អត្ថបទពាណិជ្ជកម្ម

សិស្សានុសិស្សាចំនួន ៣.៤០០នាក់ មកពីសាលាចំនួន២០ នៅខេត្តរតនគិរី ទទួលបានអំណោយសម្ភារៈសិក្សាពី អិលអូអិលស៊ី


រតនគិរី ៖ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងឈានមុខគេនៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីចែកសម្ភារៈសិក្សា រួមមាន កាតាប និងសៀវភៅ ដល់សិស្សានុសិស្ស សរុបចំនួន ៣,៤០០នាក់ មកពីសាលាបឋមសិក្សាចំនួន ២០ នៅក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណងជំរុញលើកទឹកចិត្តឲ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅសម្រេចក្ដីសុបិន និងក្លាយធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិនាពេលអនាគត។
សិស្សានុសិស្សាចំនួន ៣.៤០០នាក់ មកពីសាលាចំនួន២០ នៅខេត្តរតនគិរី ទទួលបានអំណោយសម្ភារៈសិក្សាពី អិលអូអិលស៊ី
ដោយ
អំពី LOLC

កម្មវិធីដ៏វិសេសវិសាលនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ រួមទាំងថ្នាក់ដឹកនាំ អិលអូអិលស៊ី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។ សម្ភារៈសិក្សា ដែលត្រូវបានចែកជូនសម្រាប់សិស្សានុសិស្សសរុបចំនួន៣,៤០០នាក់​រួមមាន កាតាបចំនួន ៣,៤០០ កាតាប និងសៀវភៅចំនួន ៣៤,០០០ក្បាល។

លោក សុខ វឿន បានមានប្រសាសន៍ថា «នៅអិលអូអិលស៊ី យើងជឿជាក់ថា ការអប់រំ គឺជាសរសរស្ដម្ភ​នៃការអភិវឌ្ឍ និងជាគ្រឹះទៅកាន់អនាគតដ៏ភ្លឺស្វាង ហើយអិលអូអិលស៊ី យល់ឃើញថា ក្មួយៗទាំងអស់​នៅទីនេះ សុទ្ធសឹងតែជាទំពាំងស្នងឬស្សី ដែលនឹងក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំ ដើម្បីរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​យើង​នាពេលអនាគត ហើយការសិក្សារបស់ក្មួយៗនៅគ្រប់កម្រិត​ស័ក្ដិសមនឹងទទួលបាន​​ការយកចិត្តទុក​ដាក់ខ្ពស់។»

អិលអូអិលស៊ី តែងតែមានការគិតគូខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំ ដោយកន្លងមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនេះ បាន​រៀបចំនូវ​កម្មវិធីសំខាន់ៗ​​ជាច្រើន ដើម្បីជួយគាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដូចជា ការផ្ដល់ជាសម្ភារៈសិក្សាដល់សាលារៀន ជាពិសេស​សាលារៀន​នៅតាមទីជនបទ ផ្ដល់ជាមធ្យោបាយធ្វើដំណើរដល់សិស្សានុសិស្ស និងឧបត្ថម្ភជាសម្ភារៈ​ចាំបាច់​នានា​ដល់សាលារៀន​ជាដើម។

គួររំឭកថា កាលពីពេលថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២៤ អិលអូអិលស៊ី ក៏ទើបតែបានរៀបចំនូវកម្មវិធី​ប្រគល់រង្វាន់​កុំព្យូទ័រ និងបណ្ណសរសើរ ដល់សិស្សានុសិស្ស​ទទួលបាននិទ្ទេស A ក្នុងការប្រលង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ឆ្នាំ២០២៤ ចំនួន ៤៦ នាក់ ដែលពួកគេសុទ្ធសឹងជាកូនៗរបស់​ អតិថិជនរបស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC។

តាមរយៈគោលជំហរ និងសកម្មភាពជាក់ស្ដែងទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់​ពីការប្ដេជ្ញាចិត្ត​ដ៏មោះមុតរបស់ អិលអូអិលស៊ី ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា​វិស័យអប់រំនៅកម្ពុជា ដើម្បីបង្កើត​បាននូវមូល​ធនមនុស្ស ​ដែលពោរពេញទៅដោយសមត្ថភាព ជំនាញ និងទេពកោសល្យ​ សម្រាប់ការរួមចំណែក​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ស្របទៅតាម​គោលនយោបាយ​​​របស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជាប្រទេស​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕




អត្ថបទបន្ទាប់


ទំហំទីផ្សារទុរេនត្រូវបានរំពឹងថា នឹងកើនដល់ជិត៥០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣៣

ទុរេន ដែលពីមុនមានទីផ្សារតែក្នុងតំបន់អាស៊ីអាគ្នេយ៍ តែពេលនេះត្រូវបានពង្រីកទៅកាន់តំបន់ផ្សេងៗនៃពិភពលោក ជាមួយនឹងការរំពឹងទំហំទីផ្សាររបស់វ…

រឿងខេត្តពោធិ៍សាត់ឱ្យកសិករផ្អាកធ្វើស្រែប្រាំង! អ្នកជំនាញយល់ថា ពលរដ្ឋគួរស្តាប់អាជ្ញាធរ ដើម្បីកុំឱ្យខាតបង់ថវិកា

រដ្ឋបាលខេត្តពោធិ៍សាត់កាលពីពេលថ្មីៗបានចេញសេចក្តីប្រកាសមួយ ដោយស្នើឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលស្រូវប្រាំងលើកទី២ ដើម្បីទល់ស្តាត់កុំឱ្យខ្វះទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ