តើកុលាលភាជន៍ ឬផលិតផលសេរ៉ាមិចរបស់ខ្មែរមានលក្ខណៈពិសេសអ្វីខ្លះ?

កុលាលភាជន៍ ឬផលិតផលសេរ៉ាមិចរបស់ខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ


កុលាលភាជន៍ ដែលប្រជាជនខ្មែរស្គាល់ភាគច្រើនថាជា ចាន ឆ្នាំង ថូរ ឬវត្ថុប្រើប្រាស់ និងតាំងលម្អរផ្សេងៗដែលធ្វើពីដីឥដ្ឋ ដោយត្រូវឆ្លងកាត់ការដុតកម្តៅចំនួន២ដង ដោយប្រើកម្តៅរហូតដល់ជាង ១ពាន់អង្សារនោះ ហាក់មិនសូវទទួលបានការនិយមគាំទ្រច្រើនពីប្រជាជនខ្មែរនោះទេ ប៉ុន្តែផលិតផលទាំងនេះ កំពុងមានការគាំទ្រច្រើនពីសំណាក់ភ្ញៀវបរទេស។
កុលាលភាជន៍ ឬផលិតផលសេរ៉ាមិចរបស់ខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ
ដោយ

លោក សុន សីហាក់ ម្ចាស់សិប្បកម្មមរតកសេរ៉ាមិច ស្ថិតនៅក្នុងខេត្តសៀមរាប បានគូសបញ្ជាក់ថា លោកចេះជំនាញធ្វើកុលាលភាជន៍នេះ តាំងពីឆ្នាំ២០០៣ មកម្លេះ ប៉ុន្តែរហូតដល់ឆ្នាំ២០១៥ ទើបលោកបានចាប់ផ្តើមបង្កើតសិប្បកម្មឡើង។ លោកបន្ថែមថា ដំបូងឡើយការបង្កើតអាជីវកម្មនេះ ទីផ្សារគោលដៅរបស់លោក គឺទីផ្សារខាងក្រៅ ដោយភាគច្រើនផលិតផលសេរ៉ាមិចនេះ មានការគាំទ្រច្រើនពីភ្ញៀវទេសចរបរទេស ពីព្រោះថា ពួកគេឱ្យតម្លៃលើសេរ៉ាមិចធ្វើដោយដៃរបស់ខ្មែរ ដោយសារតែគុណភាពល្អ និងមានរចនាបទស្អាតប្លែកផងដែរ។

លោក សុន សីហាក់ អះអាងដែរថា កុលាលភាជន៍ គឺ​ជាផ្នែក​មួយ​នៃសម្បត្តិ​វប្បធម៌​ខ្មែរ​ ប៉ុន្តែ​មិន​សូវ​ទទួល​បាន​ការ​អភិរក្ស ​និង​ឲ្យតម្លៃច្រើននោះទេ ដូចនេះហើយលោកចង់រក្សាឱ្យបាននូវសម្បត្តិ​វប្បធម៌​ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យនេះ ទៅដល់កូនចៅជំនាន់ក្រោយផងដែរ ទើបលោកខិតខំវិវត្តន៍អាជីវកម្មតាំងពីលក្ខណៈគ្រួសារ រហូតបង្កើតទៅជាក្រុមហ៊ុនបែបនេះ។

ម្ចាស់សិប្បកម្មផលិតផលសេរ៉ាមិចរូបនេះ បានលើកឡើងថា បច្ចុប្បន្ន លោកបានងាកមកធ្វើទីផ្សារផ្សព្វផ្សាយលក់ផលិតផលនេះ នៅតាមប្រព័ន្ធអនឡាញ ក៏ដូចជាផ្លាស់ប្តូនូវការផលិតជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ទៅជាវត្ថុតាំងលម្អរ និងរូបសំណាក់គោរពបូជាវិញ ហើយវាក៏បានធ្វើឲ្យ​អតិថិជនខ្មែរចាប់ផ្តើមចាប់អារម្មណ៍ ស្គាល់ និងធ្វើការបញ្ជាទិញកាន់តែច្រើនជាងមុនដែរ។ ក្រៅតែពីលក់នៅតាមផ្សារទំនើប ផលិតផលសេរ៉ាមិកទាំងនេះ ក៏មានការបញ្ជាទិញច្រើនពីខាងម្ចាស់សណ្ឋាគារ រីសត និងហាងធំៗជាច្រើន ដោយពួកគេបានយកផលិតផលទាំងនេះ ទៅដាក់តាំងលម្អរ និងប្រើប្រាស់ជាដើម។ ចំពោះតម្លៃផលិតផលសេរ៉ាមិច គឺមានតម្លៃចាប់ពី ១ដុល្លារ រហូតទៅដល់ ៤រយដុល្លារឯណោះ ទៅតាមទំហំ និងម៉ូតនីមួយៗរបស់ផលិតផល។

យ៉ាងណាមិញ តាមរយៈការតាំងបង្ហាញពីសិល្បៈសហសម័យសេរ៉ាមិច នៅក្នុងកម្មវិធី Nomadic Culture at The Peak នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សុន សីហាក់ បានអះអាងដែរថា នេះគឺជាចំណុចមួយដែលកុលាលភាជន៍របស់ខ្មែរឈានជើងចូលទៅបង្ហាញខ្លួននៅលើពិភពលោក ដោយលោកជឿជាក់ថាពិភពលោកនឹងស្គាល់តម្លៃរបស់កុលាលភាជន៍ខ្មែរកាន់តែច្រើនឡើង៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលបង្កើតក្រុមការងារអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានសមាសភាពរហូតដល់៣៥រូប ដើម្បីដំណើរអនុវត្តគម្រោងផ្លូវនាវានាចរណ៍«ព្រែកជីកហ្វូណត…

៣ហេតុផល ដែលអ្នកគួរដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ព័ត៌មាន
ការសន្សំប្រាក់ ស្ដាប់ទៅជារឿងមួយសាមញ្ញ ប៉ុន្ដែ ក៏ជារឿងមួយពិបាកធ្វើដែរ ប្រសិនបើយើងមិនមានទម្លាប់ក្នុងការសន្សំ។ ការសន្សំប្រាក់នេះទៀតសោត ក៏មា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ