជាប់ផ្លូវដែក ពេលមេដឹកនាំកំពូលនៃប្រទេសទាំងពីរជួបគ្នាជាថ្មី

គម្រោងតភ្ជាប់ផ្លូវដែកវៀតណាម-ចិនទំនងជាក្លាយរបៀបវារៈកំពូលមួយក្នុងជំនួបរវាងលោក តូ ឡឹម ជាមួយលោក ស៊ី ជិនពីង ពេលមេដឹកនាំវៀតណាមទៅបំពេញទស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ