ពុករលួយ

បាត់​លុយ​៤០០​លាន​ដុល្លារ​ពី​ធនាគារ ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ត្រូវ​ចាប់​ខ្លួន


នៅ​ប្រទេស​វៀតណាម​ជិត​ខាង​កម្ពុជា​ កើត​មាន​ករណី​អំពើ​ពុករលួយ​ដ៏​ធំ​មួយ​នៅ​ក្នុង​វិស័យ​ធនាគារ ដែល​ពាក់ព័ន្ធ​នឹង​លុយ​ប្រមាណ ៤០០​លាន​ដុល្លារ​អាមេរិក។
លោក ត្រាំ បេ អតីត​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ Sacombank ត្រូវ​ចាប់​ខ្លួន​ពី​បទ​ពាក់ព័ន្ធ​រឿង​ពុក​រលួយ។ រូបថត៖ VN Express
ដោយ

ឥឡូវ​នេះ ប៉ូលិស​វៀតណាម​បាន​ចាប់​ខ្លួន​មហាសេដ្ឋី​ធនាគារ​ម្នាក់​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ដែល​នាំ​ឲ្យ​ប្រាក់​ប្រមាណ ៤០០​លាន​ដុល្លារ​​បាត់​ចេញ​ពី​ប្រព័ន្ធ​ធនាគារ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express។ 

អតីត​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ Sacombank ឈ្មោះ ត្រាំ បេ ត្រូវបាន​ចាប់​ខ្លួន​រួមជាមួយ​នឹង​ឈ្មោះ ហ៊ុយ ខាង អតីត​អគ្គនាយក​ប្រតិបត្តិ​ធនាគារ Sacombank និង​អតីត​បុគ្គលិក​ធនាគារ​និង​ក្រុមហ៊ុន​ផ្សេងៗ​ចំនួន ១៤នាក់​ទៀត ផងដែរ។ 

យោងតាម​ប៉ូលិស​វៀតណាម លោក ត្រាំ បេ បាន​ជួយ​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ Vietnam Construction Bank (VNCB) ឈ្មោះ ផាម កុង ដាញ់ ក្នុង​អំពើ​លួច​ប្រាក់រាប់​សិប​លាន​ដុល្លារ​ពី​ធនាគារ VNCB។ 

ហើយ​កាល​ពី​ខែ​តុលា ឆ្នាំ​ទៅមិញ តុលាការ​​បាន​កាត់​ទោស​ ផា កុងដាញ់ និង​បុគ្គលិក​ធនាគារ ៣៥​នាក់​ផ្សេង​ទៀត​ ពី​បទ​លួច​លុយ​ជាង ៤០០​លាន​ដុល្លារ។ 

ប៉ូលិស​ឲ្យ​ដឹងថា ករណី​ពុករលួយ​នេះ​ជា​ករណី​ដែលពាក់ព័ន្ធ​នឹង​ទឹក​ប្រាក់​ច្រើន​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ នៅ​ក្នុង​វិស័យធនាគារ​វៀតណាម៕




អត្ថបទបន្ទាប់


តួលេខ​ទឹក​ប្រាក់​នាំ​ចេញ​នាំ​ចូល​របស់​កម្ពុជា​នៅ​ឆមាស​ទី១ ឆ្នាំ​២០១៧

ព័ត៌មាន
ទំហំ​នៃ​ការ​នាំ​ចេញ​នាំ​ចូល​របស់​កម្ពុជា​នៅ​តែ​បន្ត​មាន​កំណើន​ល្អ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧​នេះ។ នេះ​បើ​យោង​​តាម​របាយការណ៍​ពី​អគ្គ…

ឧកញ៉ា សៀ ឫទ្ធី ព្រមព្រៀង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​ថ្មី​​ជាមួយ​ក្រុមហ៊ុន​មហា​យក្ស​ចិន!

ព័ត៌មាន
នៅ​ទី​បំផុត កិច្ច​សហប្រតិបត្តិការ​រវាង​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប៊្រីដ គ្រុប និង​លោក Liang Rong អនុប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ