សេវាកម្មផ្ទេរប្រាក់

លីហួរ វេរលុយ ៖ តម្រូវការផ្ទេរប្រាក់សម្រាប់អ្នកមិនប្រើសេវាធនាគារ កើនឡើងក្នុងអំឡុងពេលកូវីដ


ប្រតិបត្តិការផ្ទេរប្រាក់ ឬវេរលុយតាមរយៈសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានសន្ទុះកើនឡើងខ្លាំង ក្នុងអំឡុងពេលកូវីដ-១៩ ជិតពីរឆ្នាំនេះ ។ នេះបើយោងតាមក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់ដ៏ល្បីឈ្មោះមួយនៅកម្ពុជា ។
លោក យុន ផន នាយកប្រតិបត្តិក្រុមហ៊ុន លីហួរ វេរលុយ បាន
ដោយ

លោក យុន ផន នាយកប្រតិបត្តិ​ក្រុមហ៊ុន លីហួរ វេរលុយ បាន​ឲ្យ​ដឹងថា ការ​វេរលុយ ឬ​ផ្ទេរប្រាក់​តាមរយៈ លីហួរវេរលុយ បាន​កើនឡើង​ជាង ៥០% ក្នុង​រយៈពេល​មួយ​ឆ្នាំជាង​ចុងក្រោយនេះ ។

លោក យុន ផន នាយកប្រតិបត្តិ ក្រុមហ៊ុន លីហួរ វេរលុយ៖​ «ប្រតិបត្តិការនេះ មានការកើនឡើង ដោយសារតែ បងប្អូនយើង គាត់ទទួលបានការអប់រំពីក្រសួងសុខាភិបាល ស្ដីអំពី ៣កុំ ៣ការពារ។ អ៊ីចឹងហើយ គាត់ប្រើប្រព័ន្ធឌីជីថលនេះ ដើម្បីវេរលុយ ហើយមួយទៀត ប្រព័ន្ធឌីជីថលវេរលុយ គឺងាយស្រួល ធ្វើឱ្យគាត់ សន្សំសំចៃពេលវេលា សន្សំសំចៃប្រាក់កាស»។

លោក យុន ផន បាន​បន្ថែមថា ឥឡូវនេះ ដើម្បីលើក​ទឹកចិត្ត​ដល់​អតិថិជន​ ក៏ដូចជាភ្នាក់ងាររបស់​ខ្លួន ក្រុមហ៊ុន​លីហួរ វេរលុយ បានបើក​យុទ្ធនាការ​ពិសេសមួយ គឺ លីហួរ វេរឈ្នះ ។

នាយកប្រតិបត្តិ​ក្រុមហ៊ុន លី​ ហួរ វេរលុយ រូបនេះពន្យល់ថា៖ «ប្រូម៉ូសិន ដែលក្រុមហ៊ុន លីហួរ វេរលុយ បានធ្វើរាល់ថ្ងៃនេះ គឺវេរលុយឈ្នះ ដោយមានអតិថិជនបីប្រភេទ អាចឈ្នះរង្វាន់ ទី១ គឺប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនកម្មករកម្មការនី ពេលគាត់ទៅវេរលុយ នៅលីហួរវេរលុយ មួយណាក៏បានដែរ គាត់នឹងមានឱកាសឈ្នះរង្វាន់។ ទី២ គឺដៃគូអាជីវកម្មរបស់យើង គឺបងប្អូនភ្នាក់ងារ ដោយគាត់គ្រាន់តែ បម្រើសេវាកម្មផ្ទេរប្រាក់ជូនអតិថិជន ក៏គាត់មានឱកាសឈ្នះរង្វាន់ដែរ។ មួយទៀត គឺបងប្អូនពលករនៅប្រទេសកូរ៉េ គាត់គ្រាន់ទៅវេរលុយនៅ GME ឬក៏ប្រើអ៊ែប GME ដើម្បីវេរលុយមកកាន់លីហួរវេរលុយ នោះគាត់នឹងមានឱកាសឈ្នះរង្វាន់។ ដោយរង្វាន់មានច្រើនប្រភេទ គឺ៥០ដុល្លារ ដល់៥០០ដុល្លារ»។

នៅឯភ្នាក់ងារលីហួរវេរលុយ​មួយកន្លែង នៅតាមបណ្ដោយ​ផ្លូវជាតិលេខ ៦ អា, ជាប់នឹង​ផ្សារ​ព្រែក​អញ្ចាញ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល លោក​ សុវណ្ណរ៉ា កក្កដា បាន​ធ្វើជា​ភ្នាក់ងារលីហួរវេរលុយ ជាង​១ឆ្នាំហើយ ។

លោក​ថា អាជីវកម្ម​វេរលុយ​នេះបានផ្ដល់ជា​ចំណូល​បន្ថែម ទៅលើ​អាជីវកម្ម​ដូរ​លុយ​និងលក់ដូរ​ដែល​មានស្រាប់របស់​លោក

លោក សុវណ្ណរ៉ា កក្កដា អាជីវករ និងជាភ្នាក់ងារលីហួរវេរលុយ ផ្សារព្រែកអញ្ចាញ៖ «ទទួលបានផលប្រយោជន៍ ដូចជាការវេរលុយ ការបង់ប្រាក់កម្ចីពីធនាគារលីហួរ SBI និងធនាគារក្រុមហ៊ុនលីហួរ លីស៊ីងជាដើម និងទទួលបានការវេរលុយជាច្រើន សម្រាប់ទៅគ្រប់ខេត្តក្រុង និងបានចំណូចពីការប្ដូរប្រាក់បន្ថែមទៀត»។

សូមបញ្ជាក់ថា លីហួរវេរលុយ គឺជាក្រុមហ៊ុន​ផ្ដល់សេវាទូទាត់ប្រាក់ដ៏ធំមួយ​នៅកម្ពុជា ដែលមាន​ភ្នាក់ងារ​វេរលុយជាដៃគូ ជិត​ ៦ពាន់កន្លែង នៅទូទាំង​ប្រទេស ។

លីហួរវេរលុយ ផ្ដល់សេវាកម្ម​ជាច្រើន ដូចជា វេរលុយ ដាក់លុយ ដកលុយ បង់ទឹក បង់ភ្លើង បង់សំរាម បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ បើកប្រាក់បៀវត្ស និងទំលាក់ទុនឥណទាន ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងបាអនុញ្ញាតឲ្យសាលាគ្រប់កម្រិតទាំងអស់ បើកដំណើរការឡើងវិញ

ព័ត៌មាន
ក្រសួងអប់រំ យុវជននិងកីឡា បានអនុញ្ញាតឲ្យសាលានៅទូទាំងប្រទេសកម្ពុជាអាចបើកដំណើរការឡើងវិញបាន គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅគ្រប់កម្រ…

ក្រុមហ៊ុនវើលដ៏ប្រ៊ីដត្រេឌីង ចាប់ដៃគូនឹងតូតាល់អេនើជី ផ្ដល់កន្លែងផ្លាស់ប្តូរ និងត្រួតពិនិត្យសំបកកង់រថយន្ដប្រកបដោយស្ដង់ដារ

ព័ត៌មាន
ក្រុមហ៊ុនវើលដ៏ប្រ៊ីដត្រេឌីង បានសហការនឹងក្រុមហ៊ុនតូតាល់អេនើជី ក្នុងការបើកដំណើរការកន្លែងផ្លាស់ប្តូរ និងត្រួតពិនិត្យសំបកកង់រថយន្តដែលប្រកបដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ