គម្រោងផ្លូវក្រវាត់ក្រុងទី៤

គម្រោងផ្លូវក្រវាត់ក្រុងទី៤ បញ្ចប់ការសិក្សាបឋមហើយ តែនៅស្រពេចស្រពិលមិនទាន់ដឹងសាងសង់ពេលណានៅឡើយ


គម្រោងសិក្សាបឋមផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាទៅហើយ ប៉ុន្តែ ក្រសួងសាធារណការនៅមិនទាន់កំណត់ច្បាស់នៅឡើយទេ ថាត្រូវចាប់ផ្ដើមសាងសង់ពីចំណុចណា ទៅដល់ចំណុចណា និងចាប់ផ្ដើមនៅពេលណានៅឡើយទេ ដោយរង់ចាំមើលពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាមុនសិន។ ការបញ្ចប់ការសិក្សាបឋមគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះ គឺធ្វើឡើងនៅគ្រាដែលគម្រោងផ្លូវក្រវាត់ក្រុងទី៣ ត្រៀមនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២២ខាងមុខហើយ។ នេះបើតាម ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អ្នកនាំពាក្យក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស។
គម្រោងសិក្សាបឋមផ្លូវក្រវ៉ាត់ក្រុងទី៤ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ បានលើកឡើងប្រាប់ខេមបូណូមីសថា បើទោះបីជាការសិក្សាបឋមផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ក៏ពិតមែន ប៉ុន្តែក្រសួងនៅមានការសិក្សាច្រើនដំណាក់កាលទៀត ទាំងទីកន្លែង និង ទំហំវិនិយោគជាដើម។ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនរូបនេះ បានបញ្ជាក់ថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ត្រូវការពេលវេលាយូរទៀត ពិសេសអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាចាំបាច់។ ក្រៅពីការរង់ចាំឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រសើរឡើងវិញ ការសាង់សង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ក៏ត្រូវរង់ចាំឱ្យការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣បញ្ចប់សិនដែរ។ 

ដោយឡែក ពាក់ព័ន្ធផ្លូវក្រវ៉ាត់ក្រុងទី៣ វិញ ត្រូវបានអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បញ្ជាក់ថា ការសាងសង់អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ព្រោះដំណើរការសាងសង់ត្រូវរាំងស្ទះ ដោយសារកូវីដ-១៩។ ផ្លូវក្រវ៉ាត់ក្រុងទី៣ គម្រោងចំណាយថវិកាសរុបប្រមាណជិត ២៦៨ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន។ ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាការតភ្ជាប់ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ខេត្តកណ្ដាល។

ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ មានទទឹង ២២ម៉ែត្រ និង មាន ៤គន្លង។ ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់សម្រួលដល់អ្នកវិនិយោគ និងអាចទាក់ទាញអ្នកវិនិយោគផងដែរ៕

អត្ថបទ៖ ខន ណារី

None



អត្ថបទបន្ទាប់


កម្ពុជាបន្ដជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីល

តើសង្គមឌីជីថលមានទំនាក់ទំនងសំខាន់អ្វីខ្លះជាមួយវិស័យសេដ្ឋកិច្ច? ក្នុងបរិបទកូវីដ-១៩ មនុស្សបានផ្លាស់ប្ដូរទម្លាប់នៃការធ្វើការងារ ការរស់នៅ រួ…

តើនាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីដែលមហាក្សត្រទើបតែងតាំង នឹងត្រូវចូលខ្លួនមកដោះស្រាយវិវបត្តិអ្វីខ្លះ?

ទីបំផុតព្រះមហាក្សត្រម៉ាឡេស៊ីបានសម្រេចតែងតាំងលោក អ៊ីស្មីល សាប្រ៊ី យាកុប (Ismail Sabri Yaakob) ធ្វើជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជំនួស លោក ម៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ