ពុករលួយ​នៅ​វៀតណាម

វៀតណាម​បណ្ដេញ​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចេញ​ពី​តំណែង​... អាច​ពាក់ព័ន្ធ​រឿង​ពុករលួយ!


មួយ​រយៈ​ចុងក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម​ហាក់​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ជាហូរ​ហែ គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ពី​ការ​ចាប់​ខ្លួន​ និង​ផ្ដន្ទោទោស​មន្ត្រី​ជាន់​ខ្ពស់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។
លោកស្រី​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្មវៀតណាម ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មុខ​តំណែង។ រូបភាព៖ baomoi.com
ដោយ

ឥឡូវនេះ អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​មួយ​រូប​ទៀត​ហើយ ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង ខណៈ​រង់ចាំ​ការ​ស៊ើប​អង្កេត​ករណី​ពុករលួយ​នៅ​ក្នុង​អតីត​ក្រុមហ៊ុន​រដ្ឋ​មួយ។ 

នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ VN Express។

លោកស្រី ហូ ធី គីមថូ​ (Ho Thi Kim Thoa) បាន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពី​បទ​ប្រព្រឹត្តកំហុស​ផ្នែក​ហិរញ្ញ​វត្ថុ នៅ​ក្រុម​ហ៊ុន​អគ្គិសនី ដៀន កាងឡាំ និង​ការ​តែងតាំង​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង​ដែល​រត់ចោល​ស្រុក និង​បាន​ប្រគល់ខ្លួន​ឲ្យ​រដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗនេះ។ 

សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​មិន​បាន​ប្រាប់​លម្អិត​ពី​ជុំ​វិញ​ការ​ដក​មុខ​តំណែង​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នេះ​ទេ គ្រាន់តែ​បញ្ជាក់​ខ្លី​ថា លោកស្រី​នឹងត្រូវ​តែងតាំង​មុខ​តំណែង​ថ្មី។

លោកស្រី ថូ គឺ​ជា​អនុម័ត​ការតែងតាំង​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង PetroVietnam Construction Joint Stock Corp ឈ្មោះ ទ្រិញ សួន ថាញ់ ហើយ​ឈ្មោះ​ ថាញ់ នេះ ត្រូវ​បានចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​ប្រាក់ ១៤៧​លាន​ដុល្លារ។

ចំណែក​រូប​លោក​ស្រី​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ផ្ទាល់ ត្រូវបាន​ចោទប្រកាន់ពី​បទ​ថា​មាន​កាន់​កាប់​ហ៊ុន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ក្នុង​ក្រុមហ៊ុន​រដ្ឋ​មួយ​ នៅ​មុន​ពេល​ក្រុមហ៊ុន​នោះ​លក់​ឲ្យ​ឯកជន​កាល​ពី​ឆ្នាំ​២០០៥។

ថ្មីៗ​នេះដែរ បក្ស​កុម្មុយនីស្ត​វៀតណាម​បាន​ចេញ​បទ​បញ្ជា​ដាស់​តឿន​​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ជៀសវាង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ត្រូវ​រស់នៅ​​កុំ​ហ៊ឺ​ហា​ពេក ត្រូវស្មោះ​ត្រង់ និង​មាន​តម្លាភាព ជាដើម។ 

គួររំឭកថា ប្រទេសវៀតណាម​ត្រូវ​បាន​អង្គការ តម្លាភាព​អន្តរជាតិ ឲ្យ​ចំណាត់ថ្នាក់​លេខ​២ ជា​ប្រទេស​ពុករលួយ​បំផុត​នៅ​អាស៊ី បន្ទាប់​ពី​ឥណ្ឌា ក្នុង​ន័យ​ជា​ការស៊ី​សំណូក​សូក​ប៉ាន់៕




អត្ថបទបន្ទាប់


ដឹង​ទេ! នៅ​ភ្នំពេញ តើ​ខណ្ឌណា​​​ដែល​ពេញ​និយម​បំផុត​សម្រាប់​លំនៅដ្ឋាន​អាផាតមិន?

ព័ត៌មាន
នៅ​ទីក្រុង​ភ្នំពេញ​ លោក​អ្នក​ប្រាកដ​ជា​ឃើញ​អគារ​លំនៅដ្ឋាន​បែប​ អាផាតមិន (apartment) ខ្ពស់​ទាប​ ស្អេក​ស្កះ ស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែ តើ…

សេដ្ឋ​វិទូ​ធនាគារ​ពិភព​លោក​ថា ការ​ធ្វើ​ចំណាក​ស្រុក​​​ជា​​«និន្នាការ​​​វិជ្ជមាន»

ព័ត៌មាន
សេដ្ឋវិទូ​ធនាគារ​ពិភពលោក Miguel Eduardo Sanchez Martin បាន​និយាយ​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ថា ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​ពី​សំណាក់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ