
ពលរដ្ឋក្នុងស្រុកមង្គលបូរី លោកស្រី អន មា៉ច បានឲ្យដឹងថា៖ «យើងត្រេកអរណាស់ ដែលទទួលបានអំណោយពីក្រុមហ៊ុន Smart ប្រជាពលរដ្ឋអត់ ហើយវាយ៉ាប់ណាស់អំឡុងពេលកូវីដ-១៩។ ខ្ញុំមានកូនអាយុ១១ ឆ្នាំម្នាក់ពិការនៅផ្ទះ អត់ដែលបានទៅណាទេ ប្ដីរកស៊ីម្នាក់ឯងដើម្បីចិញ្ចឹមគ្រួសារ។»
ការបរិច្ចាគស្បៀងអាហារនេះអាចធើ្វទៅបានតាមរយៈ«មូលនិធិស្បៀងអាហាររបស់ក្រុមហ៊ុន Smart Axiata» ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ដោយក្រុមហ៊ុន Smart បានប្រមូលនិងចូលរួមបរិច្ចាគថវិកាបង្រ្គប់ទឹកប្រាក់ពីអតិថិជនរបស់ខ្លួនរហូតដល់ចុងខែឧសភា។
ការបរិច្ចាគស្បៀងអាហារនេះរួមមានអាហារផ្ទត់ផ្ទង់សំខាន់ៗដូចជា អង្ករ មី ទឹកស៊ីអអីុវ និងត្រីខកំប៉ុង។
ដោយបច្ចុប្បន្នរស់នៅជាមួយចៅៗពីរនាក់ លោកស្រី ប៉ាល់ ថន បានឲ្យដឹងថា ៖«ខ្ញុំសប្បាយចិត្តដែលទទួលបានអំណោយថ្ងៃនេះ ហើយនិឹងយកទៅហូបជាមួយចៅ។»
នៅពិធីប្រគល់ស្បៀងអាហារនេះ ក្រោមអធិបតីមន្រ្តីរាជការខេត្ត និងអ្នកតំណាងក្រុមហ៊ុន Smart Axiata ត្រូវបានធ្វើឡើងនៅស្រុកសិរីសោភ័ណ ដែលក្រុមគ្រួសារចំនួន ១០០ គ្រូសារទទួលបានស្បៀងអាហារនេះ និងនៅស្រុកមង្គលបូរី មានគ្រួសារចំនួន ២០០ គ្រួសារផ្សេងទៀតទទួលបានស្បៀងអាហារ។

លោកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «យើងធ្វើការដោះស្រាយបញ្ហាកូវីដ-១៩ជាប្រចាំ មិនមានគ្រួសារណាមួយគ្មានអាហារទទួលទាននោះឡើយ ហើយអ្វីដែលសំខាន់ជាងនេះទៀត យើងបានប្រើប្រាស់វិធានការអប់រំទូលំទូលាយដល់ពលរដ្ឋទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ…ថ្វីត្បិតយើងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ បើគ្មានការចូលរួមពីវិស័យឯកជនការជោគជ័យរបស់យើងក៏មិនរលូនល្អដែរ…វិស័យឯកជនក្នុងខេត្តបន្ទាយមានជ័យបានសហការគ្នាល្អណាស់ ទាក់ទងនិងការផ្ដល់ព័ត៌មាន ការចុះយកសំណាក និងព្យាបាល ក៏ដូចជាកន្លែងស្នាក់នៅ។ នេះក៍មិនមែនជាលើកដំបូងដែរ ដែលក្រុមហ៊ុន Smart បានចូលរួមជួយខេត្តបន្ទាយមានជ័យ។ នៅខែតុលា ឆ្នាំមុន ខណៈដែលខេត្តយើងបានប្រឈមជាមួយនឹងទឹកជំនន់ ក៍ក្រុមហ៊ុនបានផ្ដល់ជាជំនួយដល់ប្រជាជនយើងរាប់ពាន់គ្រួសារដែរ។»
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពួកយើងពិតជាស្ញប់ស្ញែងណាស់ដែលឃើញប្រជាពលរដ្ឋកម្ពុជាមានទឹកចិត្តសប្បុរសក្នុងគ្រាដ៏ចាំបាច់មួយ ហើយអតិថិជនរបស់យើងបាន ចូលរួមម្តងទៀតក្នុងវិបត្តិនេះតាមរយៈការបរិច្ចាគទៅក្នុងមូលនិធិ ដែលយើងបានបង្គ្រប់ទឹកប្រាក់ ដើម្បីផ្ដល់ស្បៀងអាហារចាំបាច់ទាំងអស់នេះ។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «អំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ នេះ យើងបានព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដែលយើងអាចធ្វើទៅបានដើម្បីគាំទ្រប្រជាពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាកនេះ។ ពីមូលនិធិទឹកប្រាក់ 1 លានដុល្លា ដើម្បីប្រឆាំងកូវីដ-១៩ ដែលជួយគាំទ្រគំនិតផ្ដួចផ្ដើម ដើម្បីជំនះផលប៉ះពាល់អាក្រក់បំផុតនៃការរាតត្បាតជា សាកលនៃជំងឺកូវីដ-១៩ ក៏ដូចជាការរៀបចំមណ្ឌលចាក់វាក់សាំុង និងការផ្ដល់ជូនជាមួយការហៅទូរស័ព្ទ និងទិន្ន័យអីុនធីណិតឥតគិតថ្លៃ ដល់អ្នករស់នៅតំបន់ក្រហម ក្រុមហ៊ុន Smart មានគោលបំណងជួយគាំទ្រជាសកម្មដល់អតិថិជនរបស់ខ្លួន ដែលកំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់យើង ដើម្បីសិក្សា ធ្វើការ និងរក្សាទំនាក់ទំនង»៕
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន
Smart Axiata
តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។