ឧបទ្ទវហេតុ

យន្តហោះផ្ទុកអ្នកដំណើរប្រមាណ៦០នាក់មួយគ្រឿងបានបុកជាមួយឧទ្ធម្ភាគចក្រយោធានៅលើអាកាសធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅសហរដ្ឋអាម៉េរិក


វាជាដំណឹងដ៏តក់ស្លុត និងគួរឱ្យភ្ញាក់ផ្អើលមួយទៀតហើយ ដោយមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលផ្ទុកអ្នកដំណើរប្រមាណ៦០នាក់ និងអាកាសយានិក៤នាក់បានបុកគ្នាជាមួយឧទ្ធម្ភាគចក្រយោធាមួយគ្រឿងទៀតធុន Black Hawk នៅលើអាកាសបណ្ដាលឱ្យធ្លាក់ចូលទឹកទន្លេប៉ូតូម៊ែក នៅវ៉ាស៊ីនតុន ឌីស៊ី សហរដ្ឋអាម៉េរិក កាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃពុធ ម៉ោងនៅក្នុងស្រុក ខណៈយន្តហោះដឹកអ្នកដំណើរខាងលើកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានជាតិ រ៉ូណាល់ រៀហ្គែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា នេះ។
ឧបទ្ទវហេតុ
ដោយ

យោងតាមសេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា ភ្លាមៗទូកសង្គ្រោះ និងនាវាពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីរុករក និងជួយសង្គ្រោះជនរងគ្រោះនៅក្នុងទន្លេប៉ូតូម៊ែក។ ទោះជាយ៉ាងណា ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេនៅក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែការហោះហើរ និងការចុះចតទាំងអស់នៅអាកាសយានដ្ឋាននៅជិតទីក្រុងវ៉ាស៊ីនតោន នេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ខណៈដែលឧទ្ធម្ភាគចក្រមកពីគ្រប់ភ្នាក់ងារសង្គ្រោះក្នុងតំបន់មូលដ្ឋានបានហោះទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ឧបទ្ទវហេតុនេះពិតជាបានកើនឡើងមែនកាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃពុធ ម៉ោងនៅក្នុងស្រុក។ ហើយតាមរយៈការផុសមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក American Airlines បានបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរដែលជួបគ្រោះថ្នាក់នោះ គឺជាជើងហោះហើរមួយរបស់ខ្លួន ហើយខ្លួននឹងផ្ដល់ព័ត៌មានលម្អិតតាមក្រោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅជំរុញការនាំចេញឱ្យកើនឡើង១២% នៅឆ្នាំនេះ ក្រោយសម្រេចបានជាង៤០០ពាន់លានដុល្លារ កាលពីឆ្នាំមុន

ប្រទេសវៀតណាម សម្រេចបានទំហំនាំចេញជាង៤០០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ ក្នុងនោះផលិតផលអេឡិចត្រូនិក បានរួមចំណែករហូតដល់១ភាគ៣នៃការនា…

ក្រសួងកសិកម្មគ្រោងសហការជាមួយស្ថាប័នពាក់ព័ន្ធបញ្ចេញកងកម្លាំងឱ្យជួយប្រមូលផលមៀន ដែលកំពុងចាល់នៅតាមចម្ការ

ទិន្នផលមៀនប៉ៃលិន ឬតាង៉ែននៅតាមចម្ការមួយចំនួនកំពុងចាល់ខ្លាំង ដោយសារក្រុមហ៊ុន និងម្ចាស់ចម្ការខ្វះកម្លាំងពលកម្មក្នុងការប្រមូលផលឱ្យទាន់ពេលវេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ