ប្រទេសវៀតណាម

នាយករដ្ឋមន្រ្តីវៀតណាមស្នើឱ្យក្រុមហ៊ុនរដ្ឋ និងសាជីវកម្មនានា ចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ


នៅក្នុងខណៈពេលដែលពិភពលោកកំពុងស្ថិតនៅក្នុងសភាពច្របូកច្របល់ ដោយសារតែបញ្ហារំជើបរំជួលនៃវិបត្តិធនាគារសាកល លោក Pham Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បាននិយាយកាលពេលថ្មីៗនេះថា ក្រុមហ៊ុន និងសាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋត្រូវតែប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Vietnam news។
នាយករដ្ឋមន្រ្តីវៀតណាមស្នើឱ្យក្រុមហ៊ុនរដ្ឋ និងសាជីវកម្មនានា ចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ រូបភាព nhandan

លោក Pham Minh Chính បាននិយាយ ថា គណៈកម្មាធិការសម្រាប់ការគ្រប់គ្រងដើមទុន និងសហគ្រាសក្រោមការគ្រប់គ្រងរបស់រដ្ឋ និងក្រុមហ៊ុន ព្រមទាំងសាជីវកម្មចំនួន ១៩ ដែលរដ្ឋគ្រប់គ្រងត្រូវតែប្រតិបត្តិការឲ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសំខាន់ៗ រួមទាំងការគ្រប់គ្រងអតិផរណា និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច។

លោកបានមានប្រសាសន៍ថា ការយកចិត្តទុកដាក់គួរត្រូវផ្តោតលើ កត្តាជំរុញកំណើនចំនួនបីដែលរួមមាន អត្រានៃការប្រើប្រាស់ក្នុងស្រុក ការវិនិយោគ និងការនាំចេញ ដោយលោកបន្ថែមថា ក្រុមហ៊ុន និងសាជីវកម្មរបស់រដ្ឋគួរតែរក្សាទំនួលខុសត្រូវ និងតួនាទី ក្នុងការលើកកម្ពស់ការវិនិយោគ និងពង្រីកការវិនិយោគប្រកបដោយការច្នៃប្រឌិតខ្ពស់ ហើយរស់រវើក ដោយផ្តោតលើឧស្សាហកម្មដែលកំពុងរីកចម្រើន និងគម្រោងសំខាន់ៗ បន្តរៀបចំរចនាសម្ព័ន្ធសហគ្រាសឡើងវិញ និងផ្លាស់ប្តូរគំរូគ្រប់គ្រង ដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី និងស្ថានភាពរបស់ប្រទេស។

លោកបានគូសបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុន និងសាជីវកម្មរបស់រដ្ឋទាំង ១៩ នេះ នៅតែដំណើរការនៅក្រោមសកម្មភាពអាជីវកម្មនៅមានកម្រិតនៅឡើយ ទោះបីជា គេដឹងថា ក្រុមហ៊ុននិងសាជីវកម្មទាំងនេះ គឺកំពុងតែកាន់កាប់ទ្រព្យសកម្មរបស់សហគ្រាសសរុបប្រមាណជា ៦៥%ក៏ដោយ ។

លោកនាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យអ្នកពាក់ព័ន្ធត្រូវសម្រួលដំណើរការកកស្ទះសំណើសុំការវិនិយោគរបស់សហគ្រាសឱ្យបានឆាប់រហ័ស បង្កើតយុទ្ធសាស្ត្រ និងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យនានា ព្រមទាំងភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់សហគ្រាសរដ្ឋជាមួយការអភិវឌ្ឍន៍វិស័យ ដែលមានអាទិភាព។

រហូតមកដល់ពេលនេះក្រុមហ៊ុន និង សាជីវកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋទាំង ១៩ គឺ រួមមានជាក្រុមហ៊ុនដែលគ្រប់គ្រងវិស័យថាមពលអគ្គិសនី ប្រេងឥន្ធនៈ ទូរគមនាគមន៍ ដឹកជញ្ជូន ជាដើម ។លោកបានគូសបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុន និងសាជីវកម្មរបស់រដ្ឋទាំង ១៩ នេះ នៅតែដំណើរការនៅក្រោមសកម្មភាពអាជីវកម្មនៅមានកម្រិតនៅឡើយ ទោះបីជា គេដឹងថា ក្រុមហ៊ុននិងសាជីវកម្មទាំងនេះ គឺកំពុងតែកាន់កាប់ទ្រព្យសកម្មរបស់សហគ្រាសសរុបប្រមាណជា ៦៥%ក៏ដោយ ។

លោកនាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យអ្នកពាក់ព័ន្ធត្រូវសម្រួលដំណើរការកកស្ទះសំណើសុំការវិនិយោគរបស់សហគ្រាសឱ្យបានឆាប់រហ័ស បង្កើតយុទ្ធសាស្ត្រ និងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យនានា ព្រមទាំងភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់សហគ្រាសរដ្ឋជាមួយការអភិវឌ្ឍន៍វិស័យ ដែលមានអាទិភាព។

រហូតមកដល់ពេលនេះក្រុមហ៊ុន និង សាជីវកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋទាំង ១៩ គឺ រួមមានជាក្រុមហ៊ុនដែលគ្រប់គ្រងវិស័យថាមពលអគ្គិសនី ប្រេងឥន្ធនៈ ទូរគមនាគមន៍ ដឹកជញ្ជូន ជាដើម ៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


សន្តិសុខរបស់ស៊ុយអែតនឹងមិនមានបញ្ហាទេ ប្រសិនបើហ្វាំងឡង់ចូលជាសមាជិកនៃអង្គការណាតូបានមុន

ព័ត៌មាន
បើតាមប្រធានាធិបតីហ្វាំងឡង់បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៩ មីនា ថា សន្តិសុខប្រទេសស៊ុយអែតនឹងមិនមានគ្រោះថ្នាក់ទេ ប្រសិនបើហ្វាំងឡង់បានចូលជា…

តើកូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅមានប្រជាប្រិយភាពខ្លាំងកម្រិតណា ក្នុងការប្រជែងអំណាច?

ព័ត៌មាន
លោកស្រី Paetongtarn Shinawatra ដែលគេរំពឹងថា នឹងក្លាយជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្រ្តីរបស់គណបក្ស Pheu Thai នៅក្នុងការបោះឆ្នោតនៅខែឧ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ