លោកស្រី Truong My Lan

សេដ្ឋីនីម្នាក់រួចផុតពីការប្រហារជីវិត ក្រោយវៀតណាម កែប្រែច្បាប់ប្រហារជីវិត


រដ្ឋាភិបាលវៀតណាម បានសម្រេចលុបចោលទោសប្រហារជីវិតលើឧក្រិដ្ឋកម្មចំនួន៨រួមទាំងការស៊ីសំណូក និងការកេងបន្លំផងដែរ។ មន្ត្រីសភាជាន់ខ្ពស់របស់វៀតណាមម្នាក់បានអះអាងថា ការកែប្រែច្បាប់ប្រហារជីវិតនេះអាចបើកផ្លូវឱ្យសេដ្ឋីនីវៀតណាម លោកស្រី ទ្រួង មីឡាន (Truong My Lan) អាចរួចផុតពីទោសប្រហារជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
លោកស្រី Truong My Lan
ដោយ

លោក ង្វៀន ទ្រួងជាំង (Nguyen Truong Giang) អនុប្រធានគណៈកម្មាធិការច្បាប់របស់សភាវៀតណាម បានគូសបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សភាវៀតណាម បានអនុម័តលើការកែប្រែច្បាប់ព្រហ្មទណ្ឌពីទោសប្រហារជីវិតលើករណីមួយចំនួនមកជាទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ។

ការកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌនេះ អាចជួយឱ្យសេដ្ឋិនី ទ្រួង មីឡាន ដែលត្រូវបានកាត់ទោសឱ្យប្រហារជីវិត កាលពីខែមេសា ឆ្នាំ២០២៤ ពីបទកេងបន្លំប្រាក់ជាង១២ពាន់លានដុល្លារពីធនាគារ Saigon Commercial Bank ដែលជាករណីក្លែងបន្លំដ៏ធំបំផុតមិនធ្លាប់មានរបស់វៀតណាម អាចរួចផុតពីទោសប្រហារជីវិត។

លោក ជាំង ហុងថាញ់ មេធាវីការពារក្ដីរបស់សេដ្ឋីនីខាងលើ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បន្ទាប់ពីការអនុម័តច្បាប់របស់សភាថា នេះជាដំណឹងដ៏ល្អមួយសម្រាប់លោកស្រី ឡាន និងក្រុមគ្រួសាររបស់លោកស្រី ប៉ុន្តែពួកគេកំពុងរង់ចាំស្តាប់ពីតុលាការជាផ្លូវការសិន។

ទោះជាយ៉ាងណាលោកស្រី ឡាន នៅតែប្រឈមមុខនឹងការជាប់ពន្ធនាគារជាច្រើនទសវត្សរ៍ បន្ទាប់ពីត្រូវបានកាត់ទោសនៅក្នុងការកាត់ក្តីលើកទីពីរលើទោសឧក្រិដ្ឋមួយចំនួនរួមទាំងការលាងលុយកខ្វក់ និងការក្លែងបន្លំមូលវិក្កយប័ត្រផងដែរ។

ការផ្លាស់ប្តូរច្បាប់ព្រហ្មទណ្ឌដើម្បីកាត់បន្ថយការប្រើប្រាស់ទោសប្រហារជីវិតនេះមានបំណងជួយវៀតណាម បំពេញតាមតម្រូវការនៃកិច្ចសហប្រតិបត្តិការ និងការពង្រីកទំនាក់ទំនងអន្តរជាតិសម្រាប់ការអភិវឌ្ឍជាតិ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារយក្សអាម៉េរិក JPMorgan បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិក ពី២% មកនៅត្រឹម១,៣% នៅឆ្នាំនេះ

JPMorgan ដែលជាធនាគារវិនិយោគខ្នាតយក្សរបស់អាម៉េរិក ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិក ដែលជាមហាអំណ…

ក្រុមមេដឹកនាំអង្គការណាតូ ប្ដេជ្ញាបង្កើនចំណាយលើវិស័យការពារជាតិ តាមការស្នើសុំរបស់លោក ត្រាំ

ក្រោយចប់កិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រុមមេដឹកនាំអង្គការណាតូ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយគាំទ្រការបង្កើនការចំណាយដ៏ច្រើនល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ