ផ្សារហ៊ុន​ពិភពលោក

ផ្សារហ៊ុននៅទូទាំងពិភពលោកកំពុងជ្រួលច្របល់ ខណៈករណីឆ្លងមេរោគកូរ៉ូណាមានការកើនឡើង


ការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី បាននិងកំពុងធ្វើឲ្យពិភពលោកមានការជ្រួលច្របល់យ៉ាងខ្លាំង ខណៈដែលចំនួនអ្នកស្លាប់ និងឆ្លងវីរុសនេះ កំពុងមានការកើនឡើងជាលំដាប់។ ទន្ទឹមនឹងនេះ ទីផ្សារហ៊ុននៅអាស៊ី អាមេរិក និងអឺរ៉ុបនាប៉ុន្មានថ្ងៃមកនេះ ក៏បានបញ្ហាញពីសញ្ញាដាំក្បាលចុះគួរឲ្យកត់សម្គាល់ផងដែរ។
ទីផ្សារភាគហ៊ុននៅទូទាំងពិភពលោកកំពុងជ្រួលច្របល់ ខណៈករណីឆ្លងមេរោគកូរ៉ូណាមានការកើនឡើង (រូបភាព៖ Yahoo.com)
ដោយ

តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា ផ្សារភាគហ៊ុន​អាស៊ី និង​នៅ​ប្រទេស​ចិន​ផង​ដែរ នៅ​ថ្ងៃ​អង្គារ​នេះ បាន​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ចុះ បន្ទាប់​ពី​ថ្មី​ៗ​នេះ មានការ​ផ្ទុះ​ឡើង​នូវ​វីរុស​រលាក​ផ្លូវដង្ហើម​ថ្មី ឈ្មោះ​កូ​រ៉ូ​ណា ដែល​ពិភពលោក​កំពុង​មានការ​ព្រួយបារម្ភ និង​ទប់ស្កាត់​យ៉ាង​ខ្លាំង​។ ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ហ៊ុន​នេះ គឺ​បន្ទាប់​ពី​វិនិយោគិន បាន​ព្យាយាម​រង​ចាំ​មើល​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នេះ ខណៈ​ដែល​ការ​ទិញ​លក់​មិន​មាន​ភាព​សកម្ម​នោះ​ឡើយ​។

ភាគហ៊ុន​នៅ​ប្រទេស​ជប៉ុន គឺ​មានការ​ខាតបង់​ច្រើន​ជាងគេ ចាប់​តាំង​តែ​ពី​ខែសីហា​២០១៩​មក ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ពី សង្គ្រាម​ពាណិជ្ជកម្ម ហើយ​បច្ចុប្បន្ន​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​ទៀត ពោល​នៅ​ថ្ងៃ​អង្គារ​នេះ ផ្សារភាគហ៊ុន​ជប៉ុន បាន​បន្ត​ធ្លាក់​ចុះ ០,៨%​ទៀត​។ រីឯ ភាគហ៊ុន​នៅ​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​ចុះ​ជាង ៣% ខណៈ​ដែល​ទីផ្សារ​ហ៊ុន​ប្រទេស​នេះ បាន​បើក​ជា​ថ្មី បន្ទាប់​ពី​ឈប់​សម្រាក​។ ដោយឡែក ភាគហ៊ុន​នៅ​អូស្ត្រាលី​វិញ ក៏​មិន​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​នោះ​ដែរ​។ សម្រាប់​ភាគហ៊ុន​នៅ​ប្រទេស​ចិន​វិញ បាន​ធ្លាក់​ចុះ​ជិត ១% នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​ជិត​៦% កាលពី​ថ្ងៃ​ចន្ទ​។

ចំណែក​ផ្សារ​ហ៊ុន​ហុងកុង​វិញ គ្រោង​នឹង​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​បន្ទាប់​ពី​ឈប់​សម្រាក់​អំឡុង​បុណ្យចូលឆ្នាំ​ចិន ខណៈ​ដែល​ការ​ណែនាំ​ចុង​ក្រោយ​ពី​ទីផ្សារ​ចិន គឺ​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​កាលពី​ថ្ងៃ​ចន្ទ​។ ទន្ទឹម​នឹង​នេះ ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​អំពី​ការ​កើនឡើង​បន្ថែម​ទៀត​នៃ​ចំនួន​អ្នក​ស្លាប់ និង​ឆ្លង​មេរោគ កូ​រ៉ូ​ណា ពោល គិត​មក​ទល់​នឹង​ម៉ោង ១ កន្លះ រសៀល​ថ្ងៃ​អង្គារ ទី​២៨ មក​រា​នេះ បើ​តាម​ការ​រាយការណ៍ ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូ​រ៉ូ​ណា​នេះ បាន​កើនឡើង​ដល់ ១០៧​នាក់ និង​ចំនួន​អ្នក​ដែល​មាន​ផ្ទុកមេរោគ​នេះ មាន​រហូត​ដល់​ទៅ​ជាង​៤៤០០​នាក់​។

អ្នកជំនាញ​សេដ្ឋកិច្ច​បា​នះ​អាង​ថា ការ​ថយ​ចុះ​នៃ​ហានិភ័យ​នៅ​ក្នុង​ផ្សារ​ហ៊ុន ទំនងជា​មិន​ប្រសើរ​ឡើង​ទេ រហូត​ទាល់តែ​មានការ​ប្រកាស​ថា ការ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ គឺ​ត្រូវ​បាន​គ្រប់គ្រង​។ ប៉ុន្ដែ ឥឡូវនេះ កង្វះ​ព័ត៌មាន​អវិជ្ជមាន​អំពី​រឿង​នេះ ដែល​វា​ទំនងជា​ធ្វើ​ឲ្យ​វិនិយោគិន នៅ​តែ​មានការ​ការពារ​ខ្លួន​កាន់តែ​ខ្លាំង មុន​ធ្វើការ​វិនិយោគ​។ 

បើ​តាម​សារព័ត៌មាន New York Times មិនមែន​មាន​តែ​ផ្សារភាគហ៊ុន អាស៊ី​ក៏​ដូច​ជា​ចិន​នោះ​ទេ បាន​ធ្លាក់​ចុះ ភាគហ៊ុន​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប ក៏​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដូច​គ្នា​។ តួយ៉ាង គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ២៧ មក​រា​កន្លង​ទៅ​នេះ តម្លៃ​ភាគហ៊ុន​នៅ​ក្នុង​ផ្សារ​ហ៊ុន​អា​មេ​រិ​ក S&P 500 បាន​ធ្លាក់​ចុះ​ជាង ១,៥% ខណៈ​ដែល​ផ្សារ​ហ៊ុន​ចង​ក្រ​ភព​អង់គ្លេស ធ្លាក់​ចុះ​ប្រមាណ​២,៣%​។

បើ​តាម​ការ​គូសបញ្ជាក់​របស់ Bloomberg ក្រៅពី​តម្លៃ​ភាគហ៊ុន​ដាំ​ក្បាល​ចុះ គេ​សង្កេត​ឃើញ​ថា តម្លៃ​ប្រេង​ឆៅ​ក៏​បាន​ធ្លាក់​ចុះ​ដែរ ជាក់ស្ដែង​ទីផ្សារ​ប្រេង​ឆៅ​ដាក់​លក់​នៅ​ក្នុង West Texas Intermediate បាន​ធ្លាក់​ចុះ ០,២% មក​នូវ​តម្លៃ ប្រមាណ​៥៣​ដុល្លារ ក្នុង​មួយ​បារ៉ែល​។

ជាមួយ​គ្នា​នេះ តម្លៃ​មាស ក៏​បាន​ធ្លាក់​ចុះ ០,២% ដូច​ទៅ​នឹង​ប្រេង​ឆៅ​ដែរ ដែល​មាន​តម្លៃ​មក​នៅ ជាង ១៥០០ ដុល្លារ ក្នុង​មួយ​អោន​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំនួនអាផាតមិនលំដាប់ប្រណីតៗលក់សល់នៅវៀតណាម គឺមានតិច​ជាងគេបំផុតនៅអាស៊ាន

ព័ត៌មាន
លំនៅដ្ឋានស្នាក់នៅរួម ឬហៅថា អាផាតមិន លំដាប់ប្រណីតៗ នៅវៀតណាម ដែលលក់សល់កាលពីឆ្នាំមុន គឺហាក់មានចំនួនតិចជាងគេបំផុត បើធៀបនឹងប្រទេសផ្សេងទ…

ក្រុមហ៊ុនធំៗនៅចិន សម្រុកផលិតម៉ាស់ការពារជំងឺកូរ៉ូណាដោយមិនខ្វល់ពីថ្ងៃឈប់សម្រាក

ព័ត៌មាន
ជាការពិតណាស់ ប្រទេសចិន កំពុងតែត្រូវការ និងជួបប្រទះនូវ កង្វះខាតឧបករណ៍ប្រើប្រាស់ សម្រាប់ការពារ និងទប់ស្កាត់ការរាតត្បាតនៃ មេរោគ កូរ៉ូណា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ