សិប្បកម្មកែច្នៃត្រី

សិប្បកម្មកែច្នៃត្រីមួយមានមហិច្ឆតានាំចេញទៅបរទេស ខណៈបច្ចុប្បន្នកំពុងរៀបចំបែបបទនាំចេញទៅអូស្ត្រាលី


សិប្បកម្មកែច្នៃត្រីមួយកន្លែងនៅខេត្តសៀមរាប ដែលអនុវត្តគម្រោង CAPFish CAPTURE របស់អង្កការ UNIDO ក្រោមការគាំទ្រដោយសហភាពអឺរ៉ុប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញមហិច្ឆតាខ្ពស់ក្នុងការនាំចេញផលិតផលខ្លួនទៅកាន់ទីផ្សាអន្តរជាតិ។ ជាក់ស្តែងបើតាមការអះអាងរបស់ម្ចាស់សិប្បកម្មនេះ សិប្បកម្មកែច្នៃត្រីនេះកំពុងរៀបចំបែបបទ និងជ្រើសរើសច្រកសម្រាប់នាំចេញ ទៅកាន់ទីផ្សារអូស្ត្រាលីជាលើកដំបូងក្នុងបរិមាណ១ទូកុងតឺន័រ។
សិប្បកម្មកែច្នៃត្រីមួយមានមហិច្ឆតានាំចេញទៅបរទេស ខណៈបច្ចុប្បន្នកំពុងរៀបចំបែបបទនាំចេញទៅអូស្ត្រាលី
ដោយ

ការបង្ហាញមហិច្ឆតាចង់នាំយកផលិតផលខ្លួនទៅកាន់ទីផ្សារអន្តរជាតិនេះ ធ្វើឡើងក្រោយសិប្បកម្មក្រោមការអនុវត្តគម្រោងសុវត្ថិភាពចំណីអាហារនេះ មានដំណើរការល្អប្រសើរ និងទទួលបានការគាំទ្រច្រើនពីអតិជនជាតិ និងអន្តរជាតិ។

បើមានការរាំងស្ទះឬបញ្ហាប្រែប្រួលណាមួយកើតឡើងនោះទេផលិតផលត្រីកែច្នៃរបស់សិប្បកម្មកែច្នៃត្រី ហូមថេសហ្វូត ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនឹងបង្ហាញវត្តមាននៅលើទីផ្សារក្នុងប្រទេសអូស្ត្រាលី។ បើតាមការគូសបញ្ជាក់របស់លោកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សិប្បកម្ម ហូមថេសហ្វូត បច្ចុប្បន្នលោកស្រីកំពុងរៀបចំបែបបទ និងជ្រើសរើសច្រកសម្រាប់នាំចេញផលិតផលត្រីកែច្នៃនេះទៅកាន់ទីផ្សារអូស្ត្រាលី តមតាមការបញ្ជាទិញរបស់អតិថិជនជនជាតិអូស្ត្រាលី។ សម្រាប់ការបញ្ជាទិញលើកដំបូងនេះ អតិថិជនអូស្ត្រាលីរូបនេះត្រូវការត្រីក្នុងបរិមាណប្រមាណ១ទូកុងតឺន័រ ជាមួយការសន្យាពីរបីខែបញ្ហាទិញម្តង។

បើតាមការអះអាងរបស់លោកស្រី ស៊ឹម សេរីរ័ត្ន សហគ្រាសកែច្នៃត្រី ហូមថេសហ្វូត ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសជាច្រើន ដែលបានអនុវត្តគម្រោងរបស់អង្គការ យូនីដូ ដែលទទួលបាននូវវិញ្ញាបនបត្រ និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា និងបានអនុវត្តស្តង់ដារនេះអស់រយៈពេលមួយឆ្នាំមកហើយ។

ម្ចាស់សិប្បកម្មរូបនេះអះអាងថា ការស្នើសុំវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលនៅកម្ពុជាហាក់មានការលំបាក និងតឹងតែងខ្លាំងរហូតពេលខ្លះធ្វើឲ្យ លោកស្រី ស្ទើរតែបោះបង់ចោលមុខរបរមួយនេះ។ ប៉ុន្តែក្រោយទទួលបានការគាំទ្រផ្នែកសម្ភារ និងបច្ចេកទេស ព្រមទាំងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ លោកស្រី ក៏មានកម្លាំងចិត្ត ហើយបានបន្តប្រតិបត្តិការអាជីវកម្មឡើងវិញរហូតទទួលបានលទ្ធផលល្អដូចសព្វថ្ងៃ។

សម្រាប់លោកស្រី ស៊ឹម សេរីរ័ត្ន គឺមានមហិច្ឆតាចង់នាំយកនូវផលិតផលជលផល ដែលបានកែច្នៃរួចទៅលក់នៅក្រៅប្រទេសឱ្យបានច្រើន ប៉ុន្តែបញ្ហាខ្លះ វាពិបាកក្នុងការបំពេញនីតិវិធីជាហេតុធ្វើឲ្យការនាំចេញមិនសូវរលូន។

ជុំវិញនីតិវិធីនៃការនាំចេញនេះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ក្រសួងតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់សហគ្រាសកែច្នៃត្រី ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនីតិវិធីបានប្រព្រឹត្តទៅដោយរលូន។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ លើកទឹកចិត្តដល់ម្ចាស់សហគ្រាសកែច្នៃទាំងអស់ត្រូវអនុវត្តគម្រោងសុវត្ថិភាពចំណីអាហារឲ្យបានត្រឹមត្រូវ តាមរយៈការផលិតផលិតផលកែច្នៃដែលមានគុណភាពល្អ ស្របតាមស្តង់ដារ និងការបញ្ជាទិញរបស់អតិថិជន។

យ៉ាងណាក៏ដោយបើតាមការគូសបញ្ជាក់របស់ អង្គការ យូនីដូ ប្រព័ន្ធវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលរបស់កម្ពុជា គឺជាការជួយបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ សម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ប្រព័ន្ធវិញ្ញាបនបត្រនេះ ក៏ជាការបោះជំហានទៅមុខដ៏សំខាន់របស់កម្ពុជា ក្នុងការអនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ និងការងារនេសាទប្រកបដោយនិរន្តរភាពផងដែរ៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលៗរបស់ចិនបានខាតបង់ប្រាក់ជិត ៣ពាន់លានដុល្លារ ដោយសារតែតម្លៃប្រាក់យ័នចិនធ្លាក់ចុះ

អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោកកំពូលៗ បានកត់ត្រាពីការខាតបង់ប្រាក់ជិត ៣ពាន់លានដុល្លារក្នុងការដូររូបិយបណ្ណបរទេស ដោយភាគច្រើនខាតទៅលើការខ្ចី…

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដឹកនាំមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី រៀបចំពីធីទូងស្គរអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំ មន្ត្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ