
ផ្អែកលើអត្ថបទស្រាវជ្រាវដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួន ខេមបូណូមីស សូមលើកយកនូវហេតុផលសំខាន់ចំនួន៣យ៉ាង ដែលអ្នកគួរពិចារណាយក្នុងការដាក់ប្រាក់បញ្ញើនៅតាមធនាគារ និងហិរញ្ញវត្ថុ។
ទី១, សុវត្ថិភាពខ្ពស់ និងងាយគ្រប់គ្រងសាច់ប្រាក់
ការសន្សំប្រាក់ជាមួយនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ គឺជាជម្រើសសន្សំដ៏មានសុវត្ថិភាពខ្ពស់ ជាងការសន្សំតាមបែបផ្សេងទៀត ពោលគឺយើងមិនចាំបាច់បារម្ភខ្លាចពីការបាត់បង់ នោះឡើយ។ បន្ថែមពីនេះ ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបក្នុងប្រព័ន្ធធនាគារ លោកអ្នកពិតជាងាយស្រួលក្នុងការតាមដាន ទុកដាក់សាច់ប្រាក់ និងធ្វើការចំណាយទូទាត់នានា។ តួយ៉ាង ធនាគារជីប ម៉ុង ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេមួយ បានបង្កើតឡើងនូវកម្មវិធី Chip Mong Bank App ផ្ដល់នូវភាពងាយស្រួលសម្រាប់អតិថិជនប្រើប្រាស់។

ទី២, ការសន្សំប្រាក់នៅធនាគារ ជាសំណាញ់សុវត្ថិភាពក្នុងអំឡុងពេលលំបាក
ការមានសាច់ប្រាក់បម្រុងទុក គឺជារឿងដ៏ល្អបំផុត នៅពេលពេលដែលយើងជួបបញ្ហាលំបាកណាមួយកើតឡើងនៅក្នុងជីវិត ដែលត្រូវប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់ដោះស្រាយ។
ទី៣, បំពេញនូវគោលដៅជីវិត
មនុស្សគ្រប់គ្នាតែងតែមានគោលដៅនៅក្នុងជីវិត ដូចជាការចង់ក្លាយជាម្ចាស់អាជីវកម្ម ទិញផ្ទះ និងទិញឡានថ្មីជាដើម។ ដូច្នេះ ការសន្សំប្រាក់ គឺជាផ្នែកមួយជួយឲ្យអ្នកឈានទៅសម្រេចនូវគោលដៅទាំងនេះ។ សព្វថ្ងៃ យើងឃើញថា ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ទទួលបានអត្រាការប្រាក់ខ្ពស់គួរឲ្យកត់សម្គាល់ នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ជាក់ស្ដែង នៅធនាគារជីប ម៉ុង អត្រាការប្រាក់ គឺរហូតដល់ ៦,២៥% ក្នុងមួយឆ្នាំ។ ដូច្នេះ មានន័យថា សន្សំប្រាក់ដោយសុវត្ថិភាពខ្ពស់ហើយ ថែមទាំងបានប្រាក់ចំណូលបន្ថែមលើប្រាក់សន្សំទៀត” ។
សូមបញ្ជាក់ថា ធនាគារ ជីប ម៉ុង បង្កើតដោយកូនខ្មែរ ក្នុងឆ្នាំ2019 ដែលមានទិសដៅយូរអង្វែង ក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលគុណភាពស្តង់ដារខ្ពស់ កម្រិតអន្តរជាតិ ដើម្បីកសាងទំនុកចិត្តពីមជ្ឈដ្ឋានក្នុងស្រុក និងក្រៅស្រុក៕