CSX ឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុល

CSX ឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ


ផ្សារមូលបត្រកម្ពុជា(CSX)បានឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលកំពុងប្រតិបត្តិការរថភ្លើងដឹកទំនិញនិងអ្នកដំណើរនៅកម្ពុជា និងជាក្រុមហ៊ុនទី១ ដែលទទួលបានការឯកភាពពីផ្សារមូលបត្រកម្ពុជានៅឆ្នាំ២០២២នេះ។ ជាគោលការណ៍ដើម្បីអាចចុះបញ្ជី និងបោះផ្សាយលក់មូលបត្របំណុលនៅ CSX លុះត្រាក្រុមហ៊ុននេះ ទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា និងបំពេញលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
CSX ឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពចុះបញ្ជីលក់មូលបត្របំណុល

ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បានក្លាយជាដំបូងគេនៅឆ្នាំ២០២២ ដែលទទួលបានការឯកភាពជាគោលការណ៍លើការស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលនៅផ្សារ​មូលបត្រកម្ពុជា។ តែយ៉ាងណាក្រុមហ៊ុននេះមិនអាចបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួនជាផ្លូវការនៅឡើយទេ ពោលគឺក្រុមហ៊ុននេះត្រូវធ្វើកិច្ចការជាច្រើនទៀត មុនអាចក្លាយជាសមាជិតពេញសិទ្ធិនៅផ្សារមូលបត្រកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ផ្សារមូលបត្រកម្ពុជា ជាគោលការណ៍ដើម្បីអាចចុះបញ្ជី និងបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការបាន ទាមទារឲ្យក្រុមហ៊ុននេះ មានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀតពាក់ព័ន្ធការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបានបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នឹងក្លាយជាក្រុមហ៊ុនឯកជនទី៨ ដែលបានបោះផ្សាយ​លក់មូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ប្រសិនបើក្រុមហ៊ុននេះទទួលបានការចុះបញ្ជីផ្លូវការនៅផ្សារមូលបត្រកម្ពុជាមែននោះ។ ឯកឧត្តមបានបន្ថែមថា មូលហេតុដែលជំរុញឲ្យក្រុមហ៊ុននេះគ្រោងបោះផ្សាយលក់មូលបត្របំណុលនៅលើទីផ្សារមូលបត្រ គឺដោយសារក្រុមហ៊ុននេះត្រូវការទុនបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូនទំនិញតាមផ្លូវដែកដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ និងទទួលបានសម្បទានពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ៉ូយ៉ាល់ រេលវេ ជាក្រុមហ៊ុន តែមួយគត់ដែលបម្រើសេវាកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ ដោយខ្សែទី១តភ្ជាប់ពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ និងខ្សែទីពីរតភ្ជាប់ពីទីក្រុងភ្នំពេញទៅ​ក្រុងប៉ោយប៉ែត។

បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ ទើបមានក្រុមហ៊ុនថ្មីចំនួន ១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានមកស្នើសុំចុះបញ្ជី ខណៈកន្លងមក ផ្សារមូលបត្រកម្ពុជា មានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនថ្មី ចំនួន៤ បន្ថែមទៀត មកស្នើចុះបញ្ជី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា៕




អត្ថបទបន្ទាប់


IMF បង្កើនការព្យាករសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ ចំពេលប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីកំពុងប្រឈមនឹងការថយចុះកំណើន

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្ហាញពីរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចចុងក្រោយមួយរបស់ខ្លួនអំពីប្រទេសវៀតណាម ដោយបានបង្កើនការព្យាក…

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាអួតប្រាប់លោកពូទីនថា ស្ថានភាពវឹកវរនៅក្នុងប្រទេសខ្លួន គឺកំពុងស្ថិតក្រោមការគ្រប់គ្រងបាន

ព័ត៌មាន
មេដឹកនាំរបបយោធាបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាថ្មីទៀត នៅសប្ដាហ៍នេះ និងបានជួបជាមួយកំពូលមេដឹកនាំរុស្ស៊ីលោកពូទីនផងដែរ ដែលវាជាបង្ហាញន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ