ព្យាករណ៍​សេដ្ឋកិច្ចថៃ

ព្យាករណ៍​របស់ ADB៖ សេដ្ឋកិច្ចថៃ នឹងកើនទាបជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២១


សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប៉ាន់ប្រមាណថា អាចនឹងកើនឡើង ៤% នៅក្នុងឆ្នាំ ២០២១ខាងមុខ ដែលកំណើននេះ គឺទាបជាងកំណើនជាមធ្យមនៅតំបន់អាស៊ីអាគ្នេយ៍ ចំនួន ១ពិន្ទុ ដោយសេដ្ឋកិច្ចក្នុងតំបន់ រំពឹងនឹងកើនឡើង ៥,២%។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ។
របាយការណ៍ ADB៖ សេដ្ឋកិច្ចថៃ នឹងកើនទាបជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២១
ដោយ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានបង្ហាញ​ពីការ​ព្យាករ​របស់ខ្លួន​បន្ថែម​ទៀតថា សេដ្ឋកិច្ច​របស់​ប្រទេសថៃ ក្នុងឆ្នាំ​២០២០នេះ នឹង​ធ្លាក់ចុះ​ដល់ទៅ ៧,៨% ធ្លាក់ចុះ​យ៉ាងច្រើន បើធៀប​នឹងឆ្នាំ​២០១៩ ដែលមាន​កំណើន ២,៤%។

លើសពីនេះទៅទៀត នៅក្នុង​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ​២០២០ របស់ ​ADB ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នឹងធ្លាក់ចុះ​កាន់តែ​ខ្លាំង​ដល់ទៅ ៤,៤% ខណៈ​ការព្យាករ​កាលពី​ខែកញ្ញា​កន្ល​ងទៅ គឺធ្លាក់ចុះ​ត្រឹមតែ ៣,៨%។

យ៉ាងណាក៏ដោយ ការសិក្សា​គឺមានភាព​ខុសៗ​គ្នា​ទៅតាម​តំបន់ ដូចជា​នៅ​តំបន់​អាស៊ីបូព៌ា អាចនឹង​កំណើន​ដល់​ទៅ ១,៦% ក្នុងឆ្នាំ ២០២០នេះ ហើយអាច​នឹងកើន​ដល់ ៧% នៅឆ្នាំ ២០២១​ខាងមុខ ដែលរុញ​ច្រាន​ដោយ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសចិន។

សេដ្ឋកិច្ចវិទូមកពី ធនាគារអភិវឌ្ឍន៍​អាស៊ី បានលើកឡើង​ដែរថា វិបត្តិ​កូវីដ១៩ ដែលកាន់​តែ​អូសបន្លាយ នៅតែជា​ហានិភ័យ​ចម្បង​ជាងគេ ក៏ប៉ុន្តែ​ការសិក្សា​អភិវឌ្ឍន៍​បង្កើត​វ៉ាក់សាំង បានជួយ​បន្ថយ​កំដៅ​ដល់ បញ្ហានេះ ទោះជាយ៉ាងណា ការចែកចាយ​វ៉ាក់សាំង​ ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា គឺជាកត្តា​សំខាន់​បំផុតមួយ សម្រាប់​បណ្តា​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍ ដែលត្រូវ​ការបើក​ទ្វារ​សេដ្ឋកិច្ច​ឡើងវិញ។

គួររម្លឹកផងដែរថា ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមថៃ បានដំឡើង​ព្យាករណ៍​ពី ​GDP របស់ថៃ ​នៅក្នុង​ឆ្នាំ ២០២០នេះ ថាអាច​នឹងធ្លាក់ចុះ​ត្រឹមតែ ៦% ប៉ុណ្ណោះ ដែល​ព្យាករណ៍​កាលពី​លើក​មុន រំពឹងនឹង​ធ្លាក់ចុះ​ដល់ទៅ ៨% ឯណោះ ហើយរំពឹងថា ​GDP ​របស់ខ្លួន នឹងកើន​ឡើង ៣ ទៅ ៤% ​នៅក្នុងឆ្នាំ ២០២១ខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក បិទភោជនីយដ្ឋាន និងហាងលក់ទំនិញ ១២ម៉ឺនកន្លែង ដោយសារកូវីដ-១៩

ព័ត៌មាន
គិតចាប់ពីដើមឆ្នាំ ២០២០ មកទល់នឹងខែធ្នូនេះ នៅសហរដ្ឋអាមេរិក ហាងលក់ទំនិញរាយ ជាង ៨ពាន់ ៤រយកន្លែង និងភោជនីយដ្ឋាន ១១ម៉ឺនកន្លែង ត្រូវបានបិទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ