ឧបទ្ទវហេតុ​យន្ដហោះ

យន្ដហោះក្រុមហ៊ុន Vietjet Air របស់វៀតណាម ចុះខុសផ្លូវ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង


យន្ដហោះ របស់ក្រុមហ៊ុន Vietjet Air របស់វៀតណាម បានហោះចុះខុសផ្លូវ នៅឯព្រលានយន្ដហោះ Tan Son Nhat International នៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម កាលពីរសៀលថ្ងៃ សៅរ៍ ម្សិលមិញនេះ នៅពេលដែលយន្ដហោះនេះ កំពុងហោះចុះមកដល់ដី ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង។
យន្ដហោះក្រុមហ៊ុន Vietjet Air របស់វៀតណាម ចុះខុសផ្លូវ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង (រូបភាព៖ VN Express)
ដោយ

យន្ដហោះជួបឧបទ្ទវហេតុមួយនេះ បាន​ហោះហើរចេញពីព្រលានយន្ដហោះ នៅឯ​កោះត្រល់ ឬវៀតណាម​ហៅថា កោះភូកុក និងត្រូវបានចុះចត​នៅ ព្រលានយន្ដហោះ​​Tan Son Nhat នៅវេលាម៉ោង ១២៖២៤ នាទី​​ថ្ងៃត្រង់ នៅពេល​ដែល​មាន​ភ្លៀងធ្លាក់ខ្លាំង។ ការ​ហោះចុះខុសផ្លូវ​​របស់យន្ដហោះនេះ បានជ្រុលល្បឿន​​ទៅបើកអូស​​កាត់​វាលស្មៅ នៅក្នុងព្រលានយន្ដហោះ ​ដែលមាន​នៅជុំវិញផ្លូវ​រត់ឡើងចុះ​យន្ដ​ហោះនោះ។

ភ្លាមៗនេះ ក៏មាន​កម្លាំងជំនាញ​ ចុះមកត្រួតពិនិត្យ និងសង្គ្រោះយន្ដហោះ​ចុះខុសផ្លូវនោះផងដែរ ហើយបើតាម​​ព័ត៌មាន​បញ្ជាក់ដោយ​ក្រុមហ៊ុន Vietjet បាន​ឲ្យដឹងថា ពុំមានអ្នកដំណើរណាម្នាក់​រងរបួស ឬបាត់បង់ជីវិតក្នុង​ហេតុការណ៍​នេះទេ ហើយអ្នកដំណើរ​ការត្រូវបាន​បញ្ជូនចេញពី​យន្ដហោះភ្លាមៗ​ផងដែរ។ លើសពីនេះ វាក៏មិនបាន​​​ធ្វើឲ្យ​ខូចខាត​យន្ដហោះ និង​ផ្លូវរត់យន្ដហោះនោះដែរ។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​បន្ទោស​ចំពោះ​ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង ទើបបណ្ដាល​ឲ្យ​មាន​ឧបទ្ទវហេតុនេះ កើតឡើង។ 

យន្ដហោះ Vietjet ហោះចុះចត​ខុសផ្លូវ (រូបភាព៖ VN Express)

ក្រោយពីមាន​ហេតុការណ៍ មានជើង​យន្ដហោះជាច្រើន ដែលត្រូវ​ចុះចត​នៅព្រលាន​ Tan Son Nhat ត្រូវ​ហោះសំកាំងក្រឡឹង​ចុះឡើង ដោយ​មិនអាច​ចុះចតបាន​ភ្លាមៗ​តាមម៉ោងកំណត់​ទេ ត្រូវរង់ចាំ​មើល​ពី​ស្ថានភាព​អាកាសធាតុ​អំណោយផល។

យោងតាម​ស្ថានីយឧតុនិយម​ ព្យុះ​ Nuri ដែលបានកើតឡើង​នៅ​​សមុទ្រ​ភាគខាងកើត កាលពីថ្ងៃសៅរ៍​សប្ដាហ៍នេះ បានធ្វើឲ្យ​មានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់​ខ្លាំង និងបានវាយប្រហារ​ទៅកាន់​ទីតាំង​ជាច្រើន​នៅភាគខាង​​ត្បូង​ប្រទេសវៀតណាម រួមទាំងទីក្រុង​ហូជីមិញផងដែរ ដោយ​បញ្ហាភ្លៀងព្យុះនេះ បាន​ចាប់ផ្ដើម​តាំងពីរសៀល​ថ្ងៃ​សៅរ៍។

ការដួល​រំលំបាក់ដើមឈើ ដោយសារព្យុះភ្លៀងនេះ ក៏បាន​សម្លាប់បុរសម្នាក់ និងរងរបួស​មនុស្ស​ម្នាក់​នៅក្នុងទីក្រុង​ហូជីមិញផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសខ្មែរ​ ២នាក់ ដែលធ្វើ​ដំណើរត្រឡប់មកពីឥណ្ឌូនេស៊ី មានផ្ទុកកូវីដ១៩; ករណីឆ្លងសរុបកើនឡើងដល់ ១២៨នាក់ គិតត្រឹមថ្ងៃទី១៤ មិថុនា ឆ្នាំ២០២០

ព័ត៌មាន
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២០ នេះ ថា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ចំនួន ០២ករណីថ្មីទៀត​ហើយ …

អាកាសចរណ៍រដ្ឋ​វៀតណាម​ប្រកាស​ថា អាចនឹង​អស់​លុយ​នៅខែក្រោយ; កំពុង​ស្វែងរក​កម្ចី​ពីរដ្ឋ

ព័ត៌មាន
អាកាសចរណ៍វៀតណាម​ (Vietnam Airlines) និយាយថា ខ្លួនអាច​នឹង​អស់លុយ​នៅខែក្រោយនេះ ប្រសិនបើ​ខ្លួន​មិន​ទទួលបាន​កម្ចី​ពីរដ្ឋាភិបាល​ជាច្រើនរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ